ហ្សឺណែវ-កាពីថ្ងៃច័ន្ទ ទី១៣ កញ្ញា អង្គការសហប្រជាជាតិបានកោះប្រជុំស្វែងរកជំនួយ ក្នុងការប្រឹងប្រែងដើម្បីប្រមូលថវិការចំនួន៦០០លានដុល្លារសំរាប់អាហ្វហ្គានីស្ថាន ព្រមទាំងបានព្រមានពីវិបត្តិមនុស្សធម៌បន្ទាប់ពីពួកតាលីបង់ចូលកាន់អំណាច។
បន្ទាប់ពីពួកតាលីបង់ចូលកាន់អំណាចកាលពីខែមុន ពាក់កណ្តាលនៃពលរដ្ឋអាហ្វហ្គានីស្ថាន (18លាននាក់)ត្រូវពឹងពាក់លើជំនួយ នេះគឺជាតួរលេខដែលកើនឡើងដោយសារ គ្រោះរាំងស្ងួត ការខ្វះខាតថវិការហើយនឹងស្បៀង មន្រ្តីUNនិងក្រុមផ្តល់ជំនួយបានព្រមាន។
អគ្គលេខាធិការ អង្គការសហប្រជាជាតិ Antonio Guterresបាននិយាយថា អង្គការរបស់លោកកំពុងខិតខំប្រមែប្រមូលថវិការ “ នៅក្នុងពេលបច្ចុប្បន្ននេះអង្គការមិនមានលទ្ធភាព សូម្បីតែប្រាក់ខែរបស់បុគ្គលិក “ លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ ។
ថវិការចំនួន១ភាគ៣នៃថវិកា ៦០៦លានដុល្លារដែលកំពុងតែស្វែងរកនេះនឹងត្រូវផ្តល់ឲ្យអង្គការកម្មវិធីស្បៀងអាហារពិភពលោកយកទៅប្រើប្រាស់ នៅពេលដែលគេបានរកឃើញថា៩៣ភាគរយនៃពលរដ្ឋអាហ្វហ្គានីស្ថានចំនួន១៦០០នាក់គ្មានស្បៀងអាហារហូបគ្រប់គ្រាន់។
ពេលនេះគឺជាពេលដែលយើងត្រូវរត់ប្រណាំងនឹងពេលវេលាដើម្បីជួយសង្រ្គោះអាយុជីវិតរបស់ពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវការម្ហូបអាហារជាងអ្វីៗទាំងអស់។