UnitedNation-
មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍បានព្យួររុស្សីពីក្រុមប្រឹក្សារសិទ្ធមនុស្សអ.ស.ប.លើរបាយការណ៍ក្នុងរំលោភជាប្រព័ន្ធទៅលើសិទ្ធមនុស្សក្នុងអ៊ុយក្រែន ដែលជំរុញឲ្យរុស្សីប្រកាសថាខ្លួនបានចាកចេញពីក្នុងអង្គការនេះ។ ការដឹកនាំរបស់សហរដ្ឋអាមេរិកបានជំរុញឲ្យមានសម្លេង៩៣ប្រទេសគាំទ្រ ខណៈដែលមានប្រទេសចំនួន២៤មិនគាំទ្រនិង៥៨ប្រទេសអនុប្បវាទ។ ២/៣នៃសម្លេងភាគច្រើនក្នុងសមាជិកចំនួន១៩៣ប្រទេសនៃមហាសន្និបាតអ.ស.ប. ត្រូវបានត្រូវការដើម្បីព្យួររុស្សីពីសមាជិកចំនួន៤៧សមាជិកនៃក្រុមប្រឹក្សារសិទ្ធមនុស្សអ.ស.ប.ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ។
ថ្លែងបន្ទាប់ពីការបោះឆ្នោត ឯកអគ្គរដ្ឋទូតរងប្រចាំនៅអ.ស.ប. Gennady Kuzmin បានពិពណ៌នាថាទង្វើរនេះជាទង្វើរខុសច្បាប់និងមាននយោបាយនៅពីក្រោយ និងបានប្រកាសថារុស្សីនឹងដកខ្លួនថយទាំងអស់គ្នាពីក្រុមប្រឹក្សារនេះ។ "អ្នកមិនត្រូវការដាក់ពាក្យលាលែងបន្ទាប់ពីអ្នកត្រូវបានបណ្តេញចេញ" ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអ.ស.ប. Sergei Kyslytsya បានប្រាប់អ្នកយកព័ត៌មាន។រុស្សីស្ថិតនៅក្នុងឆ្នាំទី២នៃអាណត្តិ៣ឆ្នាំ។ នៅក្រោមសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ មហាសន្និបាតអ.ស.ប.ក្នុងពេលក្រោយអាចនឹងយល់ព្រមដើម្បីបញ្ចប់នូវការព្យួរនេះឡើងវិញ។ ប៉ុន្តែមិនអាចកើតឡើងវិញបានទេឥឡូវនេះ ព្រោះរុស្សីបានចាកចេញពីក្រុមប្រឹក្សារ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ.ស.ប Linda Thomas-Greenfield បាននិយាយថាអ.ស.ប បានបញ្ជូនសារយ៉ាងច្បាស់ថាការរងទុក្ខវេទនានៃជនរងគ្រោះនិងអ្នកដែលនៅរស់រានមានជីវិតនឹងមិនអាចព្រងើយកន្តើយបានទេ យើងធានាថាអ្នកដែលមិនព្រមលះបង់និងខុសក្បួនខ្នាតក្នុងការរំលោភសិទ្ធមនុស្សនឹងមិនត្រូវបានអនុញ្ញាតិឲ្យកាន់កាប់តំណែងនៃអ្នកដឹកនាំសិទ្ធមនុស្សនៅក្នុងអ.ស.ប។ លោកស្រីបាននិយាយនៅក្នុងការថ្លែងទៅកាន់មហាសន្និបាតនៃអ.ស.ប ក្រោយមកកាលពីថ្ងៃព្រហស្បតិ៍។
ក្រុមប្រឹក្សារសិទ្ធមនុស្សមិនអាចនឹងធ្វើសេចក្តីសំរេចស្របច្បាប់រួមគ្នាទេ។ សេចក្តីសំរេចនេះបានបញ្ជូននូវសារនយោបាយដ៏មានសារៈសំខាន់ និងទោះជាយ៉ាងណាក៏ដោយក៏អាចនឹងផ្តល់អំណាចឲ្យមានការស៊ើបអង្កេត។ កាលពីខែមុនក្រុមប្រឹក្សារបានបើកនូវការស៊ើបអង្កេតទៅក្នុងការចោទប្រកាន់នៃការរំលោភសិទ្ធ រួមទាំងបទឧក្រឹដ្ឋសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ សេចក្តីសំរេចកាលពីថ្ងៃព្រហស្បតិ៍គឺជាលើកទី៣ដែលសម្រួលដោយសមាជិកទាំង១៩៣នៃមហាសន្និបាតចាប់តាំងពីរុស្សីបានឈ្លានពានអ៊ុយក្រែនក្នុងថ្ងៃទី២៤ខែកុម្ភៈ។