មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតយ៉ាងលើសលប់កាលពីថ្ងៃអង្គារដើម្បីទាមទារបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សាជាការបង្ហាញពីជំហរគាំទ្រដ៏រឹងមាំរបស់សកលលោកក្នុងការបញ្ឈប់សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនេះ។ ការបោះឆ្នោតនេះក៏បានបង្ហាញឡើងពីភាពផ្តាច់ខ្លួនឯកោកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ។
-
មហាសន្និបាតUNបោះឆ្នោតយ៉ាងលើសលប់ទាមទារបទឈប់បាញ់នៅហ្គាហ្សា
យោងតាមសារព័ត៌មាន AP News ចុះផ្សាយថ្ងៃទី១៣ ខែធ្នូបានអោយដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតយ៉ាងលើសលប់កាលពីថ្ងៃអង្គារដើម្បីទាមទារបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សាជាការបង្ហាញពីជំហរគាំទ្រដ៏រឹងមាំរបស់សកលលោកក្នុងការបញ្ឈប់សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនេះ។ ការបោះឆ្នោតនេះក៏បានបង្ហាញឡើងពីភាពផ្តាច់ខ្លួនឯកោកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ។
ការបោះឆ្នោតនៅក្នុងស្ថាប័នពិភពលោកនេះ រួមមានបង្កើតឡើងដោយសមាជិកចំនួន 193 ប្រទេស ដោយក្នុងនោះមាន 153ប្រទេសជ្រើសរើសគាំទ្រ និង10ប្រទេសបានប្រឆាំង ហើយ23 ប្រទេសបានធ្វើអនុប្បវាទ។ ដោយបន្ទាប់មកឯកអគ្គរដ្ឋទូត និងអ្នកការទូតជាច្រើននាក់បានសម្តែងការអបអរសាទរនៅពេលដែលចំនួនលទ្ធផលចុងក្រោយត្រូវបានបង្ហាញឡើង។
-
ប្រទេសទាំង៨បានប្រឆាំងនឹងសេចក្តីសម្រេចរបស់UNស្តីពីហ្គាហ្សា
យោងតាមសារព័ត៌មាន The Hill ចុះផ្សាយថ្ងៃទី១២ ខែធ្នូបានអោយដឹងថា ប្រទេសចំនួន ១០ រួមទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានជំទាស់នឹងដំណោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ។
ក្នុងនោះរួមមានប្រទេស Austria, Czechia, Guatemala, Liberia, Micronesia, Nauru, Papua New Guinea និង Paraguay។
សង្កេតឃើញថាការគាំទ្រនេះគឺខ្ពស់ជាងដំណោះស្រាយស្នើឡើងដោយប្រទេសអារ៉ាប់កាលពីថ្ងៃទី27ខែតុលា ដែលអំពាវនាវឱ្យមាន "បទឈប់បាញ់មនុស្សធម៌" ដោយក្នុងនោះមានសំលេងបោះឆ្នោតគាំទ្រត្រឹមតែ 120ប៉ុណ្ណោះ និងប្រឆាំង14 ប្រទេស ហើយ 45 ប្រទេសអនុប្បវាទ។
មហាសន្និបាតអង្គការសហប្រជាជាតិអំពាវនាវឱ្យភាគីទាំងសងខាងគោរពច្បាប់មនុស្សធម៌អន្តរជាតិជាគោល និងទាមទារឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងដែលខ្លួនបានចាប់កាលពីថ្ងៃទី 7 ខែតុលាទាំងអស់។
-
អ៊ីស្រាអែលបញ្ជូននាវាចម្បាំង Sa'ar 6 ដ៏ទំនើបទៅកាន់សមុទ្រក្រហម
យោងតាមសារព័ត៌មាន Breaking Defense ចុះផ្សាយថ្ងៃទី១៣ ខែធ្នូបានអោយដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា នាវាចម្បាំង Sa'ar 6 ថ្មីមួយគ្រឿងរបស់អ៊ីស្រាអែលត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រក្រហមនៅកន្លែងចុះចតត្រង់កំពង់ផែ Eilat របស់អ៊ីស្រាអែល។
ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារបន្ទាប់ពីមានការកើនឡើងនៃការគំរាមកំហែងពីក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន។ ក្រុម Houthis ដែលអាមេរិកនិយាយថាគាំទ្រដោយអ៊ីរ៉ង់ បានធ្វើការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មដែលឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដោយឆ្លងកាត់តាមសមុទ្រក្រហមនេះ ដើម្បីជាការគាំទ្ររបស់ពួកគេចំពោះក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា បន្ទាប់ពីមានការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា។