BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបានកោះឲ្យមានការប្រជុំ UN ក្នុងការចោទប្រកាន់ថា មានសកម្មភាពអាវុធជីវសាស្ត្ររបស់យោធាអាមេរិកក្នុងអ៊ុយក្រែន

ថ្ងៃសុក្រ, 11 ខែមីនា 2022 15:28  គុន ច័ន្ទរដ្ឋា

Russia-calls-UN-meeting-alleging-US-military-biological-activities-in

UnitedNations-

រុស្សីបានប្រញ៉ាប់ប្រញ៉ាល់អំពាវនាវឲ្យមានការប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នៅព្រឹកថ្ងៃសុក្រ ដើម្បីឲ្យមានការប្រជុំពិភាក្សាជាចំហរនូវអ្វីដែលគេហៅថា "សកម្មភាពអាវុធជីវសាស្ត្រយោធា” របស់សហរដ្ឋអាមេរិកនៅលើទឹកដីអ៊ុយក្រែន ដែលនាំឲ្យរដ្ឋការលោក Biden ធ្វើការប្រឆាំងភ្លាមថាជា ការខិតខំបង្វែងដាន។ នៅក្នុងអត្ថាធិប្បាយមួយទៅកាន់ CBS, Olivia Dalton អ្នកនាំពាក្យសំរាប់បេសកកម្មអាមេរិកប្រចាំអ.ស.ប. បាននិយាយថា “យើងនឹងមិនអនុញ្ញាត ឲ្យរុស្សីដុតបំភ្លឺពិភពលោក ឬប្រើប្រាស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ជាវេទិការក្នុងការលើកទឹកចិត្តនៃការផ្សាយព័ត៌មានខុសនោះទេ”។

“រុស្សីធ្លាប់មានប្រវត្តិដែលមានឯកសារច្បាស់លាស់ និងបានរក្សាទុកជាយូរមកហើយ នូវកម្មវិធីអាវុធជីវសាស្ត្រក្នុងការរំលោភទៅនឹងច្បាប់អន្តរជាតិ” Dalton និយាយព្រមទាំងបន្ថែមថា "រុស្សីមានកំណត់ត្រាធ្លាប់ចោទប្រកាន់លោកខាងលិចទាំងកម្រោល ដែលរុស្សីខ្លួនឯងជា អ្នករំលោភនិងបានប្រព្រឹត្តិនូវអំពើអស់ទាំងនោះ” “នេះប្រាកដណាស់ជាការខិតខំបង្វែងដាន យើងបានព្រមានតាំងពីដំបូងថា រុស្សីអាចនឹងវិនិច្ឆ័យក្នុងការប្រើប្រាស់នូវអាវុធជីវសាស្ត្រ ឬគីមីក្នុងការវាយប្រហារ” អ្នកស្រីបាននិយាយ។

ការប្រជុំនាថ្ងៃសុក្រ ត្រូវបានប្រកាសដោយឯកអគ្គទូតរងរុស្សីប្រចាំអ.ស.ប. Dmitry Polyansky ក្នុង Tweet ដែលពាក់ព័ន្ធទៅនឹងក្រសួងការពារជាតិរុស្សី ដែលបានអះអាងពីការវិភាគនៃឯកសារអំពីយោធាអាមេរិកពាក់ព័ន្ធទៅនឹងសកម្មភាពអាវុធជីវសាស្ត្រយោធាអាមេរិកនៅក្នុងអ៊ុយក្រែន ជាមួយនឹងឯកសារប្រហែលជា៦សន្លឹក ដែលមានតារាងនិងក្រាហ្វិក។ ទីក្រុង វ៉ាស៊ិនតោនបានព្រមានកាលពីដើមសប្តាហ៍នេះថា រុស្សីអាចនឹងបង្កើននូវអំពើហឹង្សាក្នុងសង្រ្គាមរបស់ខ្លួនក្នុងអ៊ុយក្រែន ដោយការប្រើអាវុធជីវសាស្ត្រឬគីមី ឬកក៏អះអាងថា កងទ័ពអ៊ុយក្រែនជាអ្នកប្រើប្រាស់វា ដើម្បីជាលេស។

អ្នកនាំពាក្យសេតវិមាន Jen Psaki កាលពីថ្ងៃពុធបានច្រានចោលនូវការអះអាងរបស់រុស្សីថា មិនសមហេតុផល និងបានផ្តល់ជាយោបល់ថា រុស្សីអាចនិយាយដូច្នេះដើម្បីជាភ័ស្តុតាងសំរាប់ការប្រើប្រាស់ដោយខ្លួនឯង។ “ទាំងអស់នេះច្បាស់ណាស់វាជាការបន្ធូរអារម្មណ៍ខ្លួនឯងក្នុងការវិនិច្ឆ័យលើការវាយលុកទៅលើអ៊ុយក្រែន។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន John Kirby បានបដិសេធនូវអំណះអំណាងថា វាជារឿងចម្លែកដែលមិនគួរឲ្យជឿ និងថាវាជារបៀបឃោសនាបែបបុរាណរបស់រុស្សី៕


ថ្ងៃសុក្រ, 11 ខែមីនា 2022 15:28  គុន ច័ន្ទរដ្ឋា