BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ VannDa ពិតជាមិនគោរពរាមច្បងពូឃ្លាំង?

ថ្ងៃសុក្រ, 23 ខែកុម្ភៈ 2024 08:58  BeeTube News

40-1

ផ្ទុះប្រតិកម្មឡើងជាថ្មី ខណៈពេលមានមហាជនមួយចំនួនបានធ្វើការបង្ហោះឡើងវិដេអូសកម្មភាពរបស់លោកវណ្ណដាខណៈពេលចូលរួមកម្មវិធី Sonmalai Mixtape Listening Party របស់លោក Kwan កន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានរយៈពេល២ម៉ោងកាលពីយប់ថ្ងៃទី១៩ ខែមករាកន្លងទៅនេះនៅឯ Legend Olympia ដោយមានវត្តមានចូលរួមពីកំពូលរ៉េបផ័រល្បីៗជាច្រើននាក់ ដូចជាលោក KingChi, លោក NPN, លោក Vito, លោកពូឃ្លាំង, ក្រុម La Cima Cartel និងក្រុម The Rapper ជាដើម។ ការជួបគ្នារវាងរ៉េបផ័រជំនាន់ថ្មី និងរ៉េបផ័រជំនាន់មុនដូចជាលោកពូឃ្លាំងនេះ បានសាងការចាប់អារម្មណ៍ខ្លះៗផងដែរសំរាប់បណ្តាអ្នកគាំទ្រមួយចំនួន។ 

ដោយពួកគេបានសង្កេត តាមប្រមាញ់វិដេអូ និងបង្ហាញចំណាប់អារម្មណ៍មួយជ្រុងតូចរបស់ខ្លួនថា​​​ នៅក្នុងកម្មវិធីមួយនេះ លោកវណ្ណដាហាក់ដូចជាមិនបង្ហាញការគួរសម និងស្និទ្ធស្នាលទៅកាន់លោកពូឃ្លាំងទាល់តែសោះ។ ដោយគេបានសរសេរលើកឡើងថា«អាណិតពូណាស់ ជារៀមច្បងមួយរូបដែរ ខំដាក់ខ្លួនទៅកម្មវិធីប្អូនៗតែគេធ្វើដូចមើលមិនឃើញ»។ ខណៈដែលអ្នកមានអ្នកគាំទ្រមួយភាគតូចទៀតដែលបានចូលរួមនៅក្នុងកម្មវិធីនោះដែរ ក៏បានបង្ហាញចំណាប់អារម្មណ៍ថា ជាការពិតទៅ អ្នកទាំងពីរបានរាក់ទាក់គ្នា​​​ និងអោបគ្នារួចមកហើយនៅពេលជួបគ្នាដំបូង។ យ៉ាងណាមិញក៏មានបណ្តាអ្នកគាំទ្រខ្លះទៀត ក៏បញ្ចេញមតិឡើងថា នេះក៏ព្រោះថាលោកពូឃ្លាំងធ្លាប់បានចេញបទជាមួយនឹងលោកជីដេវីតទើបបានជាលោកវណ្ណដារាងអន់ចិត្ត។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?

photo_1_2024-02-23_08-51-59

photo_4_2024-02-23_08-51-59


 


ថ្ងៃសុក្រ, 23 ខែកុម្ភៈ 2024 08:58  BeeTube News