BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រមុខ UN សុំជួប Putin និង Zelensky ដើម្បីចរចាបញ្ចប់សង្រ្គាម

ថ្ងៃព្រហស្បតិ៍, 21 ខែមេសា 2022 16:19  គុន ច័ន្ទរដ្ឋា

2022-04-21 16.17.07 (1)

Aljazeera-

Antionio Gutierrez អគ្គលេខាធិការ អ.ស.ប. បានធ្វើសំណូមពរឲ្យមានការជួបប្រជុំដាច់ដោយឡែកពីគ្នាជាមួយលោកប្រធានាធិបតី Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅក្នុងរដ្ឋធានីប្រទេសរបស់ពួកគេ ដើម្បីព្យាយាមនឹងចរចាដើម្បីបញ្ចប់សង្រ្គាមអស់រយៈពេលជិត២ខែនៅក្នុងប្រទេសអ៊ុយក្រែន។  អ្នកនាំពាក្យ អ.ស.ប.  Stephane Dujarric បាននិយាយកាលពីថ្ងៃពុធថា Gutierrez បានបញ្ជូនសំបុត្រទៅកាន់បេសកកម្ម អ.ស.ប. របស់រុស្សីនិងអ៊ុយក្រែន ដើម្បីសុំឲ្យ Putin ទទួលលោកនៅទីក្រុងមូស្គូនិង Zelensky ស្វាគមន៍លោកនៅទីក្រុង Kyiv។

“អគ្គលេខាធិការនៃ អ.ស.ប. បាននិយាយថា នៅក្នុងពេលនេះដែលកំពុងមានគ្រោះថ្នាក់និងផលវិបាក លោកចង់ឲ្យមានការពិភាក្សារជាបន្ទាន់ដើម្បីនាំមកនូវសន្តិភាពនៅក្នុងអ៊ុយក្រែននិងអនាគតនៃពហុភាគីនិយម ដែលឈរនៅលើធម្មនុញ្ញនៃ អ.ស.ប. និងច្បាប់អន្តរជាតិ” Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ នៅក្នុងសេចក្តីអំពាវនាវសំរាប់បុណ្យ Ester Gutierrez កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យមានការឈប់បាញ់ចំនួន៤ថ្ងៃក្នុងអម្លុងពេលនៃសប្តាហ៍បរិសុទ្ធរបស់ជនគ្រឹស្ទាន Orthodox  ដើម្បីអនុញ្ញាតិឲ្យមានការជំលៀសជនភៀសខ្លួននិងការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់កន្លែងដែលមានការខូចខាតជាខ្លាំង។

“សេចក្តីត្រូវការខាងមនុស្សធម៌វាជារឿងដែលត្រូវការចាំបាច់ ប្រជាពលរដ្ឋពុំមានម្ហូបអាហារ ទឹក បរិក្ខាពេទ្យដើម្បីដើម្បីព្យាបាលជម្ងឺ ឬរបួស និងជាលក្ខណៈសាមញ្ញគឺការស់នៅប្រចាំថ្ងៃ” Gutierrez បាននិយាយនៅក្នុងទីក្រុង New york។ ការឈ្លានពានរបស់រុស្សីកាលពីថ្ងៃទី២៤ខែកុម្ភៈទៅលើអ៊ុយក្រែន បានសម្លាប់ជីវិតមនុស្សរាបពាន់នាក់ និងបន្សល់ទុកមនុស្សជាង១២លាននាក់ដែលត្រូវការចាំបាច់នូវជំនួយមនុស្សធម៌។ មនុស្ស៥លាននាក់ផ្សេងទៀតបានគេចចាកចេញពីប្រទេសអ៊ុយក្រែន។

ចាប់តាំងពីកើតមាននូវអ្វីដែលខ្លួនហៅថា ជាប្រតិបត្តិការពិសេសដើម្បីដកអាវុធអ៊ុយក្រែន រុស្សីបានទំលាក់គ្រាប់បែកនៅលើទីក្រុជាច្រើនឲ្យក្លាយទៅជាគំនរផេះផង់និងជនសាកសពស៊ីវិលជាច្រើនរយនាក់បានត្រូវបានរកឃើញនៅក្នុងទីក្រុង បន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានដកចេញពីកន្លែងដែលនៅជិតទីក្រុង Kyiv ។ទីក្រុងមូស្គូដែលនៅក្នុងសប្តាហ៍នេះបានរៀបចំឲ្យមានការវាយលុកជាទ្រង់ទ្រាយធំនៅអ៊ុយក្រែនភាគខាងកើត បានប្រកែកថាមិនបានវាយលុកសំដៅជនស៊ីវិលនោះទេ និងបាននិយាយដោយមិនបានបង្ហាញភ័ស្តុតាងថា  ការចង្អុលបង្ហាញនូវភាពចម្រូងចម្រាស់នៃការប្រព្រឹត្តិនូវអំពើនេះត្រូវបានគេរៀបចំ។


ថ្ងៃព្រហស្បតិ៍, 21 ខែមេសា 2022 16:19  គុន ច័ន្ទរដ្ឋា