BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខណៈដែលUNត្រិះរិះពីសកម្មភាពលើមីយ៉ាន់ម៉ា ម៉ាលេស៊ីជំរុញឲ្យអាស៊ានពិនិត្យឡើងវិញលើផែនការសន្តិភាព

ថ្ងៃអង្គារ, 20 ខែកញ្ញា 2022 15:46  គុន ច័ន្ទរដ្ឋា

2022-09-20 15.42.23 (1) (1)

New York-

ប្រជាជាតិអាស៊ានត្រូវតែសម្រេចឡើងវិញ ថាតើគេត្រូវឆ្ពោះទៅមុខជាមួយនឹងការបរាជ័យមួយចាប់តាំងពីដើមរហូតមកដល់ពេលនេះនូវផែនកាសន្តិភាពរ៥ចំណុចសំរាប់មិយ៉ាន់ម៉ាឬក៏សម្រេចចិត្តថា តើអ្វីជាជំហានបន្ទាប់ទៀតមុនពេលដែលមេដឹកនាំរបស់ពួកគេជួបប្រជុំគ្នាក្នុងខែវិច្ឆិការរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាលេស៊ី Saifiudin Abdullah បាននិយាយកាលពីថ្ងៃច័ន្ទ។ មីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិចាប់តាំងពីពួកយោធាបានបណ្តេញមេដឹកនាំរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត អូងសាន ស៊ូជីកាលពីខែកុម្ភៈឆ្នាំទៅបានចាប់ខ្លួនលោកស្រីនិងមន្ត្រីដ៏ទៃទៀតឃុំឃាំងនិងបានបង្រ្កាបដោយបង្ហូរឈាមទៅលើបាតុករនិងក្រុមអ្នកប្រឆាំង។

អាស៊ានដែលមានមីយ៉ាន់ម៉ាជាសមាជិក បានខិតខំដឹកនាំឲ្យមានការប្រឹងប្រែងដើម្បីសន្តិភាព។ “នៅចន្លោះពីពេលនេះតទៅរហូតដល់កិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិការ អាស៊ានត្រូវតែពិនិត្យមើលឡើងវិញ ថាតើ៥ចំណុចកុងសង់ស៊ីសនៅមានការពាក់ព័ន្ធដែរឬទេហើយបើសិនជាវាគួរតែផ្លាស់ប្តូរជាមួយនឹងអ្វីដែលល្អប្រសើរជាងនេះ” Abdullah បាននិយាយ "មុនពេលដែលយើងជួបគ្នានៅក្នុងខែវិច្ឆិការយើងត្រូវតែសួរសំណួរដ៏លំបាកនេះហើយយើងត្រូវតែមានចម្លើយនៅក្នុងពេលនេះ" ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃមេដឹកនាំពិភពលោកសំរាប់កិច្ចប្រជុំមហាសន្និបាត អ.ស.ប.នៅក្នុងទីក្រុង New York ។

Abdullah បានបន្ថែមផងដែថា លោកសង្ឃឹមថាសមាជិកទាំង១៥ប្រទេសនៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. នឹងមិនធ្វើឲ្យប្រជាពលរដ្ឋភូមាខកចិត្តឡើយ។ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.កំពុងពិចារណារនូវសរចក្តីសម្រេចមួយដែលព្រាងដោយអង់គ្លេសដែលគេបាមឃើញកាលពីថ្ងៃសុក្រ ដែលបានទាមទារឲ្យបញ្ចប់នូវរាល់អំពើរហិង្សារនៅក្នុងមីយ៉ាន់ម៉ា ជំរុញឲ្យមានការបញ្ចប់ជាបន្ទាន់នូវការផ្ទេរអាវុធទៅឲ្យមីយ៉ាន់ម៉ានិងគំរាមពីទណ្ឌកម្មរបស់ អ.ស.ប.។ សេចក្តីសម្រេចនេះនឹងអំពាវនាវផងដែរលើពួកយោធាមីយ៉ាន់ម៉ា ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងអ្នកស្រី អូងសាន ស៊ូជី អនុវត្តិន៍នូវផែនការសន្តិភាពអាស៊ាននិងអនុញ្ញាតិឲ្យមានអន្តរកាលនៃប្រជាធិបតេយ្យ។

ទោះជាយ៉ាងណាក៏ដោយក្រុមប្រឹក្សាេសន្តិសុខបានមានការខ្វែងគំនិតគ្នាលើរឿងមីយ៉ាន់ម៉ាដែលអ្នកការទូតបាននិយាយថា ចិននិងរុស្សីនឹងទំនងជាបាំងប្រទេសពីសកម្មភាពដ៏ខ្លាំងក្លា និងពិភាក្សារលើពង្រាងនៃសេចក្តី សម្រេចរបស់អង់គ្លេសដែលទំនងជានឹងត្រូវការពេលវេលាខ្លះ។ ដើម្បីសម្របសម្រួលនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ត្រូវការយ៉ាងតិច៩សម្លេង ហើយនិងគ្មានការវេតូពីចិន រុស្សី បារាំង អង់គ្លេសនិងសហរដ្ឋអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកសង្កេតការណ៍បានវាយតម្លៃថានឹងមានការវេតូមិនឲ្យសេចកតីសម្រេចដែលព្រាងដោយអង់គ្លេសនេះចេញរួចឡើយពីរុស្សី ដោយសារមេដឹកនាំយោធា មីង អូងលាំង បានទៅធ្វើទស្សនកិច្ចនៅរុស្សីថ្មីៗនេះ ហើយបានសុំការគាំទ្រពីលោក Vladimir Putin រួចជាស្រេចទៅហើយ។


ថ្ងៃអង្គារ, 20 ខែកញ្ញា 2022 15:46  គុន ច័ន្ទរដ្ឋា