BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa ស្នើសុំអ្នកគាំទ្រឈប់បន្តយករូបម្តាយមកបង្ហោះទៀត

ថ្ងៃសុក្រ, 02 ខែមិថុនា 2023 14:59  BeeTube News

Untitled design (17) (1)

កាលពីពេលថ្មីៗនេះ លោកវណ្ណដាបានបញ្ចេញប្រតិកម្មតបវិញហើយទាក់ទងនឹងរឿងក្តីស្នេហាសំងាត់របស់លោក​​​ជាមួយនឹងតារាម៉ូឌែល Lauryn។ ថ្វីត្បិតតែទំនាក់ទំនងស្នេហារបស់សិល្បករគឺជាសិទ្ធិរបស់ឯកជន ហើយក៏មិនបានខុសទៅនឹងតម្រាអ្វីប្រសិនបើពួកគេចង់បង្ហាញរឺមួយមិនចង់ ប៉ុន្តែនៅក្នុងខ្សែភ្នែករបស់ទស្សនិកជនលោកវណ្ណដានៅតែជាប់ពិរុទ្ធបទល្មើសស្នេហ៍ធ្វើអោយអ្នកគាំទ្រខូចចិត្តដដែល។​​​

350536367_802658361373040_6736324539201088111_n

ជាក់ស្តែងកាលពីពេលថ្មីៗនេះ កញ្ញា Sophia Kao ក៏បានលើកឡើងពាក់ព័ន្ធនឹងរឿងនេះផងដែរថា«People nowadays wann be famous without realizing the price you pay for fame is your privacy.»។ យ៉ាងណាមិញមកទល់ពេលនេះ រឿងរបស់លោកវណ្ណដាក៏មិនបានបញ្ចប់ទៅយ៉ាងត្រជាក់ល្ហឹមដូចពាក្យចចាមអារ៉ាមស្នេហា Jennie Blackpink និង Jungkook BTS នោះដែរ ព្រោះរឿងនេះនៅែតស្ងប់ស្ងាត់ស្វែងរកទីបញ្ចប់មិនឃើញ អាចបានត្រឹមតែប៉ះរឹមៗក្លិនខាងៗប៉ុណ្ណោះ។ 

349076356_3453191358228377_4116234864230406620_n

ខណៈដែលលោកវណ្ណដាសំរេចចិត្តត្រឹមតែចេញមុខការពារអ្នកម្តាយរបស់លោកដែលត្រូវបណ្តាអ្នកគាំទ្រមួយចំនួនបង្ហោះវិដេអូរបស់គាត់យកមកTrollលេង នៅខណៈដែលពួកគេយករូបថតរបស់កញ្ញា Lauryn អោយគាត់មើលរួចក៏លួចថតគាត់នៅពេលនោះ។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ លោកវណ្ណដាបានចេញមុខបង្ហោះសារនៅលើ Instagram Storyរបស់លោកផ្ទាល់ ដោយបានលើកឡើងថា«សូមឈប់ថតម្តាយខ្ញុំយកមកផុសទៀត សូមផ្តល់ភាពស្ងប់ស្ងាត់អោយគាត់ រៀនគោរពសិទ្ធិនិងអោយតំលៃមនុស្សចាស់ផងអរគុណ»។ តើទស្សនិកជនមានមតិយោបល់យ៉ាងណាដែរទៅលើជីវិតស្នេហាឯកជនរបស់លោកវណ្ណដាមួយនេះ?

350688513_265980339321296_3840369959651167091_n (2)


 


ថ្ងៃសុក្រ, 02 ខែមិថុនា 2023 14:59  BeeTube News