Brussels, AP-
សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបកាលពីថ្ងៃសុក្រ បានប្រកាសជាដៃគូរថ្មីក្នុងការកាត់បន្ថយនូវការពឹងផ្អែករបស់ទ្វីបទៅលើឋាមពលរបស់រុស្សី ដែលជាការចាប់ផ្តើមនៃគំនិតផ្តួចផ្តើមដ៏យូរលង់ ដើម្បីដាក់រុស្សីឲ្យនៅឯកោ បន្ទាប់ពីរុស្សីបានឈ្លានពានអ៊ុយក្រែន។ ដែលជាផ្នែកមួយនៃផែនការ សហរដ្ឋអាមេរិកនិងប្រជាជាតិដ៏ទៃទៀត នឹងបង្កើននូវការដឹកចេញឧស្ម័នធម្មជាតិរាវទៅកាន់អឺរ៉ុបចំនួន ១៥ពាន់លានម៉ែត្រគូបក្នុងឆ្នាំនេះ សេតវិមាននិយាយទោះបីជាការផ្គត់ផ្គង់ក្នុងការដឹកជញ្ជូនតាមនាវាមានលក្ខណៈធំដុំក្នុងពេលអនាគតក៏ដោយ។
ក្នុងពេលជាមួយគ្នានោះដែរ ពួកគេនឹងព្យាយាមរក្សានូវគោលបំណងនៃអាកាសធាតុដោយប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធក្នុងការផ្គត់ផ្គង់ឧស្ម័នឲ្យបានស្អាត និងកាត់បន្ថយនូវការលិចជាតិមេតាន ដែលនឹងនាំឲ្យខូចដល់បរិស្ថាន។ លោកប្រធានាធិបតី Joe-Biden បានត្រៀមនឹងពិភាក្សារឿងនេះជាមួយប្រធានប្រតិបត្តិសហគមន៍អឺរ៉ុបអ្នកស្រី Ursula Von Der Lyen មុននឹងចាកចេញទៅប៉ូឡូញ ដែលជាដំណើររងក្រោយនៃទស្សនកិច្ច៤ថ្ងៃរបស់លោក។ អ្នកស្រី Leyen បាននិយាយ ថា “យើងមានគោលបំណងបង្កើននូវការផ្គត់ផ្គង់បន្ថែមទៀតសំរាប់រដូវរងា២ឆ្នាំក្រោយ”។
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ ក្នុងពេលថ្មីៗនេះបានប្រាប់អ្នកយកព័ត៌មានថា រដ្ឋការចង់ឲ្យមានដឹកជញ្ជូនភ្លាមៗនៃឧស្ម័នទៅកាន់អឺរ៉ុប។ ឋាមពលរបស់រុស្សី វាជាប្រភពសំខាន់នៃប្រាក់ចំណូល និងឥទ្ធិពលនយោបាយរបស់ទីក្រុងមូស្គូ ប្រហែលជា៤០% នៃឧស្ម័នធម្មជាតិរបស់សហគមន៍អឺរ៉ុបត្រូវដឹកចូលពីរុស្សី ដើម្បីដុតកំដៅក្នុងផ្ទះ បង្កើតជាចរន្តអគ្គីសនី និងឋាមពលឧស្សហកម្ម។ បន្ទាប់ពីចេញពីទីក្រុង Brussels លោកប្រធានាធិបតី នឹងធ្វើដំណើរទៅកាន់ Rzeszow នៃប្រទេសប៉ូឡូញជាកន្លែង ដែលកងទ័ពអាមេរិកបោះទីតាំងនៅទីនោះ។
បន្ទាប់មក Biden ត្រូវគេរំពឹងថានឺងត្រូវធ្វើដំណើរទៅទៅកាន់ទីក្រុងវ៉ាសូវី ដើម្បីជជែកជាមួយលោកប្រធានាធិបតីប៉ូឡូញ Andrzej Duda និងថ្លែងទៅកាន់ប្រជាជាតិប៉ូឡូញ មុននឹងលោកអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ។ នៅក្នុងទីក្រុង Brussels លោកបានចូលរួមនៅក្នុងការប្រជុំ៣ ដែលជាកិច្ចប្រជុំកំពូលដែលរៀបចំដោយ NATO, G-7 និងសហគមន៍អឺរ៉ុប នៅថ្ងៃព្រហស្បតិ៍៕