France-24
ប្រធានអគ្គនាយក Twitter , Bret Tailor បាននិយាយនៅក្នុងវេទិការ Micro-Blogging ថាក្រុមប្រឹក្សារគណកម្មាធិការនាយកមានគំរោងនិងចាត់វិធានការខាងផ្លូវច្បាប់ដើម្បីបង្ខំឲ្យមានការចូលរួមក្នុងកិច្ចព្រមព្រៀង។ “ក្រុមប្រឹក្សារ Twitter នឹងបិទនូវការធ្វើបញ្ជីរនៅលើតម្លៃនិងពេលវេលាដែលបានព្រមព្រៀងលើជាមួយ លោក Musk” លោកបានសរសេរ។ នៅក្នុងបណ្តឹងសារទុក្ខ មេធាវីរបស់លោក Musk បាននិយាយថា Twitter បានខកខានឬក៏បដិសេធក្នុងការឆ្លើយតបទៅនឹងសំណូមពរជាច្រើនសំរាប់ព័ត៌មានក្លែងក្លាយឬក៏ត្រូវគេបោះចោលនៅលើ Twitter ដែលជាមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុនក្នុងការរកស៊ី។
“Twitter មិនបានគោរពនូវពាក្យសន្យាលើផ្នែកសម្ភារៈនិងកថាខ័ណ្ឌជាច្រើនក្នុងកិច្ចព្រមព្រៀង បង្ហាញនូវរូបភាពតំណាង ក្លែងក្លាយឬធ្វើឲ្យយល់ខុសនៅលើអ្វីដែលលោក Musk ជឿទុកចិត្តនៅពេលដែលចូលទៅក្នុងកិច្ច្ចព្រមព្រៀងរួមគ្នា” ការថ្លែងក្នុងពាក្យបណ្តឹង។ លោក Musk បាននិយាយផងដែរថា លោកបានដើរចេញពីព្រោះ Twitter បានបណ្តេញចេញនូវប្រតិបត្តិករជាន់ខ្ពស់ដ៏សំខាន់និង១/៣នៃក្រុមការងារដែលមានជំនាញនិងទេពកោសល្យ ដែលវាជាការមិនគោរពនូវកាតព្វកិច្ចរបស់ Twitter ក្នុងការថែររក្សារនូវនិរន្តរភាព គ្រឿងបង្គុំនៃសម្ភារៈដែលគ្មានការខូចខាតនៃការចាត់ចែងរបររកស៊ីក្នុងពេលបច្ចប្បន្ន។
សេចក្តីសម្រេចរបស់ Musk ទំនងជាចេញជាលទ្ធផលដែលនាំឲ្យមានរឿងក្តីក្តាំរវាងសេដ្ឋីដែលមានប្រាក់ពាន់លាន ជាមួយនឹងក្រុមហ៊ុនដែលមានចំណាស់១៦ឆ្នាំដែលមានមូលដ្ឋាននៅក្នុងទីក្រុង San Fransisco។ ជម្លោះក្នុងការចូលរួមគ្នានិងការចោទប្រកាន់គ្នាទៅវិញទៅមក ដែលមាននៅក្នុងតុលាការទីក្រុង Delaware វាកើតមាឡើងជាញឹកញយច្រើនជាងការបញ្ចប់ទៅដោយការចរចាគ្នាឡើងវិញរវាងក្រុមហ៊ុនធ្វើទំនាក់ទំនងជាមួយគ្នា ឬក៏អ្នកដែលត្រូវទទួលបាននូវកម្មសិទ្ធត្រូវបង់ក្នុងតម្លៃមួយដែលជាដំណោះស្រាយដើម្បីឲ្យភាគីម្ខាងទៀតដើរចេញ ជាជាងឲ្យតុលាការបង្គាប់បញ្ជាឲ្យបង់ប្រាក់។ នេះក៏ព្រោះតែក្រុមហ៊ុនដែលជាមុខព្រួញនោះ ជាញឹកញយមានបំណងនឹងដោះស្រាយនូវភាពមិនច្បាស់លាស់នៅជុំវិញខ្លួនក្នុងពេលអនាគត។
ទោះជាយ៉ាងណាក៏ដោយ Twitter សង្ឃឹមថានិតិវិធីរបស់តុលាការនឹងចាប់ផ្តើមនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្នុងពេលខាងមុខ ហើយនឹងត្រូវបានដោះស្រាយក្នុងរយៈពេល២ទី៣ខែទៀត បើយោលទៅតាមមនុស្សម្នាក់ដែលបានដឹងរឿងនេះច្បាស់លាស់។វាមានទំនាក់ទំនងក្នុងការចរចារគ្នាឡើងវិញគ្រប់គ្រាន់ហើយកាលពីពេលមុន។ ក្រុមហ៊ុនជាច្រើនបានយល់ព្រមក្នុងការដាក់តម្លៃឡើងវិញដើម្បីទទួលយក នៅពេលដែលជម្ងឺរាតត្បាតពិភពលោក កូវីដ-19 បានផ្ទុះឡើងក្នុងឆ្នាំ២០២០ និងបាននាំឲ្យសេដ្ឋកិច្ចពិភពលោកមានភាពស្លន់ស្លោ។ មានឧទាហរណ៍មួយ អ្នកទទួលលក់រាយបារាំង LVMH បានគំរាមនឹងដើរចេញពីកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុន Tiffany&Co. ក្រុមហ៊ុនលក់រាយគ្រឿងអលង្ការសហរដ្ឋអាមេរិក បានយល់ព្រមទទួលយកតម្លៃដែលបន្ទាបចុះ ពី៤២៥លានដុល្លារទៅដល់ ១៥,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក៕