កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅនេះ លោកវណ្ណដាបានចែករំលែកនូវការអបអរសាទរ និងថ្លែងអំណរគុណជាមួយនឹងទស្សនិកជននៅលើបណ្តាកម្មវិធីបណ្តាញសង្គមផ្សេងៗ ដែលឆាណែលយូធូបផ្លូវការរបស់លោកទទួលបានចំនួនចូលទស្សនាលើសពី១ពាន់លានដងហើយ។ គួរអោយចាប់អារម្មណ៍ផងដែរថា ឆាណែលយូធូបផ្លូវការរបស់លោកបានដំណើរការឡើងតាំងពីឆ្នាំ២០១៧មក និងបើគិតមកទល់ពេលនេះមានរយៈពេលជាង៦ឆ្នាំហើយ។
លោកវណ្ណដាក៏បានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកឡើងថា«អរគុណទាំងអស់គ្នាដែលធ្វើអោយ ១ពាន់លាន មានវត្តមាននៅលើឆាណែលរបស់ខ្ញុំ You guys are amazing, appreciate it.»។ ចំណែកនៅលើគណនី Instagram វិញ លោកក៏បានធ្វើការបង្ហោះរូបភាព និងសារដូចគ្នានេះ រួមជាមួយនឹងការចែករំលែកពីសកម្មភាពក្នុងថ្ងៃអបអរសាទរសមិទ្ធផលមួយនេះនៅលើ Instagram Story របស់លោកផងដែរ។ លោកវណ្ណដាបានចែករំលែករូបភាព Shopping និងជប់លៀងជាមួយនឹងមិត្តរួមក្រុមរបស់លោកក៏ដូចជាបានសរសេរសារដ៏ជ្រាលជ្រៅឡើងអមនឹងរូបភាព Selfie មួយចំនួនរបស់លោកបន្ទាប់ពីបញ្ចប់កម្មវិធីទាំងនោះ។
លោកវណ្ណដាបានបង្ហាញអារម្មណ៍ពិតរបស់លោកឡើងថា«I gotta say Congratulations to me and ជូនពរខ្លួនឯង I’ve been working so fuckin’ hard in this past 6 years.» និងសារមួយទៀតនៅក្នុង Story ក៏បានលើកឡើងថា«To my day one fans or new fans out there “I fuckin love y’all” thank you so much for everything.»។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ លោកវណ្ណដាក៏ទើបតែបង្ហោះរូបភាពត្រៀមកាដូពិសេសជូនទៅកាន់ម្តាយរបស់លោកផងដែរនៅក្នុងឳកាសថ្ងៃទិវាមាតាអន្តរជាតិ ដោយលោកបានលើកឡើងថាថ្វីបើវារាងយឺតបន្តិចមែន ប៉ុន្តែលោកពិតជាចង់និយាយពាក្យទាំងអស់ទៅកាន់ម្តាយរបស់លោក។ តើទស្សនិកជនមានយោបល់យ៉ាងណាខ្លះចំពោះសកម្មភាពរបស់លោកវណ្ណដានៅមួយរយៈពេលចុងក្រោយនេះ?