នៅក្នុងចំនុចរបត់ដ៏រន្ធត់ កងកម្លាំងរុស្ស៊ីបានដណ្តើមបាននូវគ្រឿងបច្ចេកវិទ្យាយោធារបស់អ៊ុយក្រែនមួយ ដែលផលិតឡើងដោយប្រទេសអេស្តូនីមានឈ្មោះថា THeMIS ឬ Themis ugv ដែលជាយានយន្តជើងគោកគ្មានមនុស្សបើក។ Themis ugv ត្រូវបានស្គាល់ថាជាយានយន្តមានសមត្ថភាពក្នុងការដោះមីន និងការដឹកជញ្ជូនទំនិញ ដែលបានក្លាយជាទ្រព្យសម្បត្តិសំខាន់មួយសម្រាប់កងកម្លាំងអ៊ុយក្រែននៅទីតាំងជួរមុខ។ Themis គឺជាផលិតផលរបស់ក្រុមហ៊ុន Milrem Robotics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអេស្តូនីដែលមានមូលដ្ឋាននៅប្រទេសអេស្តូនី។ ដោយត្រូវបានណែនាំជាអាវុធដ៏សាហាវ និងជា Platform ប្រភេទ Modular យានយន្ត Themis ត្រូវបានបានរចនាឡើងដែលអាចអនុវត្តបាននូវមុខងារយោធាដ៏ច្រើនទូលាយរាប់ចាប់ពីតួនាទីគាំទ្រផ្នែកភស្តុភាររហូតដល់គាំទ្រដល់ប្រតិបត្តិការប្រយុទ្ធ។
Themis ugv ត្រូវបានបញ្ជូនទៅអ៊ុយក្រែននៅឆ្នាំ 2022 ដោយមានក្រុមហ៊ុន Milrem Robotics បញ្ជាក់ពីការប្រគល់ជូននូវប្រព័ន្ធនេះចំនួន ១៥គ្រឿងសម្រាប់បំរើអោយកិច្ចការផ្សេងៗដូចជាការដឹកជញ្ជូនទំនិញ និងការបោសសម្អាតមីនជាដើមសម្រាប់នៅឆ្នាំ២០២៣។ ជាមួយនឹងទំងន់ប្រហែល 1.6 តោន ប្រព័ន្ធ Themis អាចផ្ទុកបានរហូតដល់ 1,2 តោននៃបន្ទុក។ ហើយវាមានប្រព័ន្ធម៉ាស៊ីនម៉ាស៊ូតកូនកាត់ជំរុញអគ្គិសនីដែលអាចអោយដំណើរការបាននៅក្នុងល្បឿនកំរិតអតិបរមា 20 គីឡូម៉ែត្រក្នុងមួយម៉ោងនិងរយៈចម្ងាយប្រតិបត្តិការ 1.5 គីឡូម៉ែត្រតាមរយៈការគ្រប់គ្រងតាមរលកវិទ្យុ។ ត្រឡប់ទៅខែកញ្ញា ឆ្នាំ2022វិញ គឺមានការផ្តល់រង្វាន់ចំនួនរាប់លាន Ruble រុស្ស៊ី ប្រកាសឡើងសម្រាប់ការអាចដណ្តើមបាននូវយានយន្តThemis ugv នេះ។ មជ្ឈមណ្ឌលសម្រាប់ការវិភាគយុទ្ធសាស្ត្រ និងបច្ចេកវិទ្យារុស្ស៊ីក្រោយមកក៏បានបង្កើនរង្វាន់នេះទ្វេដងថែមទៀតដែលឡើងរហូតដល់ 2 លាន Rubles។ការដណ្តើមបានយានយន្ត Themis ugv មានឥទ្ធិពលសំខាន់ៗជាច្រើន ជាពិសេសសម្រាប់ប្រទេសរុស្ស៊ី។
ឥទ្ធិពលដ៏សំខាន់មួយគឺវាអាចនាំឆ្ពោះទៅរកការកែលម្អការរចនាម៉ូត ឬអាចអភិវឌ្ឍន៍ប្រព័ន្ធប្រឆាំងផ្សេងៗទៅនឹងប្រព័ន្ធប្រើប្រាស់ដោយកងកម្លាំងណាតូដែលមានលក្ខណៈស្រដៀងគ្នានេះ។ អត្ថប្រយោជន៍បឋមមួយសម្រាប់រុស្ស៊ីគឺជាសក្តានុពលនៃការអាចយល់បាននូវបច្ចេកវិទ្យា Sensor និងការអ៊ិនគ្រីបទំនាក់ទំនងដែលស្ថិតនៅក្នុងប្រព័ន្ធ Themis។ សមាសធាតុទាំងនេះ ប្រសិនបើការវិភាគជោគជ័យ អាចផ្តល់ឱ្យប្រទេសរុស្ស៊ីជាមួយនឹងព័ត៌មានសំខាន់អំពីរបៀបដែលអាចរំខាន ឬប្រឆាំងប្រព័ន្ធទាំងនេះនៅលើសមរភូមិបាន។ លើសពីនេះទៀត គឺជាសមត្ថភាពដែលអាចសិក្សាប្រព័ន្ធម៉ាស៊ីនម៉ាស៊ូតកូនកាត់ជំរុញអគ្គិសនីរបស់វាដែលអាចធ្វើអោយរុស្ស៊ីឆ្ពោះទៅរកភាពជឿនលឿននៃដំណើរការប្រតិបត្តិការ និងសមត្ថភាពផ្លាស់ទីរបស់ប្រព័ន្ធ UGV រុស្ស៊ី។ ហានិភ័យមួយទៀតគឺទាក់ទងនឹងសក្តានុពលនៃការលាតត្រដាងទិន្នន័យដែលបានអ៊ិនគ្រីប ឬព័ត៌មានដែលបានរក្សាទុកនៅក្នុងប្រព័ន្ធ Themis ដែលបានដណ្តើមបាននេះ។ ប្រសិនបើកងកម្លាំងរុស្ស៊ីអាចដកទិន្នន័យនេះចេញបាន ពួកគេអាចជាច្បាស់ចរចាសំរួលគ្នាជាមួយយោធាអ៊ុយក្រែន ដើម្បីដឹងពីកន្លែងប្រតិបត្តិករ និងយុទ្ធសាស្រ្តផ្សេងៗ។ ព័ត៌មានទាំងនេះអាចអោយពួកគេកំណត់គោលដៅលើវាយប្រហារលើបុគ្គលិកយោធាអ៊ុយក្រែន រឺហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបាន។