BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបដិសេធផ្តល់ទិដ្ឋាការដល់មន្ត្រីUN ហើយអ៊ីរ៉ង់​​​ប្រតិបត្តិការបណ្តាញរត់ពន្ធអាវុធនៅWest Bank ​​និងទាហាន​បម្រុង​​អាមេរិកពាក់ព័ន្ធនឹង​ការ​បាញ់​ប្រហារ​ដ៏​ធំ

ថ្ងៃព្រហស្បតិ៍, 26 ខែតុលា 2023 15:21  BeeTube News

Untitled design - 2023-10-26T151527.351 (1)

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan និយាយថាប្រទេសអ៊ីស្រាអែលនឹងបដិសេធការផ្តល់ទិដ្ឋាការដល់មន្ត្រីអង្គការសហប្រជាជាតិ បន្ទាប់ពីមានការលើកឡើងរបស់លោកអគ្គលេខាធិការ Antonio Guterres ដែលហាក់ដូចជាបង្ហាញពីភាពយុត្តិធម៌នៃការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសមកលើអ៊ីស្រាអែល។

  1. អ៊ីស្រាអែលបដិសេធផ្តល់ទិដ្ឋាការដល់មន្ត្រីអង្គការសហប្រជាជាតិ

យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី២៥ ខែតុលាបានអោយដឹងថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan និយាយថា ប្រទេសអ៊ីស្រាអែលនឹងបដិសេធការផ្តល់ទិដ្ឋាការដល់មន្ត្រីអង្គការសហប្រជាជាតិ បន្ទាប់ពីមានការលើកឡើងរបស់លោកអគ្គលេខាធិការ Antonio Guterres ដែលហាក់ដូចជាបង្ហាញពីភាពយុត្តិធម៌នៃការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសមកលើអ៊ីស្រាអែល។

លោក Erdan បានប្រាប់វិទ្យុ Army Radio ថា "ដោយសារការលើកឡើងរបស់លោក Antonio Guterres យើងនឹងបដិសេធមិនផ្តល់ទិដ្ឋាការដល់អ្នកតំណាងអង្គការសហប្រជាជាតិណាម្នាក់ទៀតទេ"។

លោក Erdan បាននិយាយថា "យើងបានបដិសេធទិដ្ឋាការសម្រាប់លោកអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ Martin Griffiths រួចមកហើយ"។ «នេះគឺជាពេលដែលយើងត្រូវផ្តល់មេរៀនពួកគេវិញ​ហើយ»។

គួររំលឹកផងដែរថា លោក Guterres បាននិយាយនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ថា "វាជារឿងសំខាន់ដែលយើងត្រូវទទួលស្គាល់ផងដែរថាការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាសមិនមែនសុខៗក៏កើតឡើងនោះទេ" ។

AP23297691116465

 

  1. លំហូរអាវុធកើនឡើងនៅតំបន់ West Bank ជំរុញ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​សង្គ្រាមថ្មី

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៥ ខែតុលាបានអោយដឹងថា​​​ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រតិបត្តិការបណ្តាញរត់ពន្ធ ដែលឆ្លងកាត់រាប់រយម៉ាយ និងលាតសន្ធឹងលើព្រំដែនចំនួនបួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីពង្រីកសមត្ថភាពយោធាប៉ាឡេស្ទីន អោយមានលើសពីអ្វីដែលក្រុមហាម៉ាសតែមួយអាចផ្តល់អោយបាន។

ជាយូរមកហើយនៅមុនពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់បានផ្ទុះឡើងនៅតំបន់ Gaza និងបានសម្លាប់រង្គាលប្រជាជនស៊ីវិលជាច្រើននាក់ដោយកាំភ្លើងដៃ និងកាំភ្លើងវែង អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានពន្លឿនកិច្ចខិតខំប្រឹងប្រែងរត់ពន្ធអាវុធនេះចូលទៅកាន់ផ្នែកផ្សេងមួយនៃទឹកដីប៉ាឡេស្ទីន នោះគឺតំបន់ West Bank ។

ដោយប្រើដ្រូន ជើងហោះហើរសម្ងាត់របស់ក្រុមហ៊ុនអាកាសចរណ៍ និងស្ពានដីដែលឆ្លងកាត់រាប់រយម៉ាយនិងយ៉ាងហោចណាស់លាតសន្ធឹងលើព្រំដែនជាតិចំនួនបួន ប្រតិបត្តិការរត់ពន្ធនេះកំពុងបង្កើនទិដ្ឋភាពផ្ទុះឡើងថ្មីនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ វាក៏បង្កអោយមានការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះប្រទេសហ្ស៊កដានីដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ីស្រាអែល និងតំបន់ West Bank នេះ ដោយបាននិងកំពុងតស៊ូដើម្បីទប់ស្កាត់លំហូរចូលនៃគ្រឿងញៀន និងអាវុធដែលកំពុងកើនឡើង។

im-870833

 

  1. ​​ទាហាន​បម្រុង​​អាមេរិកពាក់ព័ន្ធនឹង​ការ​បាញ់​ប្រហារ​ដ៏​ធំ​នៅ Lewiston

យោងតាមសារព័ត៌មាន 9 News ចុះផ្សាយថ្ងៃទី២៦ ខែតុលាបានអោយដឹងថា មានការតាមប្រមាញ់យ៉ាងខ្លាំងក្លានូវខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស 22 នាក់នៅក្នុងទីក្រុង Lewiston របស់សហរដ្ឋអាមេរិកដែលបានរួមតូចមកកាន់ទីក្រុងក្បែរនោះ បន្ទាប់ពី"រថយន្តគោលដៅ" ត្រូវបានឃើញកំណត់ទីតាំងនៅទីនោះ។

ការតាមប្រមាញ់នេះបានកើតឡើងបន្ទាប់ពីប៉ូលីសក្នុងតំបន់ម្នាក់ឈ្មោះ Robert Card អាយុ 40 ឆ្នាំបានក្លាយជាជនសង្ស័យនៅក្នុងការបាញ់ប្រហារដ៏ធំនៅពីរកន្លែង។ 

មន្ត្រីអនុវត្តច្បាប់នៅរដ្ឋ Maine បានពិពណ៌នាលោក Card ថា រូបលោកគឺជាគ្រូបង្ហាត់អាវុធដែលមានការបញ្ជាក់មួយរូប និងជាសមាជិកនៃកងទ័ពបម្រុងសហរដ្ឋអាមេរិកផងដែរ ដែលថ្មីៗនេះបានរាយការណ៍ថាលោកមានបញ្ហាសុខភាពផ្លូវចិត្ត រួមទាំងបញ្ហាការស្តាប់សម្លេង ហើយលោក​ក៏ធ្លាប់បាន​គំរាម​បាញ់​​មូលដ្ឋាន​ឆ្មាំ​ជាតិផងដែរ។

គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មានមនុស្ស22នាក់បានស្លាប់ និងពី50 ទៅ 60 នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារទាំងពីរកន្លែងដាច់ដោយឡែកនេះនៅឯទីកន្លែងលេងប៊ូលីង Sparetime Recreation និងភោជនីយដ្ឋាន Schemengees Bar & Grille Restaurant ក្នុងទីក្រុង Lewiston ដែលជាទីក្រុងដែលមានមនុស្សប្រហែល 37,000 នាក់។

37d32bb4-5739-4df4-a790-6f4b63fd26ee



 


ថ្ងៃព្រហស្បតិ៍, 26 ខែតុលា 2023 15:21  BeeTube News