BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តាលីបង់បញ្ជូនបេសកជនអាហ្វហ្គានីស្ថានទៅ U.N ស្នើសុំឡើងថ្លែងការណ៍ទៅកាន់មេដឹកនាំពិភពលោក

ថ្ងៃពុធ, 22 ខែកញ្ញា 2021 10:48  Nimoul Soth

Reuters-
យោងទៅតាមប្រភពពីReuters កាលពីថ្ងៃព្រហសប្បត៍បានឲ្យដឹងថា ពួកតាលីបង់បានស្នើរសុំវេទិការដើម្បីថ្លែងទៅកាន់មេដឹកនាំពិភពលោកនៅឯអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះ ហើយបានតែងតាំងអ្នកនាំពាក្យរបស់គេដែលមានមូលដ្ឋាននៅទីក្រុង ដូហា លោក Suhail Shaheen ជាឯកអគ្គរដ្ឋទូតប្រចាំ អ.ស.ប ។

រដ្ឋមន្ត្រីក្រសួងការបរទេសតាលីបាន លោក Amir Khan Muttaqi បានធ្វើសំណូមពរនៅក្នុងលិខិតមួយទៅកាន់លោកអគ្គលេខាធិការ អ.ស.ប Antonio Guterres កាលពីថ្ងៃច័ន្ទ។ Muttaqi បានសុំឲ្យតំណាងអង្គទូតរបស់ខ្លួនឡើងថ្លែងនៅក្នុងកិច្ចប្រជុំនៃមហាសន្និបាត អ.ស.ប ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃច័ន្ទនេះ ។

អ្នកនាំពាក្យលោកGuterress លោក Falange Haq បានបញ្ជាក់ថាបានទទួលលិខិតនេះមែន។លោកបានបន្តទៀតថា សំណូមពរនេះត្រូវបាបបញ្ជូនទៅគណៈកម្មាធិការទទួលសារតាំងដែលមានសមាជិក៩រូបដែលនៅក្នុងនោះមាន អាមេរិក រុស្សី ចិន ផងដែរ។គណៈកម្មាធិការនេះទំនងជាមិនបានជួបប្រជុំគ្នាលើរឿងនេះមុនថ្ងៃច័ន្ទនេះទេ ដែលនាំឲ្យមានមន្ទិលសង្ស័យថារដ្ឋមន្ត្រីក្រសួងការបរទេសអាហ្វហ្គានីស្ថានអាចឡើងថ្លែងសុន្ទរកថាបានឬមិនបាន ។

លោកGuterresបានថ្លែងថាសេចក្តីត្រូវការរបស់តាលីបង់ចង់ឲ្យមានការទទួលស្គាល់ពីអន្តរជាតិ គឺប្រទេសនេះត្រូវតែទទួលយកសម្ពាធពីសហគមន៍អន្តរជាតិ ដោយធ្វើការគោរពសិទ្ធមនុស្ស ជាពិសេសសិទ្ធស្រ្តីក្នុងអាហ្វហ្គានីស្ថាន។ រហូតដល់សេចក្តីសំរេចចិត្តមួយបានធ្វើឡើងដោយគណៈកម្មាធិការទទួលសារតាំង លោកIsaczai ដែលជាតំណាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងនៅតែនៅក្នុងតំណែងដែលលោកកំពុងតែមានគំរោងឡើងថ្លែងសុន្ទរកថានៅថ្ងៃទី២៧ខែកញ្ញា។ ក៏ប៉ុន្តែមិនទាន់ច្បាស់នៅឡើយថា តើមានប្រទេសណាខ្លៈដែលប្រឆាំងទៅនឹងលិខិតស្នើរសុំរបស់ពួកតាលីបង់នេះ។

265(265)


 


ថ្ងៃពុធ, 22 ខែកញ្ញា 2021 10:48  Nimoul Soth