BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង្គភាពចារកម្មអ៊ុយក្រែនបញ្ចេញបញ្ជីរឈ្មោះអាស័យដ្ឋាន និងលេខឡានរបស់ចារកម្មរុស្សីជាង៦០០នាក់

ថ្ងៃអង្គារ, 29 ខែមីនា 2022 16:47  គុន ច័ន្ទរដ្ឋា

image of Russian's spy

អង្គភាពចារកម្មនៃក្រសួងការពារប្រទេសអ៊ុយក្រែនបានបញ្ចេញនូវបញ្ជីរឈ្មោះនៃបណ្តាញចារកម្មរុស្សីចំនួនជាង៦០០នាក់ ដែលកំពុងធ្វើការនៅអឺរ៉ុប ដែលជាការប៉ាន់ប្រមាណមើលថា មានការការប៉ុនប៉ងដុតបំផ្លាញ និងធ្វើឲ្យប្រតិបត្តិការចារកម្មរបស់រុស្សីចុះខ្សោយនៅក្នុងទ្វីបអឺរ៉ុប។ បណ្តាញចារកម្មនៃក្រសួងការពារជាតិរបស់អ៊ុយក្រែនបានបញ្ចេញបញ្ជីរឈ្មោះអ្នក ដែលធ្វើការឲ្យ FBS នៃសហព័ន្ធរុស្សី ដែលបានចុះបញ្ជីរ ដែលមានអាស័យដ្ឋាននៅទីក្រុងមូស្គូ, FBS ជាអង្គភាពចារកម្មដែលបន្តវេនពី KGB ដែលជាអង្គការចារកម្ម ដែលមានរឿងអាស្រូវនៅក្នុងសម័យសហភាពសូវៀត។ បញ្ជីរឈ្មោះជាភាសាររុស្សី និងមិនមានជាភាសាអង់គ្លេសនោះទេ របស់វ៉ែបសាយក្រសួង បានផ្តល់នូវឈ្មោះ លេខទូរស័ព្ទ លេខលិខិតឆ្លងដែន លេខឡាន ដែលមានចំនួន៦២០នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាចារកម្មរបស់រុស្សីរួមទាំងអាស័យដ្ឋានទីលំនៅផងដែរ។ ម្នាក់ក្នុងចំណោមដែលគេចោទថាជាចារកម្មធ្វើការឲ្យ FBS គឺជាភ្នាក់ងារម្នាក់ដែលមានអាស័យដ្ឋាន Skype រួមទាំងពាក្យ James Bond 007 ជាមួយនិងអក្សរ “DB9” ដែលចង់និយាយយោងទៅរក Bonds Aston  Martin និងភ្នាក់ងារម្នាក់ទៀត ដែលត្រូវបានគេរាយការណ៍មកថា ចូលចិត្តលេងឡានទំនើប និងភ្នាក់ងារទី៣ ដែលចូលចិត្តផឹកហើយរំលោភច្បាប់ចរាចរណ៍។

Spy of Russian

តាមប្រភព Telegraph បានរាយការណ៍ថា អតីតប្រធានចារកម្មអង់គ្លេស M16 បានព្រមានថា មានតែ១០ភាគរយនៃប្រតិបត្តិការរុស្សីនៅក្នុងអឺរ៉ុបប៉ុណ្ណោះដែលត្រូវបានរកឃើញ។ លោក JohnSavers ដែលបានដឹកនាំ M16 ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៤ បាននិយាយថា យើងបានឃើញវិសាលភាពនៃសកម្មភាពចារកម្មរុស្សីនៅពាសពេញ អឺរ៉ុបហើយយើងប្រហែលជាបានដឹងតែ១០ភាគរយ ដែលពួកគេបានធ្វើអី វាប្រហែលជាមានទំនាក់ទំនងដ៏អស្ចារ្យដែលសេវាកម្មចារកម្មធ្វើ ដែលយើងពុំបានដឹង។

កាលពីសប្តាហ៍មុន លោកប្រធានាធិបតីរុស្សី Vladimir Putin ត្រូវបានគេរាយការណ៍មកថា បានដាក់ភ្នាក់ងារ FBS ចំនួន២រូបដែលស៊ើបការណ៍ឲ្យអ៊ុយក្រែនដោយដាក់ឃុំនៅក្នុងផ្ទះ បន្ទាប់ពីការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនមានការលំបាកជាងអ្វីដែល Putin បានគិតទុកជាមុន។ អ្នកតំណាងរាស្ត្រ Ritchie Torres ដែលមកពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋញូវយ៉ក បានអំពាវនាវឲ្យ FBI ដើម្បីស៊ើបអង្កេតនៅក្នុងទីធ្លានៃស្ថានទូតរស្សី ដែលអ្នកជំនាញពីមុនបានប្រាប់ FoXnews ថា ផ្ទះអ្នកការទូតមានប្រព័ន្ធឌីជីថល ដើម្បីស៊ើបការណ៍ពីសហរដ្ឋអាមេរិក៕


ថ្ងៃអង្គារ, 29 ខែមីនា 2022 16:47  គុន ច័ន្ទរដ្ឋា