BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនបានរាំងខ្ទប់សេចក្តីសំរេចរបស់ UN លើការដកចេញនូវទណ្ឌកម្មមនុស្សធម៌ពីទណ្ឌកម្មលើពួកតាលីបង់ក្នុងអាហ្វហ្គានីស្ថាន

ថ្ងៃអង្គារ, 21 ខែធ្នូ 2021 16:00  គុន ច័ន្ទរដ្ឋា

photo_2021-12-21_15-55-15 (1) (1)

France24-

ចិនដែលគាំទ្រដោយរុស្សី បានរាំងខ្ទប់នូវពង្រាងរបស់នៃសេចក្តីសំរេចរបស់អាមេរិកកាលពីថ្ងៃច័ន្ទនៅក្នុងក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ដែលនឹងផ្តល់នូវប្រព័ន្ធមួយសំរាប់ការលើកលែងចំពោះជំនួយមនុស្សធម៌ក្នុងការដាក់ទណ្ទកម្មសេដ្ឋកិច្ចទៅលើពួកតាលីបង់ដែលគ្រប់គ្រងអាហ្វហ្គានីស្ថាន ។ "ពួកគេចង់ឲ្យមានការលុបចេញនូវវាក្យក្ខ័ណ្ឌនៃសេចក្តីសំរេច ដែលអនុញ្ញាតិឲ្យគណៈកម្មាធិការទណ្ឌកម្មទទួលខុសត្រូវសំរាប់អាហ្វហ្គានីស្ថានក្នុងការផ្តល់" នូវការលើកលែងនូវការបង្កកទ្រព្យសម្បត្តិ បើសិនជាពួកគេពិចារណារឃើញថា “ការលើកលែងនោះវាមានការចាំបាច់ដើម្បីជួយសម្រួលនូវជំនួយបន្ថែមទៀតទៅកាន់អាហ្វហ្គានីស្ថាន”។ អ្នកការទូតម្នាក់បានប្រាប់ AFP នៅក្នុងល័ក្ខណអនាមិក។

ចិនដែលប្រឆាំងជាគោលការណ៍ក្នុងការដាក់ទណ្ឌកម្មបាន “ប្រឆាំងទៅនឹងយន្តការក្នុងការដាក់ទណ្ឌកម្មមួយករណីទៅមួយករណី” មន្ត្រីការទូតម្នាក់ទៀតបាននិយាយ។ “ជំនួយមនុស្សធ៌មនិងជំនួយសង្រ្គោះជីវិត ត្រូវតែបានទៅដល់ដៃប្រជាពលរដ្ឋអាហ្វហ្គានីស្ថានដោយគ្មានឧបសគ្គ” ឯកអគ្គរដ្ឋទូតចិនប្រចាំ UN Zhan Jung បាននិយាយនៅក្នុង Tweet កាលពីថ្ងៃច័ន្ទ “ការបង្កើតឡើងនូវលក័្ខណសិប្បនិម្មិត្តនិងការហាមឃាត់មិនអាចទទួលយកបានទេ“។

ទីក្រុងវ៉ាស៊ិនតោនបានសង្ឃឹមថានឹងមានការអនុមត្តិនៅថ្ងៃច័ន្ទវនូវពង្រាងដោយសមាជិ១៤រូបទៀតនៃក្រុមប្រឹក្សារសន្តិសុខ ដែលគេអាចនឹងដាក់វាចូលឲ្យមានការបោះឆ្នោតមួយនៅថ្ងៃអង្គារ៍, ប្រភពអ្នកការទូតបាននិយាយ។ "បច្ចុប្បន្ននេះពុំមានការលើកលែងទណ្ឌកម្មចំពោះជំនួយមនុស្សធ៌មក្រៅពីការដាក់ទណ្ឌកម្មទៅលើរបបនោះទេ" ដែលទណ្ឌកម្មនេះបានដាក់ទៅលើពួកតាលីបង់កាលពីឆ្នាំ២០១៥ ដែលនឹងធ្វើឲ្យក្រុមអ្នកធ្វើការខាងជំនួយមនុស្សធ៌ម ក្នុងការអនុវត្តិន៍នូវការផ្ទេរប្រាក់ជាមួយក្រសួងដែលដឹកនាំដោយមនុស្សដែលស្ថិតនៅក្រោមទណ្ឌកម្មវានឹងក្លាយរំលោភទៅលើការដាក់ទណ្ឌកម្ម សម្តីអ្នការទូត។

ក្នុងការបោះបង់ចោល វាក្យខ័ណ្ឌដែលមានជម្លោះមួយករណីទៅមួយករណីនៃពង្រាងលើកលែងទណ្ឌកម្មនេះ សហរដ្ឋអាមេរិកបានស្នើរដាក់ពង្រាងនៃសេចក្តីសំរេចមួយថ្មីទៀតកាលពីល្ងាចថ្ងៃច័ន្ទដោយបានចែងថានៅក្នុងរយៈពេល១ឆ្នាំ ជំនួយមនុស្សធ៌មនឹងមិនត្រូវបានចាត់ទុកថាមិនរំលោភលើការដាក់ទណ្ឌកម្មលើអាហ្វហ្គានីស្ថាននោះទេ។ Martin Griffiths ប្រធានUN ខាងកិច្ចការមនុស្សធ៌ម បាននិយាយថា សេចក្តីត្រូវការដើម្បីប្តូរយកជាសាច់ប្រាក់និងធ្វើឲ្យមានស្ថិរភាពនៅក្នុងប្រព័ន្ធធនាគារឥឡូវនេះត្រូវការជាបន្ទាន់ មិនមែនត្រឹមតែសង្រ្គោះជីវិតប្រជាពលរដ្ឋអាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែត្រូវការការបង្កើនសមត្ថភាពអង្គការមនុស្សធ៌មផងដែរ។


ថ្ងៃអង្គារ, 21 ខែធ្នូ 2021 16:00  គុន ច័ន្ទរដ្ឋា