កាលពីព្រឹកថ្ងៃអាទិត្យ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក នៅគ្រប់បណ្តាប្រទេសផ្សេងៗ ដោយសារមានការរកឃើញថា បវរកញ្ញា ប្រចាំប្រទេសអាមេរិក ក៏ជាតារាម៉ូដែល និងជាពិធីករដ៏ល្បីមួយផង បានលោតសម្លាប់ខ្លួនពីលើអាគារ Apartment ជាន់ទី២៩ នៅទីក្រុង New York។ គួរបញ្ជាក់ផងដែរថាមុនពេលប៉ុន្មានម៉ោងនៃការស្លាប់របស់នាងបានកើតឡើង នាងក៏បានធ្វើការផុសនូវសារអមជាមួយរូបភាពនៅលើ Instagram របស់នាងថា May This Day Bring you rest and Peace ដែលមានអត្ថន័យជាភាសារខ្មែរថា សូមឲ្យថ្ងៃនេះជាថ្ងៃដែលនាំមកនូវក្តីសន្តិភាព ជាមួយការសម្រាកដ៏យូរអង្វែងនិងគ្មានទុក្ខកង្វល់។
អ្នកគាំទ្ររបស់នាងជាច្រើនបានគិតថា នេះគ្រាន់តែជាការអស់កម្លាំង និងការបាត់បង់ទឹកចិត្តរយៈពេលខ្លីប៉ុណ្ណោះ និងមិនមាននរណាម្នាក់គិតថា នាងនឹងអាចបញ្ចប់ជីវិតខ្លួនឯងបែបនេះនោះទេ ពីព្រោះថា នាងជាមនុស្សដ៏រឹងមាំ និងឆ្លាតពូកែម្នាក់ ដោយនាងតែងតែចែករំលែកចំណេះដឹងល្អៗជាច្រើននៅលើបណ្តាញសង្គមរបស់នាង។
មិនតែប៉ុណ្ណោះការសម្ធតិផងនៃការបុិនប្រសព្វរបស់នាង នៅកម្មវិធី EXTRA ដែលបានសម្ភាសតារាល្បីៗដូចជា Taylor Swift, Rihanna, Lady Gaga បានធ្វើអោយមហាជន បណ្តាអ្នកលេងអ៊ីនធើណែនជាច្រើននឹកស្រណោះ និងបានសម្តែងនូវក្តីក្រៀមក្រំនឹងសោធនកម្មនេះ។
ពិធីករនៃកម្មវិធី CBS Morning ក៏បានចែករំលែកដែរថា នេះជារឿងដែលមិនគួរអោយជឿ ដែលសូម្បីតែក្រុមគ្រួសារដែលជិតស្និតនឹងនាងបំផុតក៏មិនដែលបានឃើញអំពីអាការៈ ឬសញ្ញានៃការបាក់ទឹកចិត្តរបស់នាងនោះទេ៕ ដូច្នេះហើយ សូមអ្នកទាំងអស់គ្នា កុំគិតថា មនុស្សដែលមានភាពរឹងមាំ និងអាជីពការងារជោគជ័យមិនអាច កើតនូវជំងឺធ្លាក់ទឹកចិត្តនោះទេ ព្រោះថាមនុស្សដែលអ្នកទាំងអស់នោះកំពុងត្រូវការកម្លាំងចិត្តពីមនុស្សគ្រប់គ្នាបំផុត។
លោកអ្នកក៏អាចប្រឹក្សាផ្លូវចិត្តជាមួយ TPO Cambodia និងអាចទាក់ទងទៅកាន់លេខ ដែលបានដាក់ខាងលើ៕