ការពិភាក្សាគឺធ្វើឡើងរវាងទីប្រឹក្សានៃលោកប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី មិនមែនក្នុងកំរិតរដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានជួបគ្នានៅទួរគីក្នុងការជជែកស្វែងរកសន្តិភាព ដែលបានទទួលបរាជ័យកាលពីដើមខែមុននោះទេ។ ពួកគេនឹងលើកយកត្រង់ចំណុចដែលគណៈប្រតិភូបានជជែកគ្នាតាមវីឌីអូជិតបានសម្រេចយកមកជជែកគ្នា។ លោកប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា លោកមានឆន្ទៈនឹងពិចារណាអំពីអព្យាក្រិតភាព (ដែលមានន័យថា អ៊ុយក្រែននឹងមិនមានសម្ព័ន្ធភាពយោធាជាមួយប្រទេសដ៏ទៃ ប៉ុន្តែនឹងមិនធ្វើមុន ការដកកងទ័ពរុស្សី និងការធ្វើប្រជាមតិនោះទេ)។
តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានភាពឆកល្វែងរវាងជំហររបស់ Zelensky ទៅនឹងការទាមទាររបស់រុស្សី។ ទោះបីជាមានសង្ឃឹមចំពោះការបើកច្រកមនុស្សធម៌ជាថ្មីហាក់ដូចជាមានតិច បន្ទាប់ពីអ៊ុយក្រែនបានសំរេចចិត្តប្រឆាំងទៅនឹងការអនុវត្តវា ដោយសារខ្លាចមានការវាយប្រហារដោយកងកម្លាំងរុស្សី។ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmytro Kuleba បាននិយាយថា ការជជែកនៅក្នុងទីក្រុង Istanbul “យើងមិនបានជជែកពីការដោះដូរ មនុស្ស ទឹកដីនិងអធិបតេយ្យភាពនោះទេ” “កម្មវិធីជាអប្បបរិមាគឺនិយាយអំពីបញ្ហាមនុស្សធម៌ និងកម្មវិធីជាអតិបរិមាគឺឈានទៅរកកិច្ចព្រមព្រៀងនៃបទឈប់បាញ់គ្នាមួយ”។
ប៉ុន្តែទីប្រឹក្សានៃក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Vadym Denysenko បាននិយាយថា លោកហាក់ដូចជាមានការសង្ស័យថា នឹងមានការទំលាយភាពទាល់ច្រក។មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្យាករណ៍ថា លោកក៏មានការសង្ស័យដូចគ្នាថា នឹងមានក្តីសង្ឃឹមចំពោះការរីកចម្រើន ដោយបាននិយាយថា លោកប្រធានាធិបតីរុស្សី Vladimir Putin ហាក់ដូចជាមិនទាន់បានប្រុងប្រៀបនិងសម្របសម្រួលក្នុងការបញ្ចប់សង្រ្គាមនៅឡើយទេ។ ទន្ទឹមគ្នានោះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmytry Peskov បាននិយាយថា ការជជែកគ្នាមិនទាន់ចេញជាផ្លែផ្កានៅឡ់ើយទេ ប៉ុន្តែវាមានសារៈសំខាន់ត្រង់ថា ពួកគេអាចបន្តការជជែកដោយចំពោះមុខ៕