BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Van Chesda ធ្វើវិដេអូ Tik Tok លេងដោយប្រើបទ “Hot Mama”

ថ្ងៃព្រហស្បតិ៍, 25 ខែឧសភា 2023 14:41  BeeTube News

Untitled design (11)

កាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅនេះ អ្នកចម្រៀងឯករាជ្យបទចម្រៀង Original លោកវណ្ណចេស្តា បានធ្វើការ Surprise ទំលាក់វិដេអូថ្មីមួយនៅលើ Tik Tok របស់លោក។ ដោយនៅលើវិដេអូ Tik Tok មួយនោះ លោកបានសម្តែងលេងជាមួយនឹងបទចម្រៀង Original មួយបទរបស់លោកដែលមានចំណងជើងថា«Hot Mama» ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅនេះនៅក្នុងអាល់ប៊ុម BADBOi របស់លោក ។ 

Screen Shot 2023-05-25 at 2.21.20 PM-1

គួរបញ្ជាក់ផងដែរថា អាល់ប៊ុម BADBOi របស់លោកមានទាំងអស់ចំនួន១១បទ ហើយចំណែកបទ«Hot Mama» របស់លោកមួយនេះគឺស្ថិតនៅក្នុងបទចម្រៀងលេខរៀងទី៨។ និងគួររំលឹកផងដែរថា បទចម្រៀងមួយនេះក៏ធ្លាប់បានលើកទៅសម្តែងនៅក្នុងការប្រគំតន្រ្តីធំមួយប្រចាំឆ្នាំ Budweiser Concert កាលពីចុងខែធ្នូ ឆ្នាំ២០២២នេះផងដែរ ដោយចូលរួមសម្តែងជាមួយនឹងលោក RG ដៃគូចម្រៀងស្និទ្ធស្នាលនៅក្នុងរង្វង់សិល្បៈរបស់លោក។

download (17)

យ៉ាងណាមិញផងដែរ សង្កេតឃើញថាលោកវណ្ណចេស្តាក៏ជាសិល្បករមួយរូបដែលនិយមប្រើប្រាស់លេង Tik Tok ផងដែរ ដោយមួយរយៈថ្មីៗនេះលោកបានបង្ហោះវិដេអូជាច្រើនទាក់ទងនឹងការធ្វើបទចម្រៀង សម្តែងលេងជាមួយមិត្តសិល្បកររបស់លោក និងរាំលេងបែបស្ទីលកំប្លែងៗជាមួយនឹងបទចម្រៀងដែលទើបនឹងចេញផ្សាយចុងក្រោយរបស់លោក។ អ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀតផងដែរ គឺថាលោកវណ្ណចេស្តាក៏ជាអ្នកគាំទ្រមួយរូបរបស់តារាចម្រៀងជនជាតិកាណាដាលោក The Weekend ផងដែរ ដោយលោកទើបតែបានចែករំលែករូបភាព Poster របស់លោក The Weekend កាលពីពេលថ្មីៗនេះទេ និងម្យ៉ាងទៀតលោកវណ្ណចេស្តាក៏ធ្លាប់បានចេញផ្សាយបទចម្រៀង Cover បែប Remix មួយបទលំនាំដើមពីបទរបស់លោក The Weekend ផងដែរដែលមានចំណងជើងថា«Call out my name»។

347260152_910023793591864_7352966859121480818_n

maxresdefault (12)-1

តើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរទៅលើតន្រ្តី និងការចូលចិត្តរបស់លោកវណ្ណចេស្តា?

 


ថ្ងៃព្រហស្បតិ៍, 25 ខែឧសភា 2023 14:41  BeeTube News