BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីចងសម្ព័ន្ធជាមួយ UAE និងអេហ្ស៊ីប, តៃវ៉ាន់តតាំងចិន, រុស្ស៊ីជីកលេនដ្ឋាននៅតំបន់ Zaporizhzhia, រុស្ស៊ីបាញ់យន្តហោះ

ថ្ងៃពុធ, 12 ខែមេសា 2023 13:49  BeeTube News

12-04
 

1. រុស្ស៊ីបង្អួតសម្ព័ន្ធថ្មីសហព័ន្ធអារ៉ាប់រួម និងអេហ្ស៊ីប

យោងតាមសារព័ត៌មាន Dailymail ចុះផ្សាយឡើងកាលពីថ្ងៃទី១១ ខែមេសាបានអោយដឹងថា តាមរយៈឯកសារបែកធ្លាយរបស់មន្ទីរបញ្ចកោនបានបង្ហាញឡើងថារុស្ស៊ីបានបង្អួតសម្ព័ន្ធមិត្តថ្មីរបស់ខ្លួនដែលជាប្រទេសសំបូរដោយប្រភពថាមពលច្រើនគឺសហព័ន្ធអារ៉ាប់រួម។  មន្ត្រីចារកម្មរុស្ស៊ីបាននិយាយថា ពួកគេបានបញ្ចុះបញ្ចូល UAE ឱ្យធ្វើការរួមគ្នាប្រឆាំងនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នេះបើយោងតាមឯកសារត្រូវបានចេញផ្សាយដោយសារព័ត៌មាន Associated Press ។ រដ្ឋាភិបាលសហព័ន្ធអារ៉ាប់រួម កាលពីថ្ងៃចន្ទបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ដែលថា UAE បានបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយនឹងអង្គភាពសំងាត់រុស្ស៊ី ដោយថាជាការមិនពិតទាំងស្រុង។ ប៉ុន្តែ​របាយការណ៍​នេះ​ចេញ​ឡើង​នៅ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថាសហរដ្ឋ​អាមេរិក​កំពុង​ប្រគល់​ឥទ្ធិពល​នៅ​មជ្ឈិមបូព៌ា​ទៅ​ឱ្យ​សត្រូវ​ដូចជា​ចិន និង​រុស្ស៊ី។ កាល​ពី​ខែ​មុនចិន​បាន​សំរបសំរួលកិច្ច​ព្រម​ព្រៀង​សន្តិភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ជាមួយ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់។ ឯកសារ​បែកធ្លាយ​ផ្សេង​ទៀត​បាន​បង្ហាញ​ថាសម្ព័ន្ធមិត្ត​របស់​អាមេរិកដែលជាប្រទេស​អេហ្ស៊ីប​កំពុង​តែត្រៀម​បញ្ជូន​អាវុធ​ទៅ​អោយប្រទេសរុស្ស៊ី។ អេហ្ស៊ីប ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់អាមេរិក និងជាអ្នកទទួលជំនួយជិត 100ពាន់លានដុល្លាពីអាមេរិកក្នុងរយៈពេល50 ឆ្នាំចុងក្រោយនេះ ថ្មីៗនេះបានបញ្ជាទិញរ៉ុក្កែតប្រហែល40,000 ដើមដើម្បីដឹកជញ្ជូនជាការសម្ងាត់ទៅកាន់ប្រទេសរុស្ស៊ី និងផ្គត់ផ្គង់រុស្ស៊ីនូវគ្រាប់កាំភ្លើងធំ និងគ្រាប់រំសេវផងដែរ។ ឆ្លើយតបនឹងសំណួរអំពីឯកសារនេះ ឯកអគ្គរដ្ឋទូតលោក Ahmed Abu Zeid អ្នកនាំពាក្យក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា ជំហររបស់អេហ្ស៊ីបតាំងពីដើមមក គឺផ្អែកលើការមិនចូលរួមនៅក្នុងវិបត្តិនេះទេ ដោយបញ្ជាក់ពីការគាំទ្ររបស់អេហ្ស៊ីបចំពោះការសំរេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ 

c-24
b-25
a-65
 

2. តៃវ៉ាន់លែងភ័យខ្លាចប្រឈមជាមួយនឹងចិនទៀតហើយ

យោងតាមសារព័ត៌មាន BBC News ចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសាកន្លងទៅនេះបានអោយដឹងថាអាមេរិច និងហ្វីលីពីនកំពុងតែរួមគ្នាធ្វើសមយុទ្ធយោធាដ៏ធំមួយ បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់។ ក្នុងរយៈពេលបីថ្ងៃ ប្រទេសចិនបានធ្វើសមយុទ្ធយោធាបិទកោះតៃវ៉ាន់ជាការឆ្លើយតបទៅនឹងមេដឹកនាំតៃវ៉ាន់បានជួបជាមួយប្រធានសភាអាមេរិកកាលពីសប្តាហ៍មុន។ ទីក្រុងវ៉ាស៊ីនតោនបានរិះគន់ការបង្ហាញអំណាចយោធាប្រទេសចិនថាជាការមិនសមហេតុផល ខណៈដែលប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai បាននិយាយឡើងថាលោកស្រីមានសិទ្ធិធ្វើដំណើរទស្សនកិច្ចនេះទៅកាន់សហរដ្ឋអាមេរិក។ ចំណែកសមយុទ្ធរបស់អាមេរិកវិញត្រូវបានធ្វើឡើងគ្រោងទុកជាមុន។ មន្ត្រីហ្វីលីពីន និងសហរដ្ឋអាមេរិកបាននិយាយថាសមយុទ្ធនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបើកចំហ និងសេរី។ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសកាលពីខែមុនថាសមយុទ្ធ Balikatan ប្រចាំឆ្នាំរបស់ពួកគេជាមួយហ្វីលីពីននឹងក្លាយជាសមយុទ្ធដ៏ធំបំផុតរបស់ពួកគេដែលមិនធ្លាប់មាន ដោយមានការចូលរួមពីទាហានជាង 17,000 នាក់ រួមទាំង 12,000 នាក់មកពីសហរដ្ឋអាមេរិកផងដែរ។ ប្រតិបត្តិការ Balikatan រយៈពេលពីរសប្តាហ៍នេះក៏នឹងឃើញក្រុមយោធាធ្វើសមយុទ្ធបំផ្ទុះនាវាចម្បាំងគោលដៅគំរូសាកល្បងនៅសមុទ្រចិនខាងត្បូងផងដែរ ដែលជាទង្វើដែលអាចបង្កឱ្យចិនមានកំហឹង។ មន្ត្រីយោធាអាមេរិក និងហ្វីលីពីនបាននិយាយថាទោះជាយ៉ាងណាក៏ដោយ សមយុទ្ធនេះមិនគួរត្រូវបានចាត់ទុកថាជាការឆ្លើយតបទៅនឹងរឿងវិវឌ្ឍន៍នៅក្នុងជំលោះតៃវ៉ាន់នោះទេ។ 

f-17
e-22
d-29
 

3.  ទាហានរុស្ស៊ីជីកលេនដ្ឋានការពារដ៏ធំមើលឃើញពីលើលំហប្រឆាំងនឹងការវាយបកអ៊ុយក្រែន

យោងតាមសារព័ត៌មានDailymailចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសា បានអោយដឹងថាកងកម្លាំងរបស់លោកវ្ល៉ាឌីមៀពូទីន កំពុងសាងសង់លេណដ្ឋានដ៏ធំមួយនៅក្នុងតំបន់ Zaporizhzhia ដែលបានទន្រ្ទានយកពីអ៊ុយក្រែន ខណៈដែលលោកកំពុងរៀបចំសម្រាប់ការវាយបកពីកងទ័ពរបស់ទីក្រុង Kyiv ។ ស្នាមលាតសន្ធឹងនៅលើតំបន់នេះ អាចមើលឃើញពីលំហអាកាសបាន មានប្រវែងប្រហែល45ម៉ាយ ដោយរុស្ស៊ីមានការភ័យខ្លាចដែលអាចកើតឡើងម្តងទៀតដូចកាលពីឆ្នាំទៅនៅពេលដែលអ៊ុយក្រែនដណ្តើមបានទឹកដីមកវិញ។ ដោយបានលុកលុយផ្នែកនេះនៃតំបន់អ៊ុយក្រែនកាលពីឆ្នាំមុន លោកពូទីនហាក់ដូចជាព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាន់កាប់តំបន់យុទ្ធសាស្ត្រនេះ បន្ទាប់ពីបានបញ្ចូលវាដោយខុសច្បាប់ទៅក្នុងសហព័ន្ធរុស្ស៊ី។ ខ្សែបន្ទាត់លេនដ្ឋាននេះមានចម្ងាយប្រហែល50ម៉ាយពីក្រោយខ្សែបន្ទាត់ជួរមុខបច្ចុប្បន្ន ដែលបង្ហាញថារុស្ស៊ីមានការភ័យខ្លាចថាកងកម្លាំងរបស់រុស្ស៊ីអាចនឹងត្រូវបានរុញទៅឆ្ងាយបន្តទៀត។ ការ​សាងសង់​នេះ​រួម​បញ្ចូល​ទាំង​ការជីកន្លែងលាក់បាំងខ្លួនសំរាប់ទាហាន និង​កន្លែងដាក់សព្វាវុធ​ប្រឆាំង​រថក្រោះ។ ការជីកលេណដ្ឋាននេះបានចាប់ផ្តើមតាំងខែកញ្ញាឆ្នាំមុន និងដោយប្រើប្រាស់កម្មករជួលមកពីប្រទេស Kyrgyzstan ដោយអ្នកខ្លះបានត្អូញត្អែរឡើងថាពួកគេមិនបានទទួលកំរ៉ៃត្រឹមត្រូវ នេះបើយោងតាមរបាយការណ៍។

i-16
h-18
g-18
 

4.  រុស្ស៊ីស្ទើរតែបាញ់ទម្លាក់យន្តហោះគេញសំងាត់RAFរបស់អង់គ្លេសធ្លាក់ពីលើសមុទ្រខ្មៅ

យោងតាមសារព័ត៌មានDailymailចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសា បានអោយដឹងថាឯកសារស៊ើបការណ៍សម្ងាត់លោកខាងលិចបានបង្ហាញឱ្យដឹងថាយន្តហោះចម្បាំងរុស្ស៊ីជិតបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍RAF លើសមុទ្រខ្មៅកាលពីឆ្នាំមុន ដែលជាឧប្បត្តិហេតុដែលអាចអូសទាញចក្រភពអង់គ្លេសដោយចូលរួមផ្ទាល់នៅក្នុងសង្រ្គាមអ៊ុយក្រែន។ នៅថ្ងៃទី29 ខែកញ្ញា យន្តហោះស៊ើបការណ៍រួម RAF RC-135 Rivet បានកំពុងហោះហើរឆ្លងកាត់ដែនអាកាសអន្តរជាតិនៅជិតឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី ហើយក៏ត្រូវចូលមកកៀកដោយក្រុមកងយន្តហោះចម្បាំង Su-27 របស់ទីក្រុងមូស្គូ។ នៅពេលនោះផងដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace បានទទួលស្គាល់ឧបទ្ទវហេតុនេះ ដោយប្រាប់សភាថា យន្តហោះរុស្ស៊ី "ដោយមិនប្រុងប្រយ័ត្ន" បានហោះចូលមកក្នុងចម្ងាយ 15ft នៃយន្តហោះ RAF និងមួយគ្រឿងទៀត'បានបាញ់មីស៊ីលនៅកៀកនោះ"។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានស្តីបន្ទោសចំពោះបញ្ហាបច្ចេកទេស ហើយលោក Wallace ដោយបាននិយាយជាមួយមន្ត្រីការពារជាតិរុស្ស៊ីផ្សេងទៀត បានព្រមទទួលយកការពន្យល់ និងបកស្រាយទៅលើឧប្បត្តិហេតុមួយនេះ។ ប៉ុន្តែការបែកធ្លាយឯកសារយោធាអាមេរិកបានបង្ហាញថាការបាញ់មីស៊ីលបានកើតឡើងយ៉ាងកៀកនឹងការវាយប្រហារយន្តហោះ RAF នៅក្នុងឧប្បត្តិហេតុមួយដែលត្រូវបានពិពណ៌នាថាជា "ការជិតបាញ់ទម្លាក់យន្តហោះចក្រភពអង់គ្លេស RJ (Rivet Joint)" ។ ទន្ទឹមនឹងនោះ ប្រភពក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានជំទាស់នឹងព្រឹត្តិការណ៍នេះដោយប្រាប់សារព័ត៌មាន MailOnlineថា "របាយការណ៍ទាំងនេះមិនមានភាពសុក្រឹត្យត្រឹមត្រូវនោះទេ"បើយោងទៅលើការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិ Wallace ទៅកាន់សភាក្នុងខែតុលា។ ប៉ុន្តែប្រសិនបើកាំជ្រួចរបស់រុស្ស៊ីពិតជាបានបាញ់ទម្លាក់យន្តហោះ Rivet Joint ពិតមែន ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់អង្គការណាតូប្រហែលជាត្រូវបង្ខំឱ្យចូលរួមធ្វើសង្គ្រាមដែរហើយ។ យោងតាមមាត្រា5 នៃសន្ធិសញ្ញាបង្កើតអង្គការ NATO ប្រទេសជាសមាជិកបានយល់ព្រមថាការវាយប្រហារដោយប្រដាប់អាវុធប្រឆាំងនឹងសមាជិកណាមួយ រឺច្រើននឹងត្រូវចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងពួកគេទាំងអស់គ្នា។

l-18
k-17
j-16
 

5.  រុស្ស៊ីកំពុង​ប្រកាន់​យក​តាក់តិចថ្មី 'ផែនដី​ឆេះ' នៅតំបន់ Bakhmut 

មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទថា កងកម្លាំងរុស្ស៊ីកំពុងប្រើយុទ្ធសាស្ត្រដែនដីឆេះ ក្នុងការប៉ុនប៉ងដណ្តើមយកទីក្រុង Bakhmut ដែលរងការខូចខាតនៅភាគខាងកើតអ៊ុយក្រែន ដោយប្រើការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំ ដើម្បីបំផ្លាញអគារ និងទីតាំងដែលកាន់កាប់ដោយកងកម្លាំងការពារអ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែនកំពុងស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង ដែលភាគច្រើនស្ថិតក្នុងការបំផ្លិចបំផ្លាញរួចជាស្រេច ខណៈដែលភ្លើងឆេះរាលដាលពាសពេញអគារ និងទាហានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានឈានទៅដល់ភូមិនានានៅភាគខាងជើង និងខាងត្បូងនៃទីក្រុង Bakhmut ហើយបានប្រយុទ្ធយ៉ាងខ្លាំងក្លានៅកណ្តាលទីក្រុង។ ប៉ុន្តែបន្ទាប់ពីបានទៅទស្សនា "តំបន់សង្គ្រាមក្តៅគគុកនៃជួរមុខ" នៅ Bakhmut រួចមក មេបញ្ជាការអ៊ុយក្រែន ឧត្តមសេនីយ៍ Oleksandr Syrsky បាននិយាយថា ខណៈពេលដែលស្ថានភាពលំបាកសម្រាប់កងកម្លាំងរបស់ទីក្រុង Kyiv វានៅតែស្ថិតក្រោមការគ្រប់គ្រង។ លោកបាននិយាយឡើង“សត្រូវបានប្តូរទៅយុទ្ធសាស្ត្រដែលហៅថា ដែនដីឆេះនៅតំបន់ស៊ីរីហើយ”យោងទៅតាមសេចក្តីថ្លែងការណ៍មួយពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយរបស់យោធាអ៊ុយក្រែនដោយសំដៅថារុស្ស៊ីកំពុងតែជ្រៀតជ្រែកនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរី។ លោកបានបន្តថា“ពួកគេកំពុងបំផ្លាញអគារ និងទីតាំង ដោយការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំ”។

o-15
n-16
m-16
 


ថ្ងៃពុធ, 12 ខែមេសា 2023 13:49  BeeTube News