BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] Ukraine កាន់តែខ្លាំងក្នុងការចាប់យក Crimea មកវិញ ធ្វើអោយទ័ពរុស្ស៊ីបះបោរតវ៉ាមិនចង់ប្រយុទ្ធ

ថ្ងៃសុក្រ, 26 ខែសីហា 2022 17:58  BeeTube News

នៅថ្ងៃទី16ខែសីហាកន្លងទៅនេះ ឃ្លាំងរំសេវដ៏ធំមួយបានផ្ទុះឡើងម្តងទៀតនៅលើទឹកដីអង្គភាពយោធាក្នុងតំបន់ Crimea ដែលនៅជិតទីក្រុង Dzhankoy ។ វាជាឃ្លាំងចែកចាយដ៏សំខាន់មួយនៅជិតព្រំប្រទល់អ៊ុយក្រែន។ ហើយគ្រាប់រំសេវត្រូវបានដឹកជញ្ជូនមកទីនោះពីរុស្ស៊ីដីគោក។បន្ទាប់មកទៀតពេលដឹកមកដល់ទីនោះរួច គ្រាប់រំសេវទាំងនោះក៏ត្រូវបានបញ្ជូនបន្តទៅភាគខាងត្បូងរបស់អ៊ុយក្រែន។ បើទោះជាយ៉ាងណាមន្ត្រី​រុស្ស៊ី​មិនបាន​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ុយក្រែន​ម្តង​នេះទៀតទេ។ ពួក​គេបាន​អះអាង​ថាបព្វហេតុ​នៃ​ការ​ឆេះគឺ​នៅ​មិន​ទាន់​ដឹងរឹសគល់​នៅឡើយ​ទេ។ អាចនិយាយទៅបានថាការបំផ្លិចបំផ្លាញកើតឡើងដោយសារកងទ័ពរុស្ស៊ីខ្លួនឯងតវ៉ាមិនចង់ប្រយុទ្ធ​និង​បះបោរបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​។ តែទោះជាយ៉ាងនេះក្តីក៏ស្តាប់ទៅមិនសមទំនង បើថាជាការវាយប្រហារដោយមីស៊ីលរបស់កងទ័ពអ៊ុយក្រែនគឺវាសក្តិសមច្រើនជាង។ ប៉ុន្តែហេតុផលមួយនេះគឺនៅមិនទាន់បានទទួលស្គាល់ជាផ្លូវការដោយមូលហេតុនយោបាយណាមួយឡើយ។

ត្រូវបានគេដឹងរួចមកហើយថាវិនាសកម្មនៃការផ្ទុះនោះបានបណ្តាលអោយរោងចក្រថាមពលដ៏ធំមួយនៅក្បែរនោះ និងផ្លូវរថភ្លើងដឹកអាវុធបញ្ជូនទៅកាន់ភូមិភាគរបស់អ៊ុយក្រែនត្រូវបានបំផ្លាញ។ អ៊ុយក្រែនបោះពាក្យឡើងមកថា​នឹងបន្តសកម្មភាពបែបនេះជារឿយៗរហូត​ទាល់តែតំបន់​គ្រីមៀ​ត្រូវ​បាន​បំបែកកងកំលាំងយោធា។

កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានជ្រើសរើសយុទ្ធសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍មួយ។ ពួកគេបានបញ្ឈប់ការវាយប្រហារបែបបុរាណទៅលើទីតាំងរបស់សត្រូវដែលទង្វើនេះនាំឱ្យមកនូវការបាត់បង់ធនធានមនុស្សយ៉ាងធំធេង។ ផ្ទុយទៅវិញ ពួកគេបានតាមប្រមាញ់ឃ្លាំងរំសេវ និងបានបំផ្លាញពួកវាតាមរយៈកំនត់ឡើងជាប្រព័ន្ធមួយដោយប្រើប្រាស់អាវុធបាញ់ដោយភាពជាក់លាក់ខ្ពស់។គោលដៅរបស់ការដឹកនាំអ៊ុយក្រែនគឺងាយៗនោះទេ គឺធ្វើយ៉ាងម៉េចអោយរុស្ស៊ីមានភាពហត់នឿយដោយពួកគេនឹងមិនមានអ្វីយកមកបាញ់តទល់ជាមួយបាន។ អ៊ុយក្រែន​ត្រូវ​បំផ្លាញ​គ្រាប់​រំសេវ​ជា​ច្រើន​របស់រុស្ស៊ីដើម្បីអោយពួកគេមិនមានពេលវេលាគ្រប់គ្រាន់ប្រមូលការស្តុកទុកឡើងវិញ។ បន្ទាប់​មក​ប្រសិនបើខ្វះខាតគ្រាប់ផ្លោងបែបនេះ រុស្ស៊ីមុខជាមិនអាចប្រឆាំងតទល់បានទៀតឡើយ។ 

រុស្ស៊ីមានប្រពន្ធ័បែងចែកទ័ពទាហ៊ានរបស់ពួកគេ។ ទ័ពទាហ៊ានដែលពួកគេបាត់បង់ដោយមិនស្រណោះគឺជាពពួកក្រុមទ័ពដែលពួកគេបានមកពីការចាប់បង្ខំពីដែនដីរបស់សត្រូវ ហើយនឹងត្រូវបានបញ្ជូនទៅវាយប្រហារផ្នែកកងកំលាំងជួរមុខមុនគេបង្អស់ ហើយកងទ័ពទាំងនេះជាអ្នកត្រូវស្លាប់ច្រើនជាងគេបំផុត។ ក្រុមទាហានរុស្ស៊ីមួយប្រភេទទៀតដែលមានតម្លៃទាបបន្ទាប់ពីក្រុមខាងលើគឺជាក្រុមទាហានដែលរុស្ស៊ីចាប់បានមកពីប្រជាជនក្រោមអាណានិគម។ ក្រុមប្រភេទនេះគឺមានមួយភាគធំមកពីពួក burats ដែលមកពីសាធារណរដ្ឋ Buryatia មានទីតាំងនៅស្ទើរតែទាំងអស់នៅជិតប្រទេសចិនប៉ុន្តែជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី ហើយប្រជាជននៅទីនោះរស់នៅក្រីក្រនិងវ័យក្មេងខ្លាំងណាស់។ពួកគេចូលរួមជាមួយកងទ័ពរុស្ស៊ីដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ ប្រជាជន buryats មានរូបរាងខុសគ្នាពីជនជាតិរុស្ស៊ី តែមានរូបរាង​ និងការបញ្ចេញ​សំឡេងស្រដៀងនឹង​អាស៊ី។ ពួកburyats ក៏ក្នុងចំណោមពួកទាហ៊ានដែលបានបាត់បង់ជីវិតច្រើនជាងគេផងដែរ។ ហើយក៏មានប្រជាជនដាជេតានីសជាច្រើននាក់បានបាត់បង់ជីវិតផងដែរ។ ដាហ្សេស្ថានគឺជាសាធារណរដ្ឋមូស្លីមមួយនៅក្នុងរុស្ស៊ីនិងជាតំបន់ក្រីក្របំផុតមួយ។ យុវជន​ជាច្រើន​នាក់​មកពី​ដា​ហ្សេ​ស្ថាន​បាន​ស្លាប់​នៅ​ក្នុង​អ៊ុយក្រែន។មេបញ្ជារបស់រុស្ស៊ីជាមូលដ្ឋានមិនមានការខ្វល់​ខ្វាយ​នឹង​ទាហាន​របស់​ខ្លួនដូចជា burats និងdagestanisទាំងអស់ដែលបានបាត់បង់ជីវិតទៅនោះទេ។ សម្រាប់ពួកគេ អ្នកទាំងនោះគ្រាន់តែជាធនធានដែលអាចប្រើប្រាស់បាន។ ទាហានរុស្ស៊ីដ៏មានតម្លៃបំផុតគឺជាប្រជាជនរុស្ស៊ីរស់នៅទីក្រុងធំ ៗប៉ុន្តែមានតិចតួចណាស់។ សម្រាប់​ប្រជាជនទីក្រុងមូស្គូ​ម្នាក់ដែលស្លាប់ វាស្មើនឹងប្រជាជនburats ឬទាហាននៃសញ្ជាតិផ្សេងទៀតស្លាប់ប្រហែលជា 100 នាក់។ រុស្ស៊ីក៏ប្រើយ៉ាងសកម្មនូវក្រុមហ៊ុនយោធាឯកជនផងដែរ ដែលក្នុងនោះមានក្រុមល្បីល្បាញបំផុតក្នុងចំណោមពួកគេគឺ wagner។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ​​​កងទ័ពរុស្ស៊ីមានការធ្លាក់ទឹកចិត្តខ្លាំងណាស់ តើពួកគេនឹងអាចប្រឈមមុខនិងទប់ទល់ជាមួយការវាយបករបស់អ៊ុយក្រែនបានទេនៅកងកំលាំងជួរមុខ?
 

 


ថ្ងៃសុក្រ, 26 ខែសីហា 2022 17:58  BeeTube News