BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពួកយោធាមីយ៉ាន់ម៉ា និងរដ្ឋាភិបាល ដែលបណ្តេញចេញពីតំណែងប្រយុទ្ធគ្នា ដើម្បីការទទួលស្គាល់នៅតុលាការ UN

ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 16:28  គុន ច័ន្ទរដ្ឋា

2022-02-18t045658z_1_lynxmpei1h05v_rtroptp_3_myanmar-politics (1)

Amsterdam/Bangkok-

ពួកយោធាមីយ៉ាន់ម៉ា នឹងចូលរួមស្តាប់សវនាការនៅតុលាការអង្គការសហប្រជាជាតិក្នុងទីក្រុង Hague នៅសប្តាហ៍ក្រោយ ទោះបីជាមានការត្អូញត្អែរពីក្រុមអ្នកនយោបាយប្រឆាំងថា ធ្វើដូចនេះអាចមានន័យថាជាការទទួលស្គាល់ពីអន្តរជាតិដោយគ្មានជំហរស្របច្បាប់។ សវនាការនេះនឹងលើកឡើងពីជម្លោះយុត្តាធិការដែលកើតចេញពីការអះះអាងរបស់ប្រទេស Gambia ដែលបានប្តឹងកាលពីឆ្នាំ២០១៩ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដែលគេស្គាល់ថាជាតុលាការពិភពលោក ដែលបានចោទប្រកាន់មីយ៉ាន់ម៉ាពីបទប្រល័យពូជសាសន៍ប្រឆាំងទៅនឹងជនជាតិមូស្លីមភាគតិច រូហុិនយ៉ា។

ជនជាតិរូហុីនយ៉ាច្រើនជាង ៧៣០,០០០នាក់ បានភៀសខ្លួនចេញពីមីយ៉ាន់ម៉ា និងត្រូវបានបង្ខំចូលទៅក្នុងជំរុំឆ្លងកាត់ព្រំប្រទល់ចូលទៅក្នុងប្រទេស បង់ហ្លាដេស។ អ្នកស៊ើបអង្កេត UN បានសន្និដ្ឋានថា "យុទ្ធនាការយោធាបានសម្លាប់មនុស្សក្នុងគោលបំណងប្រល័យពូជសាសន៍" ។ មុនពេលការដួលរលំនៃរបបរបស់លោកស្រីអូង សានស៊ូជី ធ្លាក់ចូលទៅក្នុងរបបយោធារដ្ឋប្រហារមួយឆ្នាំកន្លងទៅ លោកស្រីបានប្រកែកទៅនឹងការចោទប្រកាន់ថា ជាការប្រល័យពូជសាសន៍ប្រឆាំងនឹងពួកយោធាដែលបានប្តឹងពីករណីនេះដោយប្រទេស Gambia ដែលជាប្រទេសអាហ្រ្វិកមូស្លីម ដែលគាំទ្រដោយ៥៧ប្រទេសនៃអង្គការសំរាប់កិច្ចសហប្រតិបត្តិការអុីស្លាមុិក។

ឥឡូវនេះតំណាងក្រុមយោធាត្រូវបានគេរំពឹងថា នឹងចូលរួមស្តាប់សវនាការតាមវីឌីអូនៅ ICJ ដែលជាអ្នកកាត់សេចក្តីជម្លោះរវាងរដ្ឋនិងរដ្ឋ ដែលនឹងចាប់ផ្តើមកាត់ក្តីរឿងនេះក្នុងថ្ងៃច័ន្ទ។ អង្គការរបស់ UN នេះនឹងកោះអញ្ជើញតំណាងពួកយោធាទៅចូលរួមប្រជុំបើទោះបីជា ពួកយោធាមីយ៉ាន់ម៉ាមិនមានជំហរស្របច្បាប់នៅឯទីស្នាក់ការអ.ស.ប.ក្នុងទីក្រុងញូវយ៉ក។ គណកម្មាធិការនៃមហាសន្និបាតអ.ស.ប. ទទួលបន្ទុកផ្នែកទទួលសារតាំងបានសំរេចកាលពីខែធ្នូឲ្យពន្យារពេលលើរឿងនេះ។

ទន្ទឹមគ្នានេះដែរ គណកម្មាធិការទទួលសារតាំងបានអនុញ្ញាតិឲ្យ Kyaw Moe Tun តំណាងរដ្ឋាភិបាលដែលដួលរលំកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ដោយសាររដ្ឋប្រហារ នៅកាន់តំណែងដដែល៕

2022-02-17t143609z_1_lynxmpei1g0qb_rtroptp_3_myanmar-rohingya-world-court

 


ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 16:28  គុន ច័ន្ទរដ្ឋា