BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

US : ពួកតាលីបង់នឹងមិនអាចទទួលនូវមូលនិធិបម្រុងនៃធនាគារកណ្តាលអាហ្វហ្គានីស្ថាននោះទេ

ថ្ងៃពុធ, 20 ខែតុលា 2021 08:53  គុន ច័ន្ទរដ្ឋា

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកWally Adeyemo បាននិយាយថាលោកមើលមិនឃើញស្ថានភាពពួកតាលីបង់ ដែលបានកាន់កាប់អំណាចឡើងវិញនៅក្នុងអាហ្វហ្គានីស្ថានកាលពីខែសីហា ,នឹងត្រូវបានអនុញ្ញាត្តិឲ្យចូលទៅក្នុងគណនេយ្យបម្រុងនៃធនាគារកណ្តាលដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកនោះទេ។

“យើងជឿជាក់ថាវាជឿរឿងសំខាន់ណាស់ ដែលយើងនៅតែរក្សារនូវការដាក់ទណ្ឌកម្មលើពួកតាលីបង់ ប៉ុន្តែនៅក្នុងពេលជាមួយគ្នានេះ យើងក៏ព្យាយាមរកមធ្យោបាយសំរាប់ជំនួយមនុស្សធម៌ដ៏ស្របច្បាប់ដើម្បីឲ្យបានទៅដល់ដៃប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន នេះជាអ្វីដែលយើងត្រូវធ្វើ “ Adeyemo បាននិយាយប្រាប់ គណកម្មាធិការធនាគារនៃព្រឹទ្ធសភាកាលពីថ្ងៃអង្គារ៍។

ពួកតាលីបង់បានអំពាវនាវទៅកាន់សហរដ្ឋអាមេរិកដើម្បីឲ្យលើកលែងទណ្ឌកម្មក្នុងការរាំងខ្ទប់មូលនិធិជាង៩ពាន់លានដុល្លារជាទុនបំរុងនៃធនាគារកណ្តាលអាហ្វហ្គានីស្ថានដែលទុកនៅក្រៅប្រទេស ខណៈដែលរដ្ឋាភិបាលកំពុងរងនូវការហ៊ុព័ទ្ធនៃវិបត្តិសេដ្ឋកិច្ច។ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចកំពុងតែធ្លាក់ចូលទៅក្នុងស្ថានភាពដ៏លបាកក្នុងការសំរេចចិត្តខណៈដែលវិបត្តិមនុស្សធម៌កាន់តែរីកធំឡើងនៅក្នុងអាហ្វហ្គានីស្ថាន ពួកគេកំពុងតែព្យាយាមធ្វើការសំរេចចិត្តថាតើត្រូវធ្វើទំនាក់ទំនងយ៉ាងដូចម្តេចជាមួយពួកតាលីបង់ ដោយមិនផ្តល់ភាពស្របច្បាប់ដែលពួកនេះកំពុងស្វែងរក និងធានានូវជំនួយមនុស្សធម៌បានទៅដល់ដៃពលរដ្ឋនៅក្នុងប្រទេស។

“គោលបំណងរបស់ពួកយើងគឺច្បាស់ណាស់ គឺយើងនឹងដាក់ទណ្ឌកម្មប្រឆាំងទៅលើរបបតាលីបង់ហើយនិងបណ្តាញ Haqqani  ប៉ុន្តែក្នុងពេលជាមួយគ្នានេះនឹងអនុញ្ញាតិឲ្យមានការហូរចូលនៃជំនួយមនុស្សធម៌ចូលទៅក្នុងប្រទេសនោះ”។ លោក Adeyemoបាននិយាយដូច្នេះ"។

photo_2021-10-20_08-49-49


 


ថ្ងៃពុធ, 20 ខែតុលា 2021 08:53  គុន ច័ន្ទរដ្ឋា