BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាហ្វ្រិកខាងត្បូងបើកសំណុំក្តីប្រឆាំងអ៊ីស្រាអែលនៅតុលាការកំពូលUN,ប្រធានចារកម្ម Mossad ព្រមានម្តាយអារ៉ាប់,ចិនបង្ហើបនាវាថ្មី

ថ្ងៃព្រហស្បតិ៍, 04 ខែមករា 2024 15:16  BeeTube News

Untitled design - 2024-01-04T145827.098 (1)

អាហ្រ្វិកខាងត្បូងបានបើកសំណុំរឿងមួយនៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដោយចោទប្រកាន់ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាគឺជាការប្រល័យពូជសាសន៍។ ប្រធានទីភ្នាក់ងារចារកម្ម Mossad លោក David Barnea បានប្រកាសកាលពីថ្ងៃពុធថា នរណាម្នាក់ដែលពាក់ព័ន្ធក្នុងប្រតិបត្តិការវាយប្រហារថ្ងៃទី7 ខែតុលារបស់ក្រុមហាម៉ាសនឹងត្រូវហាក់ដូចជាបានចុះហត្ថលេខាលើដីកាសម្លាប់របស់ខ្លួនឯងហើយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានបង្ហាញរូបភាពថ្មីនៃនាវាផ្ទុកយន្តហោះទំនើបបំផុតចុងក្រោយរបស់ប្រទេសចិន រួមទាំង Launch Track ជំនាន់ចុងក្រោយរបស់ពួកគេផងដែរ ដែលអាចបាញ់បង្ហោះគ្រឿងហោះជាច្រើនប្រភេទចេញពីនាវារបស់ខ្លួន។

  1. អាហ្វ្រិកខាងត្បូងបើកសំណុំក្តីប្រឆាំងអ៊ីស្រាអែលនៅតុលាការកំពូល UN

យោងតាមសារព័ត៌មាន AP News ចុះផ្សាយថ្ងៃទី០៣ ខែមករាបានអោយដឹងថា អាហ្រ្វិកខាងត្បូងបានបើកសំណុំរឿងមួយនៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដោយចោទប្រកាន់ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា គឺជាការប្រល័យពូជសាសន៍។

ការដាក់សំណុំរឿងចោទប្រកាន់នេះ និងការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការការពារខ្លួននៅតុលាការយុត្តិធម៌អន្តរជាតិ កំពុងតែបានក្លាយជារឿងក្តីដ៏ប្រថុយប្រថានមួយនៅចំពោះមុខក្រុមចៅក្រមនៅក្នុងមហាសាលយុត្តិធម៌។

សំណុំក្តីនេះ​ទំនង​ជា​អូស​បន្លាយជា​ច្រើន​ឆ្នាំ។ ចំណុចសំខាន់របស់វាគឺនៅត្រង់អនុសញ្ញាឆ្នាំ 1948 ស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មចំពោះបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី2 និងការសម្លាប់រង្គាលនៃជនជាតិជ្វីហ្វអឺរ៉ុប។

អនុសញ្ញានេះកំណត់និយមន័យនៃអំពើប្រល័យពូជសាសន៍ថាជាអំពើដូចជាការសម្លាប់ “ប្រព្រឹត្តដោយចេតនាដើម្បីបំផ្លាញ ទាំងស្រុង ឬមួយផ្នែកនៃជាតិ ពូជសាសន៍ ឬសាសនាណាមួយ”។

រដ្ឋាភិបាល​អ៊ីស្រាអែលក៏​បាន​បដិសេធ​ភ្លាមៗ​ចំពោះ​ការ​អះអាង​អំពី​អំពើ​ប្រល័យពូជសាសន៍នេះផងដែរ។

APIsrael1-1100x733

 

  1. ប្រធានចារកម្ម Mossad ថាម្តាយអារ៉ាប់គ្រប់រូបគួរតែបានដឹង

យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី០៣ ខែមករាបានអោយដឹងថា ប្រធានទីភ្នាក់ងារចារកម្ម Mossad លោក David Barnea បានប្រកាសកាលពីថ្ងៃពុធថា នរណាម្នាក់ដែលពាក់ព័ន្ធក្នុងប្រតិបត្តិការវាយប្រហារថ្ងៃទី7 ខែតុលារបស់ក្រុមហាម៉ាសនឹងត្រូវហាក់ដូចជាបានចុះហត្ថលេខាលើដីកាសម្លាប់របស់ខ្លួនឯងហើយ ដោយលោកបានលើកឡើងនេះគឺនៅមួយថ្ងៃបន្ទាប់ពីអនុប្រធានក្រុមភេរវករហាម៉ាស លោក Saleh al-Arouri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Beirut ។

លោក Barnea បានលើកឡើងនៅក្នុងពិធីបុណ្យសពរបស់អតីតប្រធាន Mossad លោក Zvi Zamir ដោយប្រដូចបេសកកម្មដែលកំពុងបន្តរបស់អ៊ីស្រាអែលក្នុងការលុបបំបាត់មេដឹកនាំក្រុមហាម៉ាស ទៅនឹងប្រតិបត្តិការរាប់ទសវត្សរ៍នៃការតាមប្រមាញ់ពួកភេរវករប៉ាឡេស្ទីនដែលទទួលខុសត្រូវចំពោះការសម្លាប់អត្តពលិកអ៊ីស្រាអែល 11 នាក់នៅកីឡាអូឡាំពិកទីក្រុង Munich ឆ្នាំ 1972 ។

លោក Barnea បាននិយាយថា "សូមឱ្យម្តាយជនជាតិអារ៉ាប់គ្រប់រូបដឹងថា ប្រសិនបើកូនប្រុសរបស់អ្នកបានចូលរួមក្នុងការសម្លាប់រង្គាលថ្ងៃទី 7 ខែតុលា ពួកគេបានចុះហត្ថលេខាលើដីកាសម្លាប់របស់ខ្លួនឯងហើយ" ។

F230910AVS24

 

  1. ចិនបង្ហាញនាវាផ្ទុកយន្តហោះជំនាន់ក្រោយរបស់ខ្លួន

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៣ ខែមករាបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានបង្ហាញរូបភាពថ្មីនៃនាវាផ្ទុកយន្តហោះទំនើបបំផុតចុងក្រោយរបស់ប្រទេសចិន រួមទាំង Launch Track ជំនាន់ចុងក្រោយរបស់ពួកគេផងដែរ ដែលអាចបាញ់បង្ហោះគ្រឿងហោះជាច្រើនប្រភេទចេញពីនាវារបស់ខ្លួន។

ដោយត្រូវបានបង្ហាញជាលើកដំបូងទៅកាន់សាធារណៈនៅខែមិថុនាឆ្នាំ 2022 នាវា Fujian ត្រូវបានរចនា និងសាងសង់ទាំងស្រុងនៅក្នុងស្រុក។

ថ្វីបើមិនទាន់បានធ្វើការសាកល្បងលើសមុទ្រជាលើកដំបូងរបស់ខ្លួន ប៉ុន្តែនាវាផ្ទុកយន្តហោះនេះមានទំហំធំជាង និងបច្ចេកវិទ្យាទំនើបជាងនាវា Shandong ដែលត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ2019 និងនាវា Liaoning ទៅទៀតដែលចិនបានទិញប្រើប្រាស់បន្តពីអ៊ុយក្រែនក្នុងឆ្នាំ 1998 ហើយជួសជុលក្នុងស្រុក។

c1_2717464


 


ថ្ងៃព្រហស្បតិ៍, 04 ខែមករា 2024 15:16  BeeTube News