BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហ្វេនៗថា VannDa នៅអត់លុយទំរាំតែខ្ញុំទៀត

ថ្ងៃសុក្រ, 15 ខែធ្នូ 2023 12:14  BeeTube News

409579633_908251247320689_1067540419389702073_n

ខានឃើញលោកវណ្ណដាមួយរយៈ អ្នកគាំទ្របានភ្លូកទឹកភ្លូកដីទៅទស្សនាការប្រគំតន្រ្តីរបស់លោកនៅឯកម្មវិធី Hanuman Night កាលពីយប់ថ្ងៃទី12 ខែធ្នូកន្លងទៅនេះ ក្រោមបរិយាកាសអ៊ូអរអ៊ឹកធឹកអធមសប្បាយរីករាយខ្លាំងមែនទែន។ ដោយសង្កេតផងដែរថា មានបណ្តាអ្នកគាំទ្រស្ម័គ្រស្មោះមួយចំនួនក៏បានធ្វើការចែករំលែកវិដេអូសកម្មភាពរបស់លោកនៅក្នុងការប្រគំតន្រ្តីនោះយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម Tik Tok ផងដែរ យ៉ាង Viral តែម្តង ធ្វើអោយទស្សនិកដែលដេកផ្ទះមិនបានទៅចូលរួមមានតែអរសប្បាយតាមគេតាមឯងប៉ុណ្ណឹង!

410483194_908252977320516_6026020972178419150_n

នៅក្នុងការចែករំលែកវិដេអូមួយនោះផងដែរ មានអ្នកគាំទ្រម្នាក់បាន capture ឡើងត្រង់ពេលលោកវណ្ណដាបានដើរកាត់បណ្តាអ្នកគាំទ្ររបស់លោកដើម្បីសំដៅទៅកាន់ឆាកតន្រ្តី មានអ្នកគាំទ្រម្នាក់បានសួរលោកឡើងថា«ខ្ញុំហៅទិញជ្រូកខ្វៃ ម៉េចបានមិនទិញជ្រូកខ្វៃខ្ញុំចឹង?» លោកវណ្ណដាក៏បានតបយ៉ាង Reflect ទៅវិញថា«អត់លុយ» ធ្វើអោយពួកអ្នកគាំទ្រធ្លាយសំណើចឡើងថា«អូយឡើងពាក្យពិត» នឹងសំដីត្រង់ៗកំប្លែងស្ងួតរបស់លោក។ 

410247161_908252950653852_1981250816842706692_n

មិនថាឡើយសូម្បីតែគ្នីគ្នារបស់លោកក៏ផ្ទុះសំណើចឡើងមកព្រមគ្នា ហើយកាំមេរ៉ាក៏បន្តចូលសមាជិកបារមីឯទៀតធ្វើដំណើរមកកាត់នោះ ក្នុងនោះក៏មានគូស្នេហ៍បណ្តូលចិត្តរបស់លោកវណ្ណដាកញ្ញា Lauryn ផងដែរ។ រឿងរ៉ាវនេះក៏បានធ្វើអោយគាំទ្រមួយចំនួនបានធ្វើការខមមែនឡើងថា«ដល់ថ្នាក់វណ្ណដានៅអត់លុយហើយចុះទំរាំខ្ញុំទៀត» ជាហូរហែរ។ រំលឹកទៅមើលសកម្មភាពថ្មីៗនេះផងដែរ គួរអោយចាប់អារម្មណ៍បានថាផលិតកម្មបារមីទើបតែបានបង្ហោះរូបភាពរបស់សមាជិកទាំងអស់រួមគ្នានៅលើStoryរបស់ពួកគេ ដោយនៅក្នុងនោះសង្កេតឃើញថាមានកញ្ញា Lauryn នៅអែបនឹងលោកវណ្ណដានៅចំកណ្តាលតែម្តង។ 

409419705_908248897320924_7264544541499185644_n

ចំំណែកកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ លោកវណ្ណដាក៏បានទើបតែធ្វើការអេដ Story ឡើងជាមួយនឹងការធ្វើខ្លែងបង្ហោះលេងរួមគ្នានឹង Homie របស់លោកយ៉ាងសប្បាយរីករាយ ដោយធ្វើអោយអ្នកគាំទ្រជាច្រើនលាន់មាត់ថាលោកវណ្ណដាបានបាត់មុខទៅសំងំធ្វើខ្លែងទេតើ បានជាមិនទាន់ចេញបទចម្រៀងថ្មីសោះ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះសកម្មភាពសិល្បៈរបស់លោកវណ្ណដាកាលពីពេលថ្មីៗនេះ?


ថ្ងៃសុក្រ, 15 ខែធ្នូ 2023 12:14  BeeTube News