កម្មវិធីបុណ្យភូមិជំនាន់ទី១០ឈានជើងចូលមកជាថ្មីហើយនៅក្នុងដើមខែមេសានេះ។ យោងទៅតាមការចែករំលែកផ្ទាល់នៅលើទំព័រហ្វេសប៊ុកផេករបស់បុណ្យភូមិបានអោយដឹងថា កម្មវិធីបុណ្យភូមិឆ្នាំនេះមានឈ្មោះថាបុណ្យភូមិមានជើង ដែលជាផ្នែកមួយនៃកម្មវិធីមហោស្រពបុណ្យភូមិនេះ ហើយនឹងធ្វើឡើងរយៈពេល៣សប្តាហ៍ មានចំនួនទាំងអស់១០ថ្ងៃ។ នៅក្នុងសប្តាហ៍ទី១នេះផងដែរត្រូវបានហៅថាសប្តាហ៍បុណ្យភូមិមានជើង និងមានកម្មវិធីសប្បាយៗ ដូចជាការប្រគំតន្រ្តីផងដែរ ធ្វើឡើងរយៈពេល២ថ្ងៃនៅឯ Phnom Penh Factory។ នៅក្នុងការប្រគំតន្រ្តីទី១នេះផងដែរ ក្រុម Kmeng Khmer នឹងមានវត្តមាននៅទីនោះ ខណៈដែលការប្រគំតន្រ្តីថ្ងៃទី២ លោកវណ្ណដា និងក្រុមសិល្បករបារមីមួយចំនួនទៀតដូចជាលោកវណ្ណថាន ក្រុម Polarix កញ្ញា Sophia Kao ជាដើម ក៏នឹងបង្ហាញខ្លួននៅទីនោះផងដែរ។ ចំណែកឯសប្តាហ៍ទី២ ហៅថាសប្តាហ៍សម័យទំនើប ធ្វើឡើងរយៈពេល៤ថ្ងៃនៅថ្ងៃទី3, 4, 5, 6 នៅឯ Chip Mong 271 Mega Mall ដែលមានកម្មវិធីជាច្រើនទៀតដូចជាការតាំងពិពណ៌សិល្បៈនៅផ្លូវដើរចូលតែម្តងយ៉ាងអស្ចារ្យ។ រីឯសប្តាហ៍ទី៣ហៅថាសប្តាហ៍សិល្បៈបុរាណ ធ្វើឡើងរយៈពេល៣ថ្ងៃនៅថ្ងៃទី7,8, 9 នៅឯវត្តអារាម ដោយមានការចូលរួមលេងកំសាន្តជាច្រើនដូចជាល្បែងប្រជាប្រិយ របាំ និងផ្សារបុរាណផងដែរ។ បុណ្យភូមិនៅឆ្នាំនេះក៏នឹងមានការលក់សំបុត្រចូលរួមផងដែរនៅក្នុងសប្តាហ៍ទី១ដើម្បីផ្តួចផ្តើមថវិកាយកទៅផ្គត់ផ្គង់គំរោងផ្សេងៗនៅក្នុងបុណ្យភូមិមានជើង។ តើទស្សនិកជនត្រៀមខ្លួនរួចរាល់រឺនៅសំរាប់បុណ្យភូមិឆ្នាំនេះ? Let me know in your comment below!