BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

របបយោធាមីយ៉ាន់ម៉ាបាននិយាយថារបាយការណ៍សិទ្ធមនុស្សរបស់ UN ឆ្កឹះឆ្កៀលឲ្យមានអំពើហិង្សា

ថ្ងៃចន្ទ, 25 ខែតុលា 2021 10:50  គុន ច័ន្ទរដ្ឋា

7edd151bc9e7298f008c4050421864a6a8548adf (1)

Yangon-

ក្រុមយោធា មីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យបានលាបពណ៌របាយការណ៍ជាចុងក្រោយរបស់អំពីសិទ្ធមនុស្ស អ.ស.ប. លើរឿងទំនាស់នៅក្នុងប្រទេសថា "ជាការចាក់រុក ឆ្កឹះឆ្កៀល ឲ្យមានអំពើហិង្សាព្រមទាំងចោទប្រកាន់អង្គការនេះថា បានលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន។" ជាប្រទេសនៅក្នុងចំណោមប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍មួយនេះ បានធ្លាក់ចូលទៅក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភះ ដែលមានមនុស្សជាង ១,០០០ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងការបង្រ្កាបទៅលើក្រុមប្រឆាំង ដោយយោលទៅតាមក្រុមអ្នកសង្កេតការណ៍នៅក្នុងស្រុក។

កាលពីថ្ងៃសុក្រ UN បាននិយាយថា គេមានការព្រួយបារម្ភថានឹងមានមហន្តរាយកើតឡើងដោយសារការរំលោភសិទ្ធមនុស្ស ចំពេលដែលមានរបាយការណ៍មកថា កងទ័ពជាច្រើនពាន់នាក់ និងគ្រឿងអាវុធយុទ្ធភ័ណ្ឌជាច្រើនត្រូវបានបញ្ជូនទៅកាន់តំបន់ដែលមានការបះបោនៅភាគខាងជើងនិងពាយ័ព្យ។ របបយោធាបានវាយប្រហារទៅលើរបាយការណ៍កាលពីថ្ងៃអាទិត្យ និងបានចោទប្រកាន់ថា UN បានប្រើប្រាស់រឿងសិទ្ធមនុស្សជាឧបករណ៍នយោបាយធ្វើអន្តរាគមន៍មកលើកិច្ចការផ្ទៃក្នុងរបស់ មីយ៉ាន់ម៉ា។

ក្រសួងការបរទេសដែលតែងតាំងឡើងដោយពួកយោធាបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា របាយការណ៍របស់ក្រុមសិទ្ធមនុស្ស UN នឹងនាំមកនូវការបែកបាក់នៅក្នុងប្រជាជាតិកាន់តែខ្លាំង និងញុះញង់បំបែកបំបាក់ធ្វើឲ្យមានអំពើហិង្សា។ អស់រយៈជិត៩ខែកន្លងមកហើយ ពួកយោធាមិនមានសមត្ថភាពនឹងបង្រ្កាបក្រុមប្រឆាំងឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់ពួកគេ ខណៈដែលអ្វីដែលគេហៅថា “កងកម្លាំងការពារប្រជាជន” បានប៉ះទង្គិចជាមួយជាប្រចាំជាមួយកងកម្លាំងយោធា។

អង់គ្លេសបាននិយាយផងដែរកាលពីសប្តាហ៍មុនថា គេនឹងមិនហៅពួកយោធាមីយ៉ាន់ម៉ាឲ្យចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ក្រសួងការបរទេស G-7 និងអាស៊ាននៅពេលខាងមុខនេះទេ៕


ថ្ងៃចន្ទ, 25 ខែតុលា 2021 10:50  គុន ច័ន្ទរដ្ឋា