BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa ទំលាយអារម្មណ៏ពិតថា “លោកលែងទុកចិត្តលើរឿងស្នេហា”

ថ្ងៃអង្គារ, 11 ខែតុលា 2022 14:55  BeeTube News

303058309_1217959932113166_1035037744300987088_n

មនុស្សទូទៅតែងតែសង្កេតឃើញថាលោកវណ្ណដាគឺជាអ្នកសិល្បៈមួយរូបដែលមិនងាយនឹងចែករំលែកបញ្ហាជីវិតស្នេហាផ្ទាល់ខ្លួនរបស់លោកនៅលើបណ្តាញសង្គមនោះទេ ដែលជាធម្មតាពួកគេតែងតែឃើញលោកបើកចំហតែរឿងការងារសិល្បៈរបស់លោកតែប៉ុណ្ណោះ។ តែទើបតែរយៈពេលថ្មីៗនេះ ក្រោយពីលេចចេញដំណឹងលោកហេងវិសាល និងកញ្ញាស្រីនាភ្ជាប់ពាក្យនឹងគ្នាភ្លាម លោកវណ្ណដាក៏ជាតារាម្នាក់ដែលមានប្រតិកម្មចំពោះបញ្ហារឿងស្នេហាមួយនេះផងដែរ។ លោកបានធ្វើការចែករំលែកផុសមួយនៅលើគណនីហ្វេសប៊ុករបស់លោកឈ្មោះ Mann Vannda ដោយផុសអបអរសារទរដោយបានសរសេរភ្ជាប់ជាមួយនឹងសារជូនពរថា«Congratulations to both of them» បន្ទាប់មកលោកក៏សរសេរលេងខមមែនជាមួយនឹងអ្នកគាំទ្រថានៅពេលគ្រប់គ្នាសួរថាពេលណាដល់វេនរបស់លោក លោកវណ្ណដាក៏ខមមែនរូបបែបកំប្លែងៗមានអត្ថន័យថា«Leave me alone»។ មិនតែប៉ុណ្ណោះនៅក្នុងយប់នោះផងដែរ លោកក៏បានធ្វើការអេដ Story នៅលើគណនី instagram របស់លោកជាមួយនឹងរូបថតរបស់លោកមួយសន្លឹកផងដែរអមជាមួយសារនៅលើរូបភាពនោះថា«Looking For Snaeha dae tae I got trust issues» ដែលអ្នកគាំទ្ររបស់លោកមិនសូវមានឳកាសឃើញលោកវណ្ណដាបង្ហាញផ្នែកមួយនេះរបស់លោកទេ គឺការលេងសើចជាមួយនឹង Topic ស្នេហា។ 

photo_2022-10-11_14-45-40

ការបង្ហាញបញ្ឆិតបញ្ឈៀងរបស់លោកទាក់ទងនឹងរឿងស្នេហា បានធ្វើអោយអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ចង់ស្វែងយល់ពីអាយដលរបស់ពួកគេកាន់តែខ្លាំង? តើលោកវណ្ណដាពិតជាត្រូវការនារីស្មោះស្នេហ៍មែនទេ? តើលោកវណ្ណដាធ្លាប់មានបញ្ហាស្នេហាអ្វីខ្លះ? តើលោកវណ្ណដាត្រូវការអ្នកគាំទ្រស្រីណាម្នាក់មកព្យាបាលបេះដូងដែរទេ? រឺមួយក៏នេះត្រឹមជាអន្ទាក់ចងចិត្តស្រីៗរបស់លោកវណ្ណដា? គួររំលឹកផងដែរនៅក្នុងបទសម្ភាសន៍របស់លោកវណ្ណដា និងមីនាកន្លងមកនៅក្នុងកម្មវិធីសែលកាតផ្លេ លោកវណ្ណដាធ្លាប់ចែករំលែកជីវិតស្នេហាស្តួចស្តើងរបស់លោកខ្លះ ដោយលោកបានបង្ហើបថាលោកបទចម្រៀង «Move on» និងបទចម្រៀង«How’s it taste»​​​របស់លោកពិតជាបានច្បិចយកជីវិតស្នេហាពិតរបស់លោកមកបកស្រាយនៅក្នុងបទចម្រៀងទាំងនេះពិតមែន ហើយពីរបទនេះគឺបន្តភាគគ្នា ពោលគឺបានរៀបរាប់រឿងរ៉ាវស្នេហារបស់លោកពីមួយដំណាក់ទៅមួយដំណាក់ទៀតពិតមែន។ អ្វីដែលមិននឹកស្មានទៅទៀតនោះ អ្នកគាំទ្ររបស់លោកជាច្រើនមានការសង្ស័យថាលោកប្រហែលជាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយឆាឆាហើយ តើទស្សនិកជនទាំងអស់គ្នាគិតយ៉ាងម៉េចដែរ មានតែពេលវេលាប៉ុណ្ណោះអាចធ្វើការបកស្រាយបាន។

E8rU4xlVcAMCd-f-1

 


ថ្ងៃអង្គារ, 11 ខែតុលា 2022 14:55  BeeTube News