BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គុយបាលាតត្រដាងបណ្តាញជួញដូរមនុស្ស, UAEចូលហ៊ុនជាមួយក្រុមហ៊ុនថ្នាំជក់យក្សអេហ្ស៊ីប, Jill Biden តេស្តវិជ្ជមាន COVID

ថ្ងៃព្រហស្បតិ៍, 07 ខែកញ្ញា 2023 15:11  BeeTube News

Untitled design - 2023-09-07T150758.629 (1)

រដ្ឋអំណាចគុយបាបានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលគុយបាបានលាតត្រដាងនូវផែនការប្រតិបត្តិការជួញដូររមនុស្សរបស់រុស្សី ដែលប្រើឡើ់ងដើម្បីទាក់ទាញប្រជាជនគុយបាមួយចំនួនអោយចូលរួមនៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនដែរ។ ក្រុមហ៊ុនវិនិយោគរបស់ប្រទេសអារ៉ាប់រួមមួយបានទិញភាគហ៊ុន30% នៅក្នុងក្រុមហ៊ុនថ្នាំជក់ធំជាងគេបំផុតរបស់អេហ្ស៊ីបក្នុងតម្លៃ625លានដុល្លា នៅក្នុងការជំរុញដ៏សំខាន់មួយក្នុងកម្មវិធីមហិច្ឆតារបស់ប្រទេសអាហ្រ្វិកខាងជើងក្នុងការដំណើរការនៃទ្រព្យសម្បត្តិរដ្ឋ និងបង្កើនរូបិយប័ណ្ណបរទេសដែលត្រូវការយ៉ាងខ្លាំង។

  1. Cuba លាតត្រដាងផែនការជួញដូរទាហានរ​​​​​​បស់រុស្ស៊ី

យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី០៥ ខែកញ្ញាបានអោយដឹងថា រដ្ឋអំណាចគុយបាបានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលគុយបាបានលាតត្រដាងនូវផែនការប្រតិបត្តិការជួញដូររមនុស្សរបស់រុស្សី ដែលប្រើឡើ់ងដើម្បីទាក់ទាញប្រជាជនគុយបាមួយចំនួនអោយចូលរួមនៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនដែរ។

ក្រសួង​ការ​បរទេស​របស់ប្រទេសនេះបានលើកឡើងកាលពីថ្ងៃច័ន្ទថា«ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញ និង​កំពុង​ធ្វើ​ការ​បន្សាប និងរុះរើ​លើបណ្តាញ​ជួញ​ដូរ​មនុស្ស​ដែល​ប្រតិបត្តិការឡើង​ពី​រុស្ស៊ីដើម្បី​បញ្ចូល​ពលរដ្ឋ​គុយបា​ដែល​រស់​នៅ​ទីនោះ និង​សូម្បី​តែពលរដ្ឋគុយបាខ្លះដែល​មក​ពី​គុយបា​ផងដែរ ដាក់ទៅ​ក្នុង​កង​កម្លាំង​យោធា​ដែល​ចូល​រួម​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​នៅ​អ៊ុយក្រែន»។

រដ្ឋមន្ត្រីការបរទេសលោក Bruno Rodríguez បាននិយាយនៅលើបណ្តាញសង្គម X  កាលពីថ្ងៃអង្គារថារដ្ឋអំណាចកំពុងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នកជួញដូរ។

គុយបា​បាន​ថ្កោលទោស​ការ​ជ្រើសរើស​ទាហានដោយ​គូសបញ្ជាក់​ថាប្រទេស​នេះ​មិនមានចំណែកនៅក្នុង​ជម្លោះ​សង្គ្រាមនៅ​អ៊ុយក្រែន​ទេ។

រុស្សី និងគុយបាធ្លាប់មានប្រវត្តិនៃលទ្ធិកុម្មុយនិស្តដូចគ្នា និងធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាផងដែរក្នុងប្រវត្តិសាស្ត្រ។ កាលពីខែកក្កដា គុយបាបានរងការចោទប្រកាន់ពីបទទទួលបញ្ជាពីរុស្ស៊ី បន្ទាប់ពីប្រទេសនេះបានជំទាស់យ៉ាងខ្លាំងចំពោះពាក្យមួយចំនួនដែលថ្កោលទោសរុស្ស៊ីនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់EU-អាមេរិកឡាទីន ស្តីពីការឈ្លានពានរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។

2023-09-07 15.00.45

 

  1. ក្រុមហ៊ុន UAE ចូលហ៊ុនជាមួយក្រុមហ៊ុនថ្នាំជក់យក្សអេហ្ស៊ីប

យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី០៤​​​ ខែកញ្ញាបានអោយដឹងថា ក្រុមហ៊ុនវិនិយោគរបស់ប្រទេសអារ៉ាប់រួមមួយបានទិញភាគហ៊ុន30% នៅក្នុងក្រុមហ៊ុនថ្នាំជក់ធំជាងគេបំផុតរបស់អេហ្ស៊ីបក្នុងតម្លៃ625លានដុល្លា នៅក្នុងការជំរុញដ៏សំខាន់មួយក្នុងកម្មវិធីមហិច្ឆតារបស់ប្រទេសអាហ្រ្វិកខាងជើងក្នុងការដំណើរការនៃទ្រព្យសម្បត្តិរដ្ឋ និងបង្កើនរូបិយប័ណ្ណបរទេសដែលត្រូវការយ៉ាងខ្លាំង។

រដ្ឋាភិបាលអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអារ៉ាប់នៅលើទំព័រ Facebook របស់ខ្លួនថា ក្រុមហ៊ុនអារ៉ាប់រួម ដែលត្រូវបានកំណត់អត្តសញ្ញាណដោយគណៈរដ្ឋមន្ត្រីរបស់ប្រទេសអេហ្ស៊ីបថាជាក្រុមហ៊ុនឈ្មោះ Global Investment Holding Ltd. ក៏នឹងផ្តល់ឱ្យក្រុមហ៊ុន Eastern នូវទឹកប្រាក់ចំនួន150 លានដុល្លាផងដែរសម្រាប់ការទិញវត្ថុធាតុដើមសម្រាប់ការផលិត។

ភាគហ៊ុនក្រុមហ៊ុន Easternបានកើនឡើងយ៉ាងខ្លាំងនៅក្នុងការជួញដូរដំបូងនៅលើផ្សារហ៊ុនរបស់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃច័ន្ទដោយបានកើនឡើងរហូតដល់15%ដែលឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមិថុនា 2018។

យោងតាមការគណនារបស់ Bloomberg ដោយផ្អែកលើតម្លៃលក់625 លានដុល្លាសម្រាប់ភាគហ៊ុន 30% ក្រុមហ៊ុននេះមានតម្លៃត្រឹមតែជាង 2 ពាន់លានដុល្លានោះទេ។

2023-09-07 15.00.34

 

  1. អ្នកស្រី Jill Biden តេស្តឃើញ COVID វិជ្ជមាន

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៦ ខែកញ្ញាបានអោយដឹងថា សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា អ្នកស្រី Jill Biden បានធ្វើតេស្តឃើញ COVID វិជ្ជមាននៅ ប៉ុន្មានថ្ងៃមុនពេលលោកប្រធានាធិបតី Joe Biden ដែលបានធ្វើតេស្តឃើញ COVID អវិជ្ជមាន ត្រូវធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលក្រុម 20 នៅក្នុងប្រទេសឥណ្ឌា។

ភរិយាវ័យ 72 ឆ្នាំរបស់លោក Biden ដែលមានអាការស្រាល ត្រូវបានដឹងថាធ្លាប់តេស្ត COVID វិជ្ជមានកាលពីខែសីហាឆ្នាំមុន។ ចំណែកលោកប្រធានាធិបតីដែលឥឡូវនេះមានវ័យ80 ឆ្នាំបានធ្វើតេស្តឃើញវិជ្ជមានចុងក្រោយកាលពីខែកក្កដាឆ្នាំ 2022 ។

នាយកផ្នែកទំនាក់ទំនងរបស់អ្នកស្រី គឺលោកស្រី Elizabeth Alexander បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ល្ងាចនេះ First Lady បានធ្វើតេស្តឃើញវិជ្ជមានសម្រាប់ COVID-19" ។ "អ្នកស្រីនឹងនៅផ្ទះរបស់ពួកគេនៅទីក្រុង Rehoboth Beach រដ្ឋ Delaware" ។

2023-09-07 15.00.52


 


 


ថ្ងៃព្រហស្បតិ៍, 07 ខែកញ្ញា 2023 15:11  BeeTube News