ក្រុមចម្រៀង Twice បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាមួយនឹងការចេញផ្សាយបទចម្រៀងជា English Version របស់ពួកគេដែលតែងតែមានភាពលេចធ្លោជាងបណ្តាក្រុមដទៃទៀត។ នៅលើបទចម្រៀងមួយចំនួនដូចជា I can’t Stop Me, Cry For Me និង The Feels ជាដើមគឺសុទ្ធសឹងជាបទចម្រៀងដែលសិល្បករកូរ៉េបានព្យាយាមកែប្រែអត្ថន័យជាភាសាអង់គ្លេសអោយសក្តិសមបំផុត។ ចំណែកនៅលើបទ«Moonlight Sunrise» Pre-Release English Version ចេញផ្សាយថ្មីៗនេះក៏បានទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមលេងនៅលើប្រព័ន្ធអ៊ីធឺណែតជាច្រើនវិភាគនៅលើរសជាតិថ្មីនៃបទចម្រៀងរបស់ Twice មួយបទនេះ។ បទចម្រៀង«Moonlight Sunrise» មួយបទនេះអាចនិយាយបានថាជាបទ Lyric English ដែលទទួលបានជោគជ័យច្រើនជាងគេពីសំណាក់ក្រុមចម្រៀងកូរ៉េមួយក្រុម។
ម្យ៉ាងវិញទៀតផងដែរ បទចម្រៀងនេះគឺជាប្រភេទបទប្លែកមួយមានឈ្មោះថា Atlanta Bass ដែលជាប្រភេទតន្រ្តីហ៊ីបហប់មានដើមកំណើតមកពី Miami Bass ដែលមានរសជាតិបែបលាយឡំជាមួយនឹងចង្វាក់ R&B យឺតៗ ដើម្បីបង្ហាញភាពបញ្ច្រាស់គ្នា។ គួរបញ្ជាក់ផងដែរ ក្រុមចម្រៀង Twice ធ្លាប់បានបង្ហាញថា Inspiration នៃបទចម្រៀងមួយនេះកើតនៅលើពេលដែលពួកគេទៅធ្វើការប្រគំតន្រ្តីនៅក្រោមពន្លឺព្រះចន្ទ័ ហើយអ្នកនិពន្ធចម្រៀងរបស់ពួកគេក៏បាននៅទីនោះផងដែរ យល់ថាមានភាពស្រស់ស្អាតទើបបានតាក់តែងចម្រៀងនេះឡើងមកដោយមានភាពស្រទន់ និងអាថ៌កំបាំង។ តើអ្វីដែលធ្វើអោយមានភាពជោគជ័យនៅលើទំនុកច្រៀងបទ«Moonlight Sunrise» នេះ? ជាការពិតទៅនៅពីក្រោយបទចម្រៀងនេះផងដែរ ក៏បានចូលរួមសរសេរដោយអ្នកនិពន្ធបទចម្រៀងជនជាតិហ្វីលីពីនម្នាក់ផងដែរដែលស្ថិតនៅក្នុងក្រុមការងារជាមួយពួកគេមានឈ្មោះថា Nina Nelson ជាមួយនឹងអ្នកនិពន្ធដទៃទៀតដែលមានដូចជា Earattack, Kaedi Dalley, និងLee Woo Hyun។