វណ្ណដា គឺជាតារាចម្រៀងរ៉េបម្នាក់មហាជនទទួលស្គាល់ថាជាតារាចម្រៀងមួយរូបដែលតែចែករំលែកទ្រឹស្តីនិងគំនិតល្អៗដែលទាក់ទងទៅនឹងជីវិតរស់នៅ មិនថាតាមរយៈចម្រៀង ឬការចែករំលែកមាតិនោះទេ។ ដោយកាលពីវេលាម៉ោង៨និង៣៦នាទីយប់ថ្ងៃទី២០ខែធ្នូ កន្លងទៅនេះ យើងសង្កេតឃើងថា លោកវណ្ណដាបានបង្ហោះសារដ៏វែងអន្លាយនិងចាក់ដោះផ្លូវចិត្តមិត្តយុវវ័យជាខ្លាំងដោយតាមរយៈ ហ្វេកអាខោនផ្ទាល់ខ្លួន ដោយអបជាមួយនឹងរូបភាពជួបជុំអាហារដ៏សាមញ្ញមួយជាមួយក្រុមគ្រួសាររបស់លោកផងដែរ។ តាមរយៈសារដដែរនោះលោកបានរៀបរាប់ដោយអាចអោយយើងស្រមៃរូបភាពយ៉ាងច្បាស់ៗដូចនេះថា “ឃើញសក់ម៉ាក់ប៉ា ស្កូវច្រើនជាងមុនឃើញបងស្រីស្គមជាងមុន ឃើញក្មួយៗ កាន់តែធំជាងមុនឃើញផ្ទះដែលជាកន្លែងកក់ក្តៅតាំងពីតូចកន្លែងដែលប៉ាម៉ាក់កសាងគ្រួសារ”។
លោកក៏បានបន្តថា “ពេលវេលាក្នុងមួយថ្ងៃពិតជាលឿនជាងមុន ដោយសារល្បឿននៃការងារ ម្នាក់ៗផ្តោតលើការងារ បាត់បង់ភាពកក់ក្តៅដោយសាររវល់នឹងការងាររៀងខ្លួន”។ នៅចុងបញ្ចប់លោកវណ្ណដា ក៏បានបន្តផ្តល់ជូនសារដ៏សំខាន់មួយទៅអ្នកគាំទ្រទាំងអស់របស់ខ្លូនថា “សូមចាយពេលវេលាជាមួយនឹងគ្រួសារអោយបានច្រើនជាងមុន ទោះបីនៅផ្ទះជាមួយពួកគាត់ក៏ត្រូវចេះបង្កើតការស្រឡាញ់នឹងភាពកក់ក្តៅអោយគ្នា គ្មានអ្នកណាដែលស្រឡាញ់យើងដោយគ្មានលក្ខខណ្ឌ”។ យ៉ាងណាមិញយើងសង្កេតឃើញថាក៏មានបទចម្រៀងមួយចំនួនរបស់លោកដែលស្ថិតនៅក្នុងអាលប៊ុមថ្មីចុងក្រោយបង្អស់នោះគឺបទ Day Dreamer & Night Thinker ផងដែរដែលមាននិយាយរៀបរាប់ទាក់ទងទៅនឹងប្រធានគ្រួសាររបស់លោកផងដែរ។