BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំងព្រមានប្រឆាំងទៅនឹងបញ្ហាជាមួយ Ukraine និង Moldova ជាបេក្ខភាពសមាជិកសហគមន៍អឺរ៉ុប

ថ្ងៃសៅរ៍, 25 ខែមិថុនា 2022 09:57  គុន ច័ន្ទរដ្ឋា

photo_2022-06-25_09-46-23 (1)

Moscow Times-

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសុក្រ ថាគេសង្ឃឹមថាចំណងទាក់ទងរវាង Ukraine និង Moldova ជាមួយទីក្រុងមូស្គូដែលមានភាពតានតឹងវានឹងមិនធ្វើឲ្យកាន់តែអាក្រក់អាក្រីដោយសារតែឋានៈថ្មីរបស់ប្រទេសនេះជាបេក្ខភាពសមាជិកនៃសហគមន៍អឺរ៉ុបនោះទេ។ មេដឹកនាំសហគមន៍អឺរ៉ុបកាលពីថ្ងៃព្រហស្បត៍ បានផ្តល់ឋានៈជាបេក្ខភាពចំពោះអ៊ុយក្រែន ដែលបានប្រយុទ្ធតទល់ជាមួយរុស្សីអស់រយៈពេលជាង៤ខែ និងប្រទេស Moldova ដែលជាទង្វើរមួយជាប្រវត្តិសាស្ត្រ។ ប្រទេសជិតខាងនេះបានដាក់ពាក្យសុំចូលជាសមាជិកសហគមន៍អឺរ៉ុប តែប៉ុន្មានថ្ងៃបន្ទាប់ពីរុស្សីបានចូលឈ្លានពានអ៊ុយក្រែននៅក្នុងខែកុម្ភះ។

អ្នកនាំពាក្យលោកប្រធានាធិបតីរុស្សី Vladimir Putin លោក Dmitry Peskov បាននិយាយថាសេចក្តីសម្រេចរបស់សមាជិកទាំង២៧នៃប្លុកអឺរ៉ុប “វាប្រាកដណាស់ជារឿងផ្ទៃក្នុងរបស់អឺរ៉ុប“។ "ប៉ុន្តែវាក៏មានសារៈសំខាន់សំរាប់យើងដែរថាដំណើរការជាបន្តបន្ទាប់នេះវានឹងមិននាំមកនូវបញ្ហាសំរាប់យើងនិងបញ្ហាសំរាប់ប្រទេសដែលមានទំនាក់ទំនងជាមួយយើង" លោកបានប្រាប់អ្នកយកព័ត៌មាន។ Peskov បានដកស្រង់រឿង Moldova យកមកនិយាយ (ដែលជាកន្លែងដែលមានការវាយប្រហារជាច្រើនទៅលើទីក្រុងមូស្គូ) ដែលគាំទ្រតំបន់បំបែកខ្លួន Transnistria នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានធ្វើឲ្យមានការភ៏យខ្លាចចំពោះអ៊ុយក្រែនដែលអាចហៀរចូលទៅក្នុងព្រំប្រទល់ ដែលលោកនិយាយថាវាអាចបង្កើននូវអរិភាពជាមួយរុស្សី។

“វាហាក់ដូចជា បើសិនជាពួកគេប្រឆាំងកាន់តែខ្លាំងជាមួយរុស្សី វាកាន់តែធ្វើឲ្យសហគមន៍អឺរ៉ុបសប្បាយចិត្តកាន់តែខ្លាំងចំពោះពួកគេ”។ "យើងស្អប់និងមិនចង់ឃើញរឿងនេះកើតឡើងទេ” លោកនិយាយ។ ទន្ទឹមគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov បានចោទប្រកាន់ NATO និង EU “ក្នុងការប្រមែរប្រមូលក្រុមចម្រុះដើម្បីប្រឆាំងនឹងរុស្សី" កាលពីថ្ងៃសុក្រ ដោយហៅថាសហគមន៍អឺរ៉ុប ដែលមិនមែនជាអង្គការយោធា តែបានបង្កើនការប្រឆាំងទៅនឹងរុស្សី Peskov បានលើកយករឿងទួរគីដែលមិនទាន់បានចូលជាសមាជិកអឺរ៉ុបជាឧទាហរណ៍ ហើយថាតើ Ukraine និង Moldova នឹងត្រូវចំណាយពេលប៉ុន្មានក្នុងការក្លាយទៅជាសមាជិកសហគមន៍អឺរ៉ុប។ 

មន្ត្រី EU ជាច្រើនបានផ្តល់ជាយោបល់ក្នុងសប្តាហ៍នេះថានិតិវិធីនដែលតម្រូវឲ្យបេក្ខភាពក្នុងការកែទម្រង់វីទ្យាស្ថានរបស់ខ្លួន អាចនឹងប្រើពេលវេលាជាច្រើនឆ្នាំ។ "ខ្ញុំនៅចាំថាជាង២០ឆ្នាំហើយ ដែលខ្ញុំចាប់ផ្តើមធ្វើការជាអ្នកការទូតម្នាក់នៅស្ថានទូតរបស់យើងក្នុងប្រទេសទួរគី" Peskov និយាយ “ទួរគីសង្ឃឹមថានឹងបានក្លាយទៅជាបេក្ខភាព EU និងបានប្រុងប្រៀបរួចជាស្រេចដើម្បីបញ្ឍប់រឿងរ៉ាវជាច្រើនដើម្បីឲ្យក្លាយទៅជាសមាជិក EU។ មកទល់ពេលនេះ ទួរគីមិនអាចក្លាយទៅជាសមាជិក EU នៅឡើយទេ ប៉ុន្តែគេជាប្រទេសដែលមានឯករាជ្យនិងអធិបតេយ្យភាព”៕


ថ្ងៃសៅរ៍, 25 ខែមិថុនា 2022 09:57  គុន ច័ន្ទរដ្ឋា