BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាវាពិឃាត US Destroyer របស់អាមេរិចត្រូវបានរកឃើញដំណើរការនៅកៀកបំផុតនៅក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែន

ថ្ងៃពុធ, 08 ខែកុម្ភៈ 2023 16:07  BeeTube News

2023-02-08 16.02.49

នាវាចម្បាំងរបស់សហរដ្ឋអាមេរិច the USS Nitze ដែលហៅម្យ៉ាងទៀតថា​​​ US Destroyer ត្រូវបានរកឃើញថាកំពុងប្រតិបត្តិការនៅជិតនឹងសមុទ្រខ្មៅ យោងទៅតាមសេចក្តីរាយការណ៍មួយ។ តាមសេចក្តីរាយការណ៍របស់វិទ្យាស្ថានទ័ពជើងទឹកសហរដ្ឋអាមេរិចបានអោយដឹងថានេះគឺជានាវាចម្បាំងរបស់សហរដ្ឋអាមេរិចដែលនៅកៀកនឹងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនជាងគេបង្អស់ហើយ។ នាវាចម្បាំង Nitze ត្រូវបានរកឃើញថាស្ថិតនៅម្តុំផ្នែកខាងក្រោមនៃច្រកសមុទ្រ Bosphorus កាលពីថ្ងៃទី៣ ខែកុម្ភៈកន្លងទៅនេះ នៅក្នុងខណៈពេលដែលវាកំពុងធ្វើដំណើរឆ្ពោះទៅចុះចតនៅក្នុងប្រទេសទួរគី។ នាវាចម្បាំងចុងក្រោយរបស់សហរដ្ឋអាមេរិចដែលឆ្លងកាត់ច្រកសមុទ្រនោះមាន USS Arleigh Burke ដែលបានធ្វើដំណើរចាកចេញពីសមុទ្រខ្មៅកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។​​​ នាវាចម្បាំង Nitze គឺជានាវាពិឃាតមីស៊ីល Arleigh Burke ក្នុងគំរោងដាក់បញ្ចេញ។ 

វាត្រូវបានដាក់ប្រតិបត្តិការឡើងជាផ្នែកមួយនៃក្រុមនាវាដឹកនាំការវាយប្រហារ George H.W.Bush នៅក្នុងទីតាំងប្រតិបត្តិការកងនាវាទី៦របស់សហរដ្ឋអាមេរិច។​​​ នាវា Nitze ជានាវាចម្បាំងមានសមត្ថភាពប្រឆាំងជាមួយនឹងអាវុធដែនអាកាស និងប្រឆាំងនាវាមូជទឹកដទៃទៀតជាដើម។ នាវានេះត្រូវបានជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមដ៏សកម្មនៅក្នុងឆ្នាំ២០១៦ នៅក្នុងអំឡុងនៃសង្គ្រាមស៊ីវិល Yemeni នៃឆ្នេរសមុទ្រ Yemen ប្រឆាំងនឹងក្រុម Houthi។ កងនាវាទី៦របស់សហរដ្ឋអាមេរិចបានបញ្ជាក់នៅក្នុង Tweet មួយឡើងថានាវា Nitze នឹងចុះចតនៅឆ្នេរនៃទីក្រុង Instabul នៅមុនការឈប់នៅមូលដ្ឋានទ័ពជើងទឹក Golcuk។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចទៅកាន់ប្រទេសទូរគីលោក Jeff Flake និងមន្រ្តីកុងស៊ុលទៅកាន់ទីក្រុង Istanbul លោក Julie Eadeh បានចុះមកកាន់នាវានេះអស់រយៈពេលជាច្រើនម៉ោង។ ប៉ុន្តែលោកឯកអគ្គរដ្ឋទូតមិនបានបង្ហាញទំនាក់ទំនងរវាងវត្តមានរបស់នាវា និងសង្គ្រាមកំពុងបន្តរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនទេ។ 

លោក Flake លើកឡើងថាការចុះទស្សនកិច្ចនេះគឺជាឳកាសល្អមួយដើម្បីរឹតបន្តឹងទំនាក់ទំនងនៃអង្គការណាតូ។ ដំណើរទស្សនកិច្ចនេះក៏ត្រូវបានធ្វើឡើងនៅចំពេលដែលសហរដ្ឋអាមេរិចទើបតែព្រមានពីការនាំចេញរបស់ប្រទេសទួរគីទៅកាន់ប្រទេសរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោនក៏ចង់អោយលោក Ankara បញ្ចប់ទំនាក់ទំនងនៃការចូលរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់មកក្នុងអង្គការណាតូផងដែរ។ គំរោងចុះចតរបស់នាវា Nitze នៅក្នុង Golcuk គឺជាលើកទី៣ហើយនៅក្នុងទីតាំងប្រតិបត្តិការរបស់កងនាវាជំនាន់ទី៦ ចាប់តាំងពីការដាក់ប្រើប្រាស់នៅក្នុងខែកក្កដា ឆ្នាំ២០២២មក។ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិចបានលើកឡើងថាភាពដឹកនាំរបស់ Nitze គឺរំពឹងថានឹងត្រូវគ្នាជាមួយនឹងយោធាទួរគី និងមេដឹកនាំស៊ីវិល។ ក្រុមនាវាដឹកនាំការវាយប្រហារ George H.W. Bush នឹងក៏មកដល់គ្រោងចុះចតនៅកំពង់ផែ Piraeusរបស់ប្រទេសក្រិចផងដែរ ដែលជាអ្នកដើរតាមប្រទេសទួរគី ប៉ុន្តែជាគូប្រជែងនឹងសមាជិកប្រទេសណាតូដទៃទៀត។

2023-02-08 16.02.58


 


ថ្ងៃពុធ, 08 ខែកុម្ភៈ 2023 16:07  BeeTube News