BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa បង្ហាញសមត្ថភាពពិសេសនៅលើឆាកតន្រ្តីកោះពេជ្រ

ថ្ងៃអង្គារ, 30 ខែឧសភា 2023 15:08  BeeTube News

350306894_545129924494134_4372763125620701228_n (1)

កាលពីយប់ថ្ងៃសៅរ៍ ទី២៧ ខែឧសភាកន្លងទៅនេះ លោកវណ្ណដាបានក្រើនទស្សនិកជនឡើងជាមួយនឹងការសម្តែងពិសេសមួយនៅឯក្នុងការប្រគំតន្រ្តី Hanuman Nights ដែលធ្វើឡើងនៅសាលកោះពេជ្រ។ 

350275817_615177017239016_1150859829570690483_n

ជាមួយនឹងគ្នានេះផងដែរ អ្វីថ្មីដែលលោកវណ្ណដាបានផ្តល់ជូនទស្សនិកជនជាការពន្ញាក់អារម្មណ៍នោះគឺជាការបង្ហាញសមត្ថភាពពិសេសរបស់លោកក្នុងកំរិតថ្នាក់អន្តរជាតិមួយ ដោយលោកបានលើកឡើងថានឹងធ្វើអោយទស្សនិកជនបានដឹងថាលោកអាចសម្តែងការប្រគំតន្រ្តីបានរហូតដល់ទៅ១៤បទបន្តបន្ទាប់គ្នានៅក្នុងយប់នេះ។

350264719_562826472667987_2927053272587704474_n

ផ្សាភ្ជាប់ជាមួយនឹងការបង្ហាញសមត្ថភាពសម្តែងដ៏ធំអស្ចារ្យនេះផងដែរ លោកវណ្ណដាក៏រំលឹកឡើងទៅកាន់ទស្សនិកជនដែលមានបំណងចូលរួមប្រលងកម្មវិធី The Rapper Cambodia ថា សូមអ្នកទាំងអស់គ្នាមានភាពជឿជាក់ឡើង និងកុំខ្វល់ពីសំដីអ្នកដទៃអី សូមធ្វើអ្វីដែលខ្លួនអ្នកចង់ ហើយបង្ហាញសមត្ថភាពដែលអ្នកមានមកកាន់ពិភពលោកអោយបានដឹងមក។ ម្យ៉ាងវិញទៀតផងដែរ លោកវណ្ណដាក៏បានបញ្ជាក់ថាកម្មវិធី The Rapper Cambodia គឺនៅក្នុងឆ្នាំនេះនឹងធ្វើធំផងដែរ។

350300043_201288069498932_5707322909054699812_n

គួរបញ្ជាក់ផងដែរថានៅក្នុងការប្រគំតន្រ្តីទាំង១៤បទនោះផងដែរ លោកវណ្ណដាបានចូលរួមសម្តែងខ្លះជាមួយនឹងលោកវណ្ណថាន ហើយនៅក្នុងបទទាំងនោះមានដូចជា J+O, Hot Boy, JO+2, Solo, Khmer Blood, Queen Bee, If I Die,ឃុននារី,កំលោះស្រុកខ្មែរ និងបទថ្មី HotBoy2 ដែលលោកទើបនឹងចេញផ្សាយនេះផងដែរ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះការសម្តែងរបស់លោកវណ្ណដានៅក្នុងយប់នោះ?

350330445_780081680331042_6396896923366996978_n


 


 


ថ្ងៃអង្គារ, 30 ខែឧសភា 2023 15:08  BeeTube News