លោក Elon Musk ដែលជាមាជិកក្រុមប្រឹក្សាភិបាលថ្មីបំផុតរបស់ Twitter និងជាម្ចាស់ភាគធំបំផុត បានសរសេរនៅក្នុង Twitter ថា តើបណ្តាញប្រព័ន្ធសង្គមកំពុងតែស្លាប់ឬ ហើយបានប្រកាសហៅអ្នកប្រើប្រាស់ទាំងឡាយឲ្យចេញមក ដូចជាតារាចម្រៀង លោក ចាស្ទីន បីប៊ឺ (Justin Bieber) ដែលមានអ្នក follow ច្រើន តែកម្រ ផុស្ត។
ម្ចាស់ក្រុមហ៊ុន តេស្លា ដែលនិយមលេងកម្សាន្តកម្មវិធី Twitter រូបនេះបានធ្វើការចែករំលែកនូវតារាងនៃកំពូលAccountដែលមានអ្នកតាមដានច្រើនបំផុតនៅក្នុងកម្មវិធីនេះ អមជាមួយសារថា “ភាគច្រើននៃគណនីកំពូលទាំងនេះ កម្រសរសេរឬផុសអ្វីមួយណាស់ ហើយគាត់ថែមទាំងបាន ធ្វើបញ្ជីអំពីគណនីទាំង១០ នោះទៀត ហើយរួមមានទាំងគណនីរបស់គាត់មួយផងដែរនៅចំណាត់ថ្នាក់ទីប្រាំបីដែលមានអ្នក follow ចំនួន ៨១លាននាក់ ហើយប្រាំបួន Account ផ្សេងទៀតគឺ៖
ទីមួយ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក បា៉រ៉ាក់ អូបាម៉ា ដែលមានអ្នក follow ចំនួន ១៣១ លាននាក់ ហើយអ្នកបន្ទាប់គឺ តារាចំរៀង ចាស្ទីន បីប៊ឺ (Justin Bieber) កាទី ពើរី (Katy Perry) រីហាន់ណា (Rihanna) តាយលឺ ស្វីហ្វត៍ (Taylor Swift )គ្រីស្ទៀណូ រូណាលដូ (Cristiano Ronaldo) និងអ្នកចុងក្រោយគឺ នាយករដ្ធមន្រ្តីឥណ្ឌា ណារិនត្រា ម៉ូឌី (Narendra Modi)។ គាត់បានបន្តទៀតថា “ជាឧទាហរណ៍៖ តារាចម្រៀង Taylor Swift មិនដែលបានផុស្តអ្វីទេនៅក្នុងរយៈពេលបីខែចុងក្រោយ ចំណែកឯ Justin Bieber វិញផុស្តតែម្តងគត់នៅក្នុងឆ្នាំនេះ”
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបានតែងតាំងលោក អេលឹន ម៉ាស្ក Musk ទៅក្រុមប្រឹក្សាភិបាលកាលពីថ្ងៃអង្គារ បន្ទាប់ពីនាយកប្រតិបត្តិដែលនិយាយមិនសំចៃមាត់រូបនេះ បានលាតត្រដាងថាគាត់បានទិញភាគហ៊ុនច្រើនជាងប្រាំបួនភាគរយនៅក្នុងក្រុមហ៊ុនដែលធ្វើឱ្យគាត់ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Twitter ។គាត់បាននិយាយថាគាត់ទន្ទឹងរង់ចាំអំពី"ការកែលម្អយ៉ាងសំខាន់ចំពោះ Twitter" ហើយបានចាប់ផ្តើមស្ទង់មតិអ្នកតាមដានរបស់គាត់ថាតើត្រូវបន្ថែមប៊ូតុង "កែសម្រួល" ទៅក្នុងសេវាកម្មឬក៏អត់។ ពេលនេះ Twitter ក៏បាននិយាយដែរថា ខ្លួននឹងចាប់ផ្តើមដំណើរការពិសោធន៍នេះដែរ។
កាលពីថ្ងៃព្រហស្បតិ៍ Musk បានបង្ហោះរូបថតខ្លួនឯងកំពុងជក់កញ្ឆានៅលើផតឃែស្ថ Joe Rogan ក្នុងឆ្នាំ 2018 ដោយមានចំណងជើងថា "កិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាប់របស់ Twitter នឹងត្រូវបានបំភ្លឺ" ។ដោយយោងទៅតាម របាយការណ៍របស់ WashingtonPostការតែងតាំងនេះបានបង្កឱ្យមានការយល់ច្រឡំក្នុងចំណោមបុគ្គលិកមួយចំនួន នេះ។ បុគ្គលិកនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាបានលើកឡើងពីការព្រួយបារម្ភអំពីសេចក្តីថ្លែងការណ៍របស់លោក Musk ស្តីពីបញ្ហាអ្នកប្តូរភេទ និងកេរ្តិ៍ឈ្មោះរបស់គាត់ជាអ្នកដឹកនាំដែលតឹងតែង។
បកប្រែដោយ៖ ម៉ៅ គុយដង់