1. កិច្ចព្រមព្រៀងអាមេរិច និងអ៊ីស្រាអែលប្រាសចាកតម្លៃដូចគ្នា
រដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្នកំពុងរុញច្រានអោយលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែលមានការធ្លាក់ចុុះពិបាកនឹងមិនអើពើ។ បញ្ហាទាំងនេះត្រូវបានគ្របដណ្តប់យ៉ាងទូលំទូលាយដូចជាការធ្វើអោយចុះទន់ខ្សោយនៃតុល្យភាពនៃប្រព័ន្ធនយោបាយរបស់អ៊ីស្រាអែល ការកំណត់អត្តសញ្ញាណថ្មីរបស់អ៊ីស្រាអែលឡើងវិញដោយផ្អែកលើខ្សែសាសនាដែលប្រជាជនអ៊ីស្រាអែលភាគច្រើនមិនបានចែករំលែកដូចគ្នានោះទេ ការធ្វើឱ្យខូចសន្តិសុខរបស់ពលរដ្ឋ LGBTQ និងការបញ្ចូលផ្នែកឧបសម្ព័ន្ធនៃតំបន់ West Bank។ រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលដែលប្រកាន់គោលនយោបាយផ្តាច់ការ និងពូជសាសន៍និយម មិនបានបារម្ភអំពីទស្សនៈយល់ឃើញរបស់ពួកគេឡើង និងកំពុងបារម្ភតែអំពីផលប្រយោជន៍តែមួយគត់របស់ពួកគេគឺទឹកដី និងព្រះអម្ចាស់។ វាមិនសមស្របទេសម្រាប់សហរដ្ឋអាមេរិកក្នុងការប្រាប់ជនជាតិអ៊ីស្រាអែលពីរបៀបរស់នៅ ឬការរៀបចំសង្គមរបស់ពួកគេ ប៉ុន្តែគួរតែទទួលស្គាល់ឡើងថាប្រទេសទាំងពីរនេះលែងចែកករំលែកតម្លៃលទ្ធិប្រជាធិបតេយ្យដូចគ្នាតទៅទៀតហើយ។ ប្រហែលជាការតវ៉ាទ្រង់ទ្រាយធំដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនឹងអាចបង្ហាញថាការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែលធំ និងខ្លាំងជាងការអូសទាញបែបការបញ្ចុះបញ្ចូល។ នោះជារឿងល្អសម្រាប់អ៊ីស្រាអែល និងអាចពង្រឹងការជជែកវែកញែកអំពីតម្លៃឡើងវិញប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងដៃគូរបស់លោកហាក់ដូចជាមិនរុញរាថយនោះទេ។ អតីតប្រធានាធិបតីអាមេរិក Ronald Reagan ធ្លាប់និយាយថា "គ្មានប្រទេសណាដូចសហរដ្ឋអាមេរិចទេលើកលែងតែអ៊ីស្រាអែល"។ វាជាមនោគតិដ៏ល្អមួយ ប៉ុន្តែឥលូវនេះវាលែងជាការពិតទៀតហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្វីបើអ៊ីស្រាអែលកាន់តែមានសន្តិសុខសុវត្ថិភាព ប៉ុន្តែបែរជាមិនសូវមានលទ្ធិប្រជាធិបតេយ្យទៅវិញ។ ប្រសិនបើអ៊ីស្រាអែល និងអ្នកគាំទ្ររបស់ខ្លួនចង់ឱ្យប្រទេសមួយនេះបន្តទទួលបានជំនួយពីសហរដ្ឋអាមេរិចនោះ លុះត្រាតែពួកគេចាំបាច់ត្រូវបង្កើតការនិទានរឿងថ្មីមួយទៀតដែលមានដំណើរស្របគ្នាទៅនឹងសហរដ្ឋអាមេរិច។
2. ធនាគារកណ្តាលពិចារណាច្បាប់តឹងរឹងបន្ថែមទៀតសំរាប់ធនាគារខ្នាតមធ្យមបន្ទាប់ពីការដួលរលំ SVB
ធនាគារកណ្តាលកំពុងពិចារណាលើច្បាប់តឹងរ៉ឹង និងការត្រួតពិនិត្យសម្រាប់ធនាគារខ្នាតមធ្យមដែលមានទំហំប្រហាក់ប្រហែលនឹងធនាគារ Silicon Valley ដែលបានដួលរលំភ្លាមៗកាលពីសប្តាហ៍មុន។ ការដួលរលំរបស់ធនាគារបានបង្កើតការភ័យខ្លាចនៅទូទាំងប្រព័ន្ធហិរញ្ញវត្ថុ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធានាដល់អ្នកដាក់ប្រាក់បញ្ញើ និងពង្រឹងប្រព័ន្ធនេះ និងចាប់ផ្តើមមានការជជែកពិភាក្សាអំពីការរៀបចំច្បាប់ពីមុនឡើងវិញដើម្បីសំរួលដល់ធនាគារក្នុងតំបន់។ ការពិនិត្យឡើងវិញនៃការត្រួតពិនិត្យនិងបទប្បញ្ញត្តិរបស់ធនាគារនឹងត្រូវបានចេញផ្សាយនៅថ្ងៃទី 1 ខែឧសភានេះ។ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថាធនាគារកណ្តាលកំពុងពិចារណាឡើងវិញនូវបទប្បញ្ញត្តិទាក់ទងនឹងធនាគារខ្នាតមធ្យមដែលអាចនាំឱ្យមានតម្រូវការដើមទុននិងសាច់ប្រាក់កាន់តែតឹងរ៉ឹង ហើយអាចបង្កើន"ការធ្វើតេស្ត ភាពតានតឹង ប្រចាំឆ្នាំ" ។
3. ម្ចាស់បំណុលធនាគារ Silicon Valley បានរួមគ្នាជាក្រុមមុនពេលធនាគារក្ស័យធន
ម្ចាស់បំណុលនៃក្រុមហ៊ុនមេរបស់ធនាគារ Silicon Valley បានបង្កើតក្រុមនៅក្នុងការរំពឹងទុកថានឹងជិតមានការដាក់ពាក្យសុំក្ស័យធនពីធនាគារយោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារកន្លងទៅនេះ។ ធនាគារ SVB ដែលត្រូវបានបិទកាលពីសប្តាហ៍មុន បាននិយាយឡើងកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងស្វែងរកជម្រើសយុទ្ធសាស្រ្ត និងបានជួលអ្នកជំនាញរៀបចំរចនាសម្ព័ន្ធឡើងវិញ ប៉ុន្តែមិនទាន់បាននិយាយថាពួកគេគ្រោងនឹងដាក់ពាក្យសុំក្ស័យធននោះទេ។ ក្រុមម្ចាស់បំណុលរួមមាន Centerbridge Partners, Davidson Kempner Capital Management និង Pacific Investment Management Co, ដែលរបាយការណ៍បាននិយាយថាពួកគេត្រូវបានណែនាំដោយ PJT Partners Inc.។
4. អាមេរិចចោទប្រកាន់យន្តហោះរុស្ស៊ីធ្វេសប្រហែសបុកដ្រូនរបស់ខ្លូនធ្លាក់ចូលក្នុងសមុទ្រខ្មៅ
សេតវិមាន White House បានថ្កោលទោសរុស្ស៊ីចំពោះការហោះហើរយន្តហោះដោយគ្មាន “សុវត្ថិភាព” និងខ្វះ“ការប្រុងប្រយ័ត្ន" ដែលសហរដ្ឋអាមេរិកនិយាយថាបាននាំទៅដល់ការបុកទម្លាក់ដ្រូនរបស់ខ្លួននៅលើសមុទ្រខ្មៅ។ បញ្ជាការដ្ឋានអឺរ៉ុបរបស់យោធាអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងរុស្ស៊ី Su-27 មួយគ្រឿងបានវាយប្រហារលើស្លាបវិលរបស់ដ្រូន MQ-9 Reaper កាលពីថ្ងៃអង្គារ ដែលនាំអោយធ្លាក់ចូលទៅក្នុងដែនសមុទ្រអន្តរជាតិ ហើយបណ្តាលឱ្យបាត់បង់ដ្រូននោះតែម្តង។ រឿងហេតុមួយនេះបានលើកឡើងថាដ្រូនរបស់អាមេរិកបានហោះហើរមកលើសមុទ្រខ្មៅក្បែរតំបន់គ្រីមៀហើយបានចូលលុកលុយក្នុងតំបន់ដែលត្រូវបានប្រកាសបិទដោយរុស្ស៊ីជាផ្នែកនៃការវាយលុករបស់ខ្លួននៅអ៊ុយក្រែន ដែលជាហេតុបណ្តាលឱ្យយោធាត្រូវវាយលុកលើយន្តហោះចម្បាំងដទៃដើម្បីស្ទាក់ចាប់វា។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា លោកប្រធានាធិបតី Joe Biden ត្រូវបានផ្តល់ព័ត៌មានសង្ខេបអំពីឧប្បត្តិហេតុនេះ។ លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា “វាមិនមែនជារឿងចម្លែកទេ… សម្រាប់ការស្ទាក់ចាប់ដោយយន្តហោះរុស្ស៊ីរបស់យន្តហោះអាមេរិកនៅលើសមុទ្រខ្មៅ” ។ ប៉ុន្តែករណីនេះ “គួរឲ្យកត់សម្គាល់ ដោយសារតែវាមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ វាពិតជាគ្មាការនប្រុងប្រយ័ត្ននោះទេ” លោក Kirby បាននិយាយបន្ថែមថា “យើងមិនចាំបាច់មានការឆែកឆេរខ្លះៗជាមុនជាមួយនឹងរុស្ស៊ីទេមុនពេលចង់ធ្វើការហោះហើរនៅក្នុងដែនអាកាសអន្តរជាតិនោះ”។ សហរដ្ឋអាមេរិកបានប្រើប្រាស់ MQ-9 Reapers ដែលមានស្លាបប្រវែង 20m (66 ហ្វីត) និងមានប្រវែងប្រហែល11m (36 ហ្វីត) នេះសម្រាប់ទាំងការឃ្លាំមើល និងការវាយប្រហារតាមអាកាសដែលបានធ្លាប់ប្រតិបត្តិការនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក និង ប្រទេសផ្សេងទៀត រួមទាំងប្រទេសអង់គ្លេស និងបារាំងរួចមកហើយ។
5. រុស្ស៊ីចូលរួមជាមួយចិនរិះគន់លើកិច្ចព្រមព្រៀងនាវាមុជទឹកAUKUS ទៅកាន់អូស្ត្រាលី
រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ផែនការរួមគ្នាដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ដើម្បីបង្កើតកងនាវាមុជទឹកថ្មីដែលដើរដោយថាមពលនុយក្លេអ៊ែរ បានចោទជាសំណួរអំពីការរីកសាយភាយនុយក្លេអ៊ែរ។ មេដឹកនាំនៃប្រទេសទាំងបីកាលពីថ្ងៃចន្ទបានប្រកាសព័ត៌មានលម្អិតនៃផែនការដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូ "AUKUS" របស់ពួកគេ។ វានឹងផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរចាប់ពីដើមទសវត្សរ៍ឆ្នាំ 2030ទៅ ដើម្បីទប់ទល់នឹងមហិច្ឆតារបស់ចិននៅឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា "មានសំណួរជាច្រើននៅទីនេះ ដែលទាក់ទងនឹងបញ្ហានៃការមិនរីកសាយភាយ។ នៅទីនេះ យើងត្រូវការតម្លាភាពពិសេស ហើយយើងត្រូវឆ្លើយសំណួរដែលកើតឡើង"។ លោក Peskov មិនបានបញ្ជាក់លម្អិតអំពីលក្ខណៈនៃក្តីបារម្ភរបស់រុស្ស៊ីនោះទេ ទោះបីជាចិនធ្លាប់បានជំទាស់រួចមកហើយថាការផ្គត់ផ្គង់អូស្ត្រាលីជាមួយនឹងនាវាមុជទឹកដែលបំពាក់អាវុធធម្មតាមែន ប៉ុន្តែដើរដោយថាមពលនុយក្លេអ៊ែរដែលពោរពេញដោយសារធាតុអ៊ុយរ៉ាញ៉ូមខ្ពស់ នោះស្មើនឹងអាចកើតឡើងសកម្មភាពនៃការសាយភាយនុយក្លេអ៊ែរបាន។ រហូតមកដល់បច្ចុប្បន្ន គ្មានភាគីណាមួយនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ក្រៅពីប្រទេសទាំងប្រាំដែលសន្ធិសញ្ញាទទួលស្គាល់ថាជារដ្ឋសព្វាវុធរួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង មាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនេះ ដែលលក្ខណៈពិសេសគឺនាវាអាចស្ថិតនៅក្រោមទឹកបានយូរជាងនាវាធម្មតា ហើយពិបាករកឃើញ។ អូស្ត្រាលីនិយាយថាខ្លួននឹងមិនអាច ហើយក៏មិនមានឆន្ទៈក្នុងការប្រើប្រាស់ឥន្ធនៈនៅក្នុងនាវាមុជទឹករបស់ខ្លួនដើម្បីបង្កើតអាវុធនុយក្លេអ៊ែរនោះទេ ចាប់តាំងពីនាវាទាំងនោះនឹងមានឯកតាថាមពលដែលមានផ្ទុកសារធាតុនុយក្លេអ៊ែរ ដែលត្រូវការកែច្នៃគីមីសម្រាប់ប្រើប្រាស់ក្នុងគ្រាប់បែកបរមាណូ ហើយអូស្ត្រាលីមិនមាន រឺចង់បានគ្រឿងបរិក្ខារដែលអាចធ្វើវាបាន។