កាលពីពេលថ្មីៗនេះ លោកវណ្ណដាត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម Tik Tok មួយចំនួនប្រមាញ់រូបភាពបានកំពុងធ្វើដំណើរតាមដងផ្លូវក្នុងស្រុកកំណើតរបស់លោកដោយជិះម៉ូតូយ៉ាងសាមញ្ញ។ គួរបញ្ជាក់ផងដែរថា ស្រុកកំណើតរបស់លោកវណ្ណដាគឺស្ថិតនៅក្នុងខេត្តព្រះសីហនុ ដោយមានឪពុករបស់លោកប្រកបអាជីវកម្មរបរកោសដូងនៅផ្សារលើផងដែរ។
គួររំលឹកផងដែរថា កាលពីមួយរយៈមុន រូបភាពទីតាំងដែលឪពុករបស់លោកវណ្ណដាប្រកបអាជីវកម្មក៏ត្រូវបានចែករំលែក និងផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម Tik Tok ផងដែរ ទើបនេះមិនមែនជារឿងចំលែកទេថាលោកវណ្ណដាបានមកលេងស្រុកកំណើតរបស់លោកនៅផ្សារលើ ខេត្តព្រះសីហនុ។
ប៉ុន្តែអ្វីដែលចំលែកនោះ នេះគឺជារូបភាពកំរមួយដែលមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសបងប្អូនអ្នកផ្សារលើតែម្តង ដោយបានប្រទះឃើញលោកវណ្ណដាផ្ទាល់នឹងភ្នែកកំពុងជិះម៉ូតូតាមដងផ្លូវយ៉ាងសាមញ្ញអង្គុយពីក្រោយអ្នកឌុបជាមួយនឹងមួកសុវត្ថិភាពដ៏ឃ្យូតរបស់លោកដូចបងប្អូនប្រជាជនទូទៅយ៉ាងសាមញ្ញដែរ។ អ្នកបានប្រទះឃើញវិដេអូលោកវណ្ណដានេះហើយ ក៏បានបង្ហាញចំណាប់អារម្មណ៍កាន់តែស្រលាញ់ និងគ្រឺតក្នាញ់លោកវណ្ណដាលើសដើម និងបាន Mention ដល់ផ្លាកលេខម៉ូតូរបស់លោកផងដែរ ដែលក៏ពិសេស និងគួរអោយស្រលាញ់មិនចាញ់គ្នា។
ម្យ៉ាងវិញទៀតក៏ចាប់ផ្តើមមានការចែករំលែកយ៉ាង Viral នៅលើអ៊ីនធឺណែតផងដែរដោយប្រៀបធៀបលោកវណ្ណដាពេលរៀបចំខ្លួនសម្តែងនៅលើឆាក និងពេលរៀបចំខ្លួននៅខាងក្រៅយ៉ាងសាមញ្ញ។ មិនថាយ៉ាងណាក៏ដោយ ការប្រមាញ់រូបភាពចុងក្រោយរបស់លោកវណ្ណដានេះ គឺស្តែងអោយឃើញថាលោកវណ្ណដាពិតជាចូលចិត្តការពិតខ្លាំងបំផុត លោកពេញចិត្តអ្វីពិតៗពីជីវិតរបស់លោក មិនថាជីវិតឯកជន និងជីវិតសិល្បៈនោះទេ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?