មហាអំណាចនៅអឺរ៉ុបនិងអាមេរិកនឹងសំរេចនៅថ្ងៃសុក្រថាតើនឹងមានវិធានការណ៍លើអៀរ៉ង់ឬយ៉ាងណាក្នុងការឆ្លើយតបទៅនឹងរបាយការណ៍ត្រួតពិនិត្យរបស់UNផ្នែកឋាមពលនុយគ្លេអ៊ែរដែលហៅកាត់ថាIAEAបានបង្ហាញថារដ្ឋាភិបាលថ្មីក្រុងតេអេរ៉ង់ដែលប្រកាន់តឹងមិនអនុញ្ញាតឲ្យមានការត្រួតពិនិត្យកម្មវិធីអាវុធបរិមាណូនៅក្នុងប្រទេសអៀរ៉ង់នោះទេ។
ប្រធានាធិបតីអៀរ៉ង់ Ebrahim Raisi បានព្រមានថាការធ្វើសញ្ញាត្តិមិនទុកចិត្តឬក៏ឯកសារយោងរបស់ក្រុមប្រឹក្សារសន្តិសុខអ.ស.ប អាចនឹងពន្យារឬធ្វើឲ្យអៀរ៉ង់ពិបាកនឹងវិលត្រឡប់ទៅរកតុចរចារវិញនៅក្នុងទីក្រុងវីយ៉េនដែលបញ្ហានៅត្រង់ថាតើអាមេរិកនិងអៀរ៉ង់អាចព្រមព្រៀងគ្នាដូចកាលពីឆ្នាំ២០១៥ដែរឬទេ?។
បេសកជនពិសេសអាមេរិកដែលធ្វើកិច្ចការអៀរ៉ង់លោកRob Malley នឹងជួបជាមួយអ្នកការទូតមកពីប្រទេសបារាំងអាល្លឺម៉ងនិងអង់គ្លេសនៅទីក្រុងប៉ារីសមុននឹងជួបជាមួយក្រុមប្រឹក្សារIAEA នៅថ្ងៃច័ន្ទ។
រុស្សីបានជំរុញឲ្យអឺរ៉ុបកុំបង្ករនូវផលវិបាកសំរាប់អៀរ៉ង់ក្នុងការវិលត្រឡប់មករកតុចរចារវិញប៉ុន្តែក៏បានជំរុញឲ្យអៀរ៉ង់វិលត្រឡប់មកកាន់តុចរចារវិញ។ Malley បានជួបជាមួនឹងអ្នកការទូតរុស្សីនៅថ្ងៃព្រហស្បត៍នៅទីក្រុងមូស្គូដោយក្តីសង្ឃឹមថារុស្សីនឹងបញ្ចុះបញ្ចូលអៀរ៉ង់ដើម្បីបញ្ចៀសនូវការប្រថុយប្រថានដែលមាននៅក្នុងដៃ។