BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

UK ប្តេជ្ញាចិត្តនឹងការពារស៊ុយអែដនិងហ្វាំងឡង់បើសិនជាពួកគេរងការវាយប្រហារ

ថ្ងៃសៅរ៍, 14 ខែឧសភា 2022 10:00  គុន ច័ន្ទរដ្ឋា

photo_2022-05-14_09-45-24

Politico-

អង់គ្លេសនឹងផ្តល់ជំនួយយោធាទៅកាន់ស៊ុយអែដនិងហ្វាំងឡង់ បើសិនជាពួកគេរងការវាយប្រហារ រួមបញ្ចូលទាំងក្នុងអំឡុងពេលរបស់គេនៅក្នុងសមាជិកភាព NATO ,Boris Johnson បាននិយាយ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានធ្វើទស្សនកិច្ចក្នុងប្រទេសទាំង២កាលពីថ្ងៃពុធ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ដែលគេបានឃើញទីក្រុងឡុងដ៏បានផ្តល់នូវជំនួយយោធាលើសំណូមពរពីប្រទេសដែលជាដៃគូរភាគខាងជើងទាំង២។ កិច្ចព្រមព្រៀងមានលក្ខណៈដូចគ្នា ប៉ុន្តែភាគច្រើនមានគោលបំណងនឹងធានានូវសន្តិសុខនៃស៊ុយអែដនិងហ្វាំងឡង់ក្នុងអំឡុងពេលសំណើរការដ៏សំខាន់នៃការសុំចូលជាសមាជិកភាព NATO។

វាជាទង្វើមួយដែលអ្នកសង្កេតការណ៍គិតថាទាំងអស់នេះជារឿងពិតប្រាកដ ហើយអាចនឹងយកមកប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រសួងការបរទេសរុស្សីបានចេញនូវការគំរាមកំហែងថានឹងមានផលវិបាកប្រឆាំងទៅនឹងទីក្រុង Stockholm និង Helsinki បើសិនជាពួកគេចូលជាសមាជិក NATO។ "វាមានតម្លៃនឹងបញ្ជាក់ថាបើសិនជាស៊ុយអែដត្រូវបានការវាយប្រហារហើយស្វែងរកយើងដើម្បីជួយនិងគាំទ្រ នោះយើងនឹងផ្តល់ឲ្យគេ ប៉ុន្តែវាអាស្រ័យទៅលើស៊ុយអែដនឹងធ្វើសំណូមពរនិងប្រាប់ឲ្យពិតប្រាកដនូវអ្វីដែលជាការគាំទ្រដែលគេត្រូវការ”។

Johnson បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលដែលធ្វើសន្និសិទ្នកាសែតរួមគ្នាជាមួយនឹងសមភាគី ស៊ុយអែដ Magdalena Anderson នៅក្នុងប្រទេសរបស់ស៊ុយអែដ។ លោកបានបន្ថែមថា "អ្វីដែលយើងកំពុងបាននិយាយវាស្ថិតនៅក្នុងព្រឹត្តិការណ៍នៃមហន្តរាយមួយនៃការវាយប្រហារលើស៊ុយអែដ បន្ទាប់មកអង់គ្លេសនឹងចូលមកដោយផ្តល់នឹងជំនួយចំពោះស៊ុយអែដជាមួយនឹងអ្វីក៏ដោយដែលស៊ុយអែដសំណូមពរ"។ ទស្សនកិច្ចរបស់ Johnson បានកើតឡើងខណៈដែលប្រទេសទាំង២បានស្វែងរកនូវអ្វីដែលជាការធានានូវសន្តិសុខឡើងវិញ ដែលពួកគេគួរតែរំពឹងទុកពីដៃគូរលោកខាងលិចបើសិនជាពួកគេចូលរួមក្នុងសម្ព័ន្ធមិត្ត។

នៅក្រោមកិច្ចព្រមព្រៀងនេះ អង់គ្លេសនិងប្រទេសទាំង២បានប្តេជ្ញាដើម្បីបង្កើននូវការចែករំលែកនូវព័ត៌មានចារកម្ម ចូលរួមការហ្វឹកហ្វឺនយោធារួមគ្នានិងធ្វើការដើម្បីប្រឆាំងនឹងសង្រ្គាមអាំងទែរណែត។ ប៉ុន្តែទំហំនៃអ្វីដែលអង់គ្លេសនឹងជួយស៊ុយអែដនិងហ្វាំងឡង់នៅមិនទាន់ច្បាស់នៅឡើយទេ។ Johnson បានបដិសេធចំពោះការបំភ្លឺ ថាតើជំនួយរបស់អង់គ្លេសនឹងរួមបញ្ចូលទាំងអាវុធនុយគ្លេអ៊ែរដែរឬទេ? អ្នកស្រី Anderson បាននិយាយដោយទទូចថាកិច្ចព្រមព្រៀងជាមួយអង់គ្លេសមានសារៈសំខាន់ណាស់ នៅពេលដែលគេសួរថាតើវានឹងអាស្រ័យទៅលើភាពជាក់ស្តែងទៅនឹងសន្តិសុខក្នុងប្រទេសដែរឬទេ?។


ថ្ងៃសៅរ៍, 14 ខែឧសភា 2022 10:00  គុន ច័ន្ទរដ្ឋា