BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីសឹង្ហបុរី:មានមូលហេតុដែលឥណ្ឌាបោះឆ្នោតអនុប្បវាទនៅUNពីការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន

ថ្ងៃចន្ទ, 22 ខែសីហា 2022 10:22  គុន ច័ន្ទរដ្ឋា

2022-08-22 10.19.33 (1) (1)

Hindustan Times-

នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsiang  Loong បាននិយាយកាលពីថ្ងៃសៅរ៍ថា ឥណ្ឌាបានបោះឆ្នោតអនុប្បវាទនៅក្នុងសេចក្តីសំរេចរបស់ អ.ស.ប. សម្តែងនូវការសោកស្តាយចំពោះការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ដោយសារប្រទេសនេះទិញឧបករណ៍យោធាពីទីក្រុងមូស្គូ។ ឥណ្ឌាអនុប្បវាទនៅលើសេចក្តីសំរេចរបស់ក្រុមប្រឹក្សារសន្តិសុខជាតិ អ.ស.ប. ក្នុងខែកុម្ភៈដែលសំដែងនូវការប្រឆាំងការដាច់អហង្ការចំពោះពាក្យថាឈ្លានពានប្រឆាំងនឹងអ៊ុយក្រែនដែលទីក្រុង New Delhi បាននិយាយថា ការសន្ទនាគឺជាចម្លើយតែមួយគត់ចំពោះដំណោះស្រាយនៃការខ្វែងគំនិតគ្នានិងជម្លោះ។ សេចក្តីសម្រេចមិនបានចូលជាធរមាននៅពេលដែលរុស្សីដែលជាសមាជិកអចិន្ត្រៃយ៍និងជាប្រធាននៃក្រុមប្រឹក្សារនៅក្នុងខែកុម្ភៈបានប្រើប្រាស់នូវសិទ្ធវេតូ។

“ឥណ្ឌា ចិន វៀតណាមនិងឡាវបានអនុប្បវាទពីការបោះឆ្នោតទៅលើសេចក្តីសម្រេចរបស់ អ.ស.ប. ប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ដោយសារតែមានការពិចារណារជាច្រើនជាឧទាហរណ៍ ឥណ្ឌាបានទិញឧបករណ៍យោធាជាច្រើនពីរុស្សី” លោកLee និយាយជាភាសារចិននៅក្នុងការថ្លែងប្រចាំឆ្នាំទៅកាន់ប្រជាជាតិសឹង្ហបុរី ។ លោកនិយាយថាក្នុងនាមជាប្រទេសដែលតូចនៅក្នុងប្រជាជាតិអាស៊ានផលប្រយោជន៍និងការពិចារណាររបស់សឹង្ហបុរី ដែលជាធម្មជាតិវាខុសពីអ្នកដ៏ទៃ។ "ហេតុដូច្នេះហើយបានជាសឹង្ហបុរីមិនត្រឹមតែថ្កោលទោសការឈ្លានពានរបស់រុស្សី ប៉ុន្តែបានទៅឆ្ងាយទៀតដោយការដាក់ទណ្ឌកម្មទៅលើរុស្សីទៀតផង"លោកនិយាយ។

“Lee បាននិយាយថា សឹង្ហបុរីមិនមែនកាន់ជើងសហរដ្ឋអាមេរិកឬក៏រុស្សីទេនៅពេលដែលខ្ញុំថ្កោលទោសការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។ សឹង្ហបុរីត្រូវតែរឹងមាំនៅលើជំហររបស់ខ្លួនក្នុងការការពារគោលការណ៍ជាមូលដ្ឋានយ៉ាងរឹងមាំ លោកនិយាយដោយបានបន្ថែមថាអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសទាំងអស់តូចឬធំ ត្រូវតែទទួលបាននូវការគោរព” លោកនិយាយ ។ សឹង្ហបុរីមានការប្រឆាំងដោយឥតប្រែប្រួលទៅលើគំនិត “ខ្លាំងគឺត្រូវ” លោកនិយាយ ដោយបញ្ជាក់ពីការបោះឆ្នោតរបស់សឹង្ហបុរីនៅឯ អ.ស.ប. ប្រឆាំងទៅនឹងសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨៣ នៅពេលដែលអាមេរិកឈ្លានពាន Grenada ក៏ដូចជាការឈ្លានពានរបស់វៀតណាមមកលើកម្ពុជាក្នុងឆ្នាំ១៩៧៨។

“គ្មាននរណាម្នាក់នឹងនិយាយជំនួសសឹង្ហបុរី បើសិនជាយើងត្រូវបានឈ្លានពាននៅថ្ងៃណាមួយ បើសិនជាយើងមិនមានជំហរឹងមាំនិងច្បាស់លាស់នៅលើវិបត្តិអ៊ុយក្រែន” លោកនិយាយ។ ឥណ្ឌាកាលពីខែមិនាបានបោះឆ្នោតអនុប្បវាទទៅលើពង្រាងច្បាប់ដោយក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ទៅលើវិបត្តិមនុស្សធម៌ក្នុងអ៊ុយក្រែន ។ រុស្សីនិងចិនបានបោះឆ្នោតក្នុងការពេញចិត្តទៅលើសេចក្តីសំរេចរបស់រុស្សី ដោយមិនបាននិយាយយោងទៅរកការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ខណៈដែលឥណ្ឌាស្ថិតនៅក្នុងចំណោម១៣ប្រទេសដែលបោះឆ្នោតអនុប្បវាទ។ ឥណ្ឌាកាលពីមុនបានបោះឆ្នោតអនុប្បវាទ២ដងនៅក្នុងក្រុមប្រឹក្សា និងមួយដងនៅក្នុងមហាសន្និបាត អ.ស.ប លើសេចក្តីសម្រេចអំពីការឈ្លាបឪនពានរបស់រុស្សីទៅលើអ៊ុយក្រែន។


ថ្ងៃចន្ទ, 22 ខែសីហា 2022 10:22  គុន ច័ន្ទរដ្ឋា