DW-
បន្ទាប់ពីការលាលែងចេញពីតំណែងរបស់ Boris Johnson ក្នុងឋានៈជាប្រធានគណបក្សអភិរក្សនិយមមានបញ្ជីរឈ្មោះដ៏វែងនៃបេក្ខជនដែលប្រកបដោយសក្តានុពល។ អ្នកខ្លះបានកំពុងរុញខ្លួនឯងបញ្ចូលមក ប៉ុន្តែភាគច្រើននៅមិនទាន់ប្រកាសថាខ្លួនជាបេក្ខភាពដែលប្រកបដោយសក្តានុពលនៅឡើយទេ។ នៅវេលាចុងក្រោយក្នុងការប្រកាសឲ្យមានការបោះឆ្នោតមេដឹកនាំអភិរក្សនិយម Boris Johnson បាននាំមុខគេជាឥស្សរជនដែលគេពេញចិត្តដើម្បីទទួលតំណែងបន្តពីអ្នកស្រី Theresa May ចាប់តាំងពីដំបូងម្លេះ។ នៅក្នុងពេលនេះ បន្ទាប់ពីការធ្លាក់ប្រជាប្រីយ៍ភាពរបស់ Johnson នៅក្នុងទីលានហាក់ដូចជាមានភាពបើកចំហរទូលំទូលាយ។ នេះគឺជាបញ្ជីរសង្ខេបនៃអ្នកប្រកួតប្រជែងដែលមានលទ្ធភាពរហូតមកដល់ពេលនេះ។
Rishi Sunak អាយុ ៤២ឆ្នាំអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលបានលាលែងចេញពីតំណែងនិងធ្វើឲ្យលោក Johnson បាត់បង់ជីវិតនយោបាយ ត្រូវបានគេពិចារណារថាស្ថិតនៅក្នុងចំណោមអ្នកដែលដឹកមុខក្នុងការប្រកួតប្រជែងដើម្បីបន្តតំណែងពីចៅហ្វាយចាស់របស់លោក។ ប៉ុន្មានម៉ោងបន្ទាប់ពីJohnson បាននិយាយថាលោកនឹងចាកចេញពីតំណែងក្នុងឋានៈជាមេដឹកនាំ។ Sunak ត្រូវបានគេនិយាយថាបានរៀបចំបង្កើតការិយាល័យយុទ្ធនាការភាពជាអ្នកដឹកនាំមួយ នៅឯសណ្ឋាគារ Westminster។ កាសែត Times បានរាយការណ៍ថា លោកមានផែនការនឹងធ្វើខ្លួនឯងឲ្យទៅជាបេក្ខជនដ៏ខ្លាំ១រូបក្នុងគ្រាដ៏លំបាកមួយ។
ការពិតក្រោយមក Sunak បានប្រកាសថាលោកនឹងឈរជាតំណែងបេក្ខជនប្រធានគណបក្ស ដោយនិយាយថា “យើងត្រូវធ្វើឲ្យមានទំនុកចិត្តឡើងវិញ កសាងសេដ្ឋកិច្ចនិងបង្រួបបង្រួមប្រទេសឡើងវិញ” លោកថ្លែងតាមការឃោសនាក្នុងវីឌីអូដ៏ប៉ិនប្រសប់។ ឪពុកម្តាយរបស់លោកជាជនជាតិឥណ្ឌាដែលបានទៅរស់នៅក្នុងប្រទេសអង់គ្លេសពីអាហ្រ្វិកខាងកើត Sunak បានចូលសិក្សានៅក្នុងអនុវិទ្យាល័យឯកជន Winchester និងបានសិក្សារនៅ Oxford។ ការសិក្សាដ៏ឆ្នើមរបស់លោកនិងការងារក្នុងផ្នែកវិនិយោគធនាគារ មិនអាចធ្វើឲ្យលោកបានទទួលនូវការគាំទ្រពីអ្នកបោះឆ្នោតសាមញ្ញធម្មតានោះទេ។
បេក្ខជនជាបន្តបន្ទាប់មកទៀតដែលប្រកបដោយសក្តានុពលមានអ្នកស្រី Lis Truss បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលមានអាយុ៤៦ឆ្នាំដែលគេមើលឃើញលោកស្រីថាជា Margaret Thacher នៅពេលចុងក្រោយ។ Sajid Javid ដែលជាកូនប្រុសរបស់ជនអន្តោប្រវេសន៍ ប៉ាគីស្ថាន ហើយដែលបាននិយាយពាក្យថា “ល្មមគ្រប់គ្រាន់ហើយ” ទៅកាន់ Boris Johnson ព្រមទាំងលាលែងចេញពីតំណែងក្នុងគណរដ្ឋមន្ត្រី។ Ben Wallace អាយុ៥២ឆ្នាំ ក៏ជាការពេញចិត្តរបស់សមាជិកគណបក្សអភិរក្សនិយមដើម្បីជំនួសលោក Johnson ដែរ មុនពេលដែលលោកJohnsonប្រកាសលាលែងពីតំណែង លោកបានប្រកាសថាលោកនឹងនៅជារដ្ឋមន្ត្រីការពារជាតិអង់គ្លេសដើម្បីការពារសន្តិសុខជាតិ៕