BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនល្បាតសមុទ្រចិនខាងត្បូង, ភ្លើង​ឆេះ​​នៅ​ស្ថានីយ​រងទី​ក្រុង​មូ​ស្គូ​, UAEសម្រុះសម្រួលដោះដូរអ្នកទោសរុស្ស៊ី និងអ៊ុយក្រែន

ថ្ងៃសុក្រ, 05 ខែមករា 2024 13:57  BeeTube News

Untitled design - 2024-01-05T135518.376 (1)

កងទ័ពរំដោះប្រជាជនចិនកាលពីថ្ងៃពុធបានចាប់ផ្តើមដំណើរការការល្បាតរយៈពេលពីរថ្ងៃជាប្រចាំនៅសមុទ្រចិនខាងត្បូង ស្របពេលដែលសហរដ្ឋអាមេរិក និងហ្វីលីពីនកំពុងធ្វើសមយុទ្ធរួមគ្នាក្នុងតំបន់នោះ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា អគ្គីភ័យបានឆាបឆេះនៅប៉ុស្តិ៍ស្ថានីយ៍រងថាមពលមួយក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី4 ខែមករា បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងកំដៅនៅក្នុងអគារពហុជាន់ជាច្រើននៅក្នុងខណៈពេលដែលមានសីតុណ្ហភាពដ៏ត្រជាក់។ អ៊ុយក្រែន និងរុស្ស៊ីកាលពីថ្ងៃពុធបានប្រកាសការដោះដូរអ្នកទោសនៃសង្គ្រាមជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលជិត 5 ខែមកនេះ ដោយភាគីនីមួយៗបានដោះលែងជាង 200 នាក់។

  1. ចិនល្បាតសមុទ្រចិនខាងត្បូងខណៈអាមេរិក និងភីលីពីនធ្វើសមយុទ្ធរួមគ្នា

យោងតាមសារព័ត៌មាន Global Times ចុះផ្សាយថ្ងៃទី០៣ ខែមករាបានអោយដឹងថា កងទ័ពរំដោះប្រជាជនចិនកាលពីថ្ងៃពុធបានចាប់ផ្តើមដំណើរការការល្បាតរយៈពេលពីរថ្ងៃជាប្រចាំនៅសមុទ្រចិនខាងត្បូង ស្របពេលដែលសហរដ្ឋអាមេរិក និងហ្វីលីពីនកំពុងធ្វើសមយុទ្ធរួមគ្នាក្នុងតំបន់នោះ ជាមួយនឹងអ្នកជំនាញបាននិយាយថា ការល្បាតរបស់ប្រទេសចិនចង្អុលបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំរបស់ចិនក្នុងការការពារអធិបតេយ្យភាពដែនដី និងដែនសមុទ្ររបស់ខ្លួន។

បញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំកងនាវាចរ និងទ័ពអាកាស ដើម្បីធ្វើការល្បាតជាប្រចាំនៅសមុទ្រចិនខាងត្បូងនោះរៀងរាល់ថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ នេះបើតាមទីបញ្ជាការបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធ។

សេចក្តីប្រកាសបានលើកឡើងថា “កងទ័ពរបស់យើងគឺមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារសន្តិសុខអធិបតេយ្យភាពជាតិ និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ។ រាល់សកម្មភាពយោធាដែលធ្វើឱ្យស្ថានការណ៍មានភាពតានតឹង ឬបង្កើតភាពតានតឹងនៅសមុទ្រចិនខាងត្បូង នឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង។”

aee3daf7-d6b1-4647-b102-227973b14782_s

 

  1. ភ្លើង​ឆេះ​​នៅ​ស្ថានីយ​រងទី​ក្រុង​មូ​ស្គូ​បង្ក​ឱ្យ​មាន​កំហឹង

យោងតាមសារព័ត៌មាន The Kyiv Independent ចុះផ្សាយថ្ងៃទី០៤ ខែមករាបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា អគ្គីភ័យបានឆាបឆេះនៅប៉ុស្តិ៍ស្ថានីយ៍រងថាមពលមួយក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី4 ខែមករា បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងកំដៅនៅក្នុងអគារពហុជាន់ជាច្រើននៅក្នុងខណៈពេលដែលមានសីតុណ្ហភាពដ៏ត្រជាក់។

បណ្តាញព័ត៌មាន Telegram របស់រុស្ស៊ី Mash បានរាយការណ៍ថា ភ្លើងបានឆាបឆេះនៅប៉ុស្តិ៍ស្ថានីយ៍រងថាមពលមួយនៅភាគឦសាននៃទីក្រុងមូស្គូ នៅម៉ោងប្រហែល ៦ ព្រឹកម៉ោងក្នុងស្រុក ដែលបណ្តាលឱ្យមានការដាច់ភ្លើងនៅក្នុងសង្កាត់ក្រុង Otradnoye, Bibirevo ក៏ដូចជាភាគខាងជើង និងភាគខាងត្បូង Medvedkovo ។

សីតុណ្ហភាពនៅក្នុងអគារដែលរងផលប៉ះពាល់ត្រូវបានរាយការណ៍ថាបានធ្លាក់ចុះដល់ 10-15 អង្សាសេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី យប់ថ្ងៃទី4 ខែមករានេះគឺជាយប់ត្រជាក់បំផុតនៅទីក្រុងមូស្គូចាប់តាំងពីដើមរដូវរងាមក ដោយសីតុណ្ហភាពបានធ្លាក់ចុះដល់ទៅដក 27.1 អង្សាសេ។

មូលហេតុ​នៃ​ការ​ឆេះ​នេះ​មិន​ត្រូវ​បាន​​រាយការណ៍​ឡើយ​។ កត់សម្គាល់ឃើញផងដែរថា ឧបទ្ទវហេតុនេះបានកើតឡើងនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីមកលើទីក្រុង Kyiv ដែលបានបណ្តាលអោយពលរដ្ឋអ៊ុយក្រែន 260,000 នាក់រស់នៅដោយមិនមានថាមពលប្រើប្រាស់ជាបណ្តោះអាសន្ន។

0510b457190d4f081ab0b0a297e9442f

 

  1. អារ៉ាប់រួមសម្រុះសម្រួលការដោះដូរអ្នកទោសរុស្ស៊ី និងអ៊ុយក្រែន

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៤ ខែមករាបានអោយដឹងថា អ៊ុយក្រែន និងរុស្ស៊ីកាលពីថ្ងៃពុធបានប្រកាសការដោះដូរអ្នកទោសនៃសង្គ្រាមជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលជិត 5 ខែមកនេះ ដោយភាគីនីមួយៗបានដោះលែងជាង 200 នាក់ បន្ទាប់ពីពួកគេបានលើកឡើងថាកើតឡើងបន្ទាប់ពីការចរចាដ៏ស្មុគស្មាញដែលចូលរួមសម្រុះសម្រួលដោយប្រទេសអារ៉ាប់រួម។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា បុគ្គលិកយោធាចំនួន២៤៨នាក់ត្រូវបានប្រគល់មកវិញដោយអ៊ុយក្រែន។ ខណៈដែលទីក្រុង Kyiv ក៏បាន​និយាយ​វិញផងដែរថា ខ្លួន​បាន​នាំ​មនុស្សរបស់ខ្លួនមកវិញចំនួន ២៣០ នាក់​ ដោយក្នុង​នោះ​មាន​ទាហាន២២៤នាក់ និង​ជនស៊ីវិល ៦នាក់ ដែល​ជា​ការ​ដោះដូរ​ទាហានដ៏ធំបំផុតនៅក្នុងកំណត់ត្រាកន្លងមក។ ​

ក្រសួងការបរទេសអារ៉ាប់រួមបានទទួលស្គាល់ពីតួនាទីរបស់ខ្លួននៅក្នុងការសម្រុះសម្រួលនេះ ហើយក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដោះដូរនេះអាចសម្រេចទៅបានគឺដោយសារ "ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ" របស់ខ្លួនជាមួយទាំងទីក្រុងម៉ូស្គូ និងទីក្រុង Kyiv ។

CTJEYBDPRNILRN7QTW22WY2AXY


 

 

អារ៉ាប់រួមបានផ្តល់ទាំងកិច្ចខិតខំប្រឹងប្រែង និងជំនួយមនុស្សធម៌បន្ថែមទៀត និងការស្វែងរកដំណោះស្រាយសន្តិភាពនៅក្នុងសង្គ្រាមនេះ។


ថ្ងៃសុក្រ, 05 ខែមករា 2024 13:57  BeeTube News