BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក និងUAEពិភាក្សាពីការគំរាមកំហែងរបស់Houthi, ប្រតិបត្តិការអ៊ីស្រាអែលជិតបញ្ចប់, អាមេរិកស្វែងរកទាហានស៊ីឈ្នួលUAE

ថ្ងៃអង្គារ, 12 ខែធ្នូ 2023 15:06  BeeTube News

Untitled design - 2023-12-12T150131.225 (1)

មន្ទីរបញ្ចកោណបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បាននិយាយជាមួយសមភាគីអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Khalid bin Salman ពីការគំរាមកំហែងរបស់ ក្រុម Houthi ទៅលើសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រក្រហម"។ ខណៈដែលឧត្តមសេនីយ៍លោក Charles Brown Jr., ប្រធាននៃអគ្គសេនាធិការចម្រុះក៏បានធ្វើការសន្ទនាស្រដៀងគ្នានេះជាមួយសមភាគីបារាំងរបស់លោក ហើយបន្ទាប់មកកាលពីថ្ងៃសៅរ៍នាវាចម្បាំងបារាំងបានបាញ់ទម្លាក់ដ្រូនចំនួនពីរដែលត្រូវបានចោទប្រកាន់ថាបាញ់ចេញពីប្រទេសយេម៉ែន។

  1. រដ្ឋមន្រ្តីអាមេរិក និងអារ៉ាប៊ីសាអូឌីតពិភាក្សាគ្នាពីការគំរាមកំហែងរបស់ក្រុម Houthi 

យោងតាមសារព័ត៌មាន Alarabiya ចុះផ្សាយថ្ងៃទី០៧ ខែធ្នូបានអោយដឹងថា មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក និងអារ៉ាប៊ីសាអូឌីតបានពិភាក្សាគ្នាអំពីការវាយប្រហាររបស់ក្រុម Houthi នាពេលថ្មីៗនេះនៅសមុទ្រក្រហម តាមរយៈការសន្ទនាតាមទូរស័ព្ទ។

ព្រះអង្គម្ចាស់ Khalid bin Salman បាននិយាយនៅលើការបង្ហោះលើបណ្តាញសង្គម X ថាទ្រង់បាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin អំពីទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍នៅក្នុងតំបន់។

មន្ទីរបញ្ចកោណបានសង្កត់ធ្ងន់លើសំដីរបស់លោកឧត្តមសេនីយ៍ Pat Ryder ថា “លោក Austin បាននិយាយថាការឈ្លានពានរបស់ក្រុម Houthi នឹងធ្វើអោយនាវាដែលឆ្លងកាត់ផ្លូវទឹកសំខាន់ៗមានហានិភ័យ និងប៉ះពាល់ដល់លំហូរពាណិជ្ជកម្មសេរី និងឧស្សាហកម្មដឹកជញ្ជូនអន្តរជាតិ"។ លោក Austin ក៏បានសង្កត់ធ្ងន់លើ "តួនាទីដ៏គ្រោះថ្នាក់" របស់អ៊ីរ៉ង់ ផងដែរក្នុងការផ្តល់ប្រឹក្សា បំពាក់អាវុធ និងបណ្តុះបណ្តាលក្រុម Houthis។

1702029830saudius.jpg

 

  1. ប្រតិបត្តិការអ៊ីស្រាអែលនៅហ្គាហ្សាជិតឈានចូលមកដល់ទីបញ្ចប់

យោងតាមសារព័ត៌មាន Axios ចុះផ្សាយថ្ងៃទី០៨ ខែធ្នូបានអោយដឹងថា អ៊ីស្រាអែលរំពឹងថានឹងបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងត្បូងទីក្រុង Gaza នៃតំបន់ Khan Younis ក្នុងរយៈពេលត្រឹមតែពី 3 ទៅ 4 សប្តាហ៍ទៀតប៉ុណ្ណោះ។

រដ្ឋបាលលោក Biden បានគាំទ្រប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ហើយនិយាយថាខ្លួនគាំទ្រគោលដៅក្នុងការបណ្តេញក្រុមហាម៉ាសពីតំបន់ហ្គាហ្សា ប៉ុន្តែសេតវិមានកំពុងស្ថិតនៅក្រោមសម្ពាធអន្តរជាតិ និងក្នុងស្រុកអោយអាមេរិកប្រាប់អ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាមអោយបានកាន់តែរហ័ស។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល "បានឈានទៅមុខគួរឱ្យកត់សម្គាល់"នៅតំបន់ភាគខាងជើងនៃហ្គាហ្សាស្ទ្រីប ប៉ុន្តែថាប្រតិបត្តិការនៅក្នុងទីក្រុងភាគខាងត្បូងនៃ Khan Younis ដែលអ៊ីស្រាអែលជឿថាជាកន្លែងដែលក្រុមមេដឹកនាំហាម៉ាសកំពុងស្ថិតនៅ"ទើបតែបានចាប់ផ្តើម"ប៉ុណ្ណោះ ។

មន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយថា សហរដ្ឋអាមេរិកនឹងពេញចិត្ត ប្រសិនបើអ៊ីស្រាអែលបញ្ចប់ដំណាក់កាលប្រតិបត្តិការវាយលុកខ្លាំងនៅចុងខែធ្នូនេះ ខណៈដែលអ៊ីស្រាអែលកំពុងកំណត់គោលដៅនៅចុងខែមករានេះវិញ។

WhatsApp_Image_2023-12-06_at_14.25.26

 

  1. អាមេរិកស្វែងរកទាហានស៊ីឈ្នួលរបស់UAEនៅយេម៉ែនប្រឆាំងនឹង Houthi

យោងតាមសារព័ត៌មាន The Cradle ចុះផ្សាយថ្ងៃទី០៨ ខែធ្នូបានអោយដឹងថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការជ្រើសរើសក្រុមទាហានស៊ីឈ្នួលដែលគាំទ្រដោយប្រទេសអារ៉ាប់រួម នៅក្នុងប្រទេសយេម៉ែនដើម្បី "បង្វែរចំណាប់អារម្មណ៍ទីក្រុង Sanaa នៃប្រទេសយេម៉ែន" ពីប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល។

យោងតាមរបាយការណ៍ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសយេម៉ែនលោក Tim Lenderking បានជួបជាមួយប្រធានក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) ដែលគាំទ្រដោយអារ៉ាប់រួមគឺលោក Aidarous al-Zubaidi នៅក្នុងកិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី Abu Dhabi។

កិច្ចប្រជុំរបស់លោក Lenderking ជាមួយលោក Zubaidi ត្រូវបានរាយការណ៍ថាបានផ្តោតលើការកេណ្ឌ"កងជីវពលដែលមានទំនាក់ទំនងនឹងក្រុម STC និងស្ថិតក្រោមមូលនិធិរបស់អារ៉ាប់រួមដើម្បីអនុវត្តប្រតិបត្តិការប្រឆាំងនឹងគូសត្រូវរបស់អ៊ីស្រាអែលនៅក្នុងប្រទេសយេម៉ែន" ។

CC01C2CA-9EC1-4D21-ABE7-F73A64C5282B


 


ថ្ងៃអង្គារ, 12 ខែធ្នូ 2023 15:06  BeeTube News