BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

US : ការជួបប្រជុំរវាង Putin និង Biden លែងជាជំរើសទៀតហើយ

ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 15:05  គុន ច័ន្ទរដ្ឋា

Biden_Putin (1) (1)

BBC-

សេតវិមាននិយាយថាលោកប្រធានាធិបតី Biden នឹងមិនជួបប្រជុំកំពូលជាមួយ Vladimir Putin ទៀតទេ លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken ក៏បានផ្អាកការប្រជុំនៅថ្ងៃព្រហស្បតិ៍ជាមួយសមភាគីរុស្សីរបស់លោកផងដែរ ដោយបាននិយាយថា វានឹងមិនមានន័យអ្វីទៀតទេ អាមេរិកជឿជាក់ថាការឈ្លានពានទៅលើអ៊ុយក្រែនបានចាប់ផ្តើមហើយ។ រីឯលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison បាននិយាយថា ការឈ្លានពានដែលមានទ្រង់ទ្រាយធំទំនងជានឹងកើតឡើងក្នុងរយៈពេល២៤ម៉ោងទៀត។

ទាំងអូស្រ្តាលីនិងញូវហ្សេឡង់បានកោះហៅឯកអគ្គរដ្ឋទូតរុស្សី ដើម្បីធ្វើការប្រឆាំងទៅនឹងទង្វើររបស់រុស្សីទៅលើអ៊ុយក្រែន។ ក្រុមបស្ចឺមប្រទេស និងសម្ព័ន្ធមិត្តរបស់គេបានដាក់ទណ្ឌកម្មទៅលើសមាជិកសភានិងអនាគាររុស្សី ខណៈដែលវិបត្តិបានកើនឡើង។ លោកប្រធានាធិបតី Biden បានហៅការបញ្ជាកងទ័ពរុស្សីឲ្យដាក់ពង្រាយទៅក្នុងអ៊ុយក្រនភាគខាងកើតថាជា ការរំលោភទៅលើច្បាប់អន្តរជាតិ។

Vladimir Putin បាននិយាយថាលោកទទួលស្គាល់ព្រំប្រទល់នៃតំបន់ផ្តាច់ខ្លួន Donetsk និង Luhansk ជាផែនទីពង្រាងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលរាប់បញ្ចូលទាំងទឹកដីដែលអ៊ុយក្រែនកាន់កាប់ផងដែរ។ វានៅមិនទាន់ច្បាស់ថាតើកងទ័ពរុស្សីបានបញ្ជូនចូលទៅក្នុងតំបន់ទាំង២នោះហើយឬនៅ ដែលកាន់កាប់ដោយក្រុមបំបែករដ្ឋដែលគាំទ្រដោយទីក្រុងមូស្គូ។ David Lammas រដ្ឋមន្ត្រីក្រសួងការបរទេសស្រមោលនៃគណបក្សប្រឆាំងអង់គ្លេសមកពីគណបក្សការងារ និយាយថា រដ្ឋាភិបាលត្រូវការអនុវត្តិនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរចំពោះរុស្សី។

លោកបាននិយាយប្រាប់BBC ថា "ច្រកចូលបានបើកទ្វារ" ហើយអារម្មណ៍ក្នុងចំណោមសមាជិកសភាទាំងអស់គឺថា វិធានការណ៍នៃការដាក់ទណ្ឌកម្មទៅលើអភិជន៣រូប និងធនាគារ៥មិនទាន់ខ្លំងគ្រប់គ្រាន់នៅឡើយទេ។ Lammy បានបន្ថែមទៀតថា អ្នកនយោបាយជាច្រើននៅតែព្រួយបារម្មណ៍ថា អង់គ្លេសមិនបានបញ្ជូនសារទៅកាន់ Vladimir Putin ឲ្យខ្លាំងគ្រប់គ្រាន់។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងការបរទេស Is Truss បានបញ្ជាក់ថាអង់គ្លេសនឹងប្រើប្រាស់ "គ្រប់មធ្យោបាយដែលយើងមាន" ដើម្បីបញ្ឈប់ការគំរាមកំហែងរបស់ Putin ទៅកាន់អ៊ុយក្រែន៕


ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 15:05  គុន ច័ន្ទរដ្ឋា