1, នាវាចម្បាំងរុស្ស៊ីបាញ់ព្រមានកប៉ាល់ដឹកទំនិញសមុទ្រខ្មៅ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៤ ខែសីហាបានអោយដឹងថា នាវាចម្បាំងរុស្ស៊ីកាលពីថ្ងៃអាទិត្យបានបាញ់ព្រមានទៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រខ្មៅភាគនិរតីខណៈដែលវាធ្វើដំណើរឆ្ពោះទៅភាគខាងជើង។ នេះគឺជាលើកដំបូងដែលរុស្ស៊ីបានបាញ់ទៅលើការដឹកជញ្ជូនទំនិញនៅខាងក្រៅអ៊ុយក្រែនចាប់តាំងពីការចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅកាលពីខែមុន។ កាលពីខែកក្កដា រុស្ស៊ីបានបញ្ឈប់ការចូលរួមក្នុងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញកសិផលតាមសមុទ្រខ្មៅ។ ទីក្រុងមូស្គូបាននិយាយថា ខ្លួនបានចាត់ទុកកប៉ាល់ទាំងអស់ដែលធ្វើដំណើរទៅកាន់ដែនទឹកអ៊ុយក្រែន ថាអាចនឹងផ្ទុកអាវុធ។ កាលពីថ្ងៃអាទិត្យ ប្រទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ល្បាត Vasily Bykov របស់ខ្លួនបានបាញ់អាវុធស្វ័យប្រវត្តិទៅលើនាវា Sukru Okan ដែលមានទង់ជាតិPalau បន្ទាប់ពីCaptainរបស់នាវាមិនបានឆ្លើយតបនឹងសំណើសុំឱ្យផ្អាកការត្រួតពិនិត្យ។ រុស្ស៊ីបាននិយាយថា នាវានោះបានកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Izmail របស់អ៊ុយក្រែន។ ទិន្នន័យដឹកជញ្ជូនរបស់ Refinitiv បានបង្ហាញថា នាវានេះទើបតែបាននៅជិតឆ្នេរសមុទ្រនៃប្រទេសប៊ុលហ្គារី ហើយធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Sulina នៃប្រទេសរ៉ូម៉ានី។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា"បន្ទាប់ពីក្រុមត្រួតពិនិត្យបានបញ្ចប់ការងាររបស់ខ្លួនហើយ នាវា Sukru Okan បានបន្តដំណើររបស់ខ្លួនទៅកាន់កំពង់ផែ Izmail" ។
2. Turkmenistan ក្បត់ពូទីនហើយបែរប្រឆាំងរុស្ស៊ីវិញ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១២ ខែសីហាបានអោយដឹងថា Turkmenistanបានព្រមានរុស្ស៊ីកាលពីថ្ងៃសៅរ៍ប្រឆាំងនឹងការព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនលើខ្សែសង្វាក់ផ្គត់ផ្គង់ឧស្ម័នធម្មជាតិអាស៊ីកណ្តាល-ចិនបន្ទាប់ពីទីក្រុងម៉ូស្គូបាននិយាយថាប្រទេសជាច្រើនទៀតអាចចូលរួមក្នុង "សហជីពឧស្ម័ន" របស់ខ្លួនជាមួយកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន។ តូមិននីស្ថាន អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន សុទ្ធតែបូមឧស្ម័នទៅកាន់ប្រទេសចិន តាមរយៈបំពង់បង្ហូរឧស្ម័នឆ្លងកាត់ប្រទេសទាំងបី។ ការរួបរួមនៃឧស្ម័នទាំងនេះបានមកពីប្រទេស Turkmenistan ខណៈប្រទេសពីរផ្សេងទៀតបានប្រឈមមុខនឹងកំណើនខ្លាំងនៃតម្រូវការឧស្ម័នក្នុងស្រុក។ ប្រទេសរុស្ស៊ីដែលព្យាយាមបើកទីផ្សារអាស៊ីថ្មីសម្រាប់ឧស្ម័នរបស់ខ្លួនបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចបាននិយាយកាលពីឆ្នាំមុនថាខ្លួនកំពុងបង្កើតសហជីពឧស្ម័នជាមួយកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ដែលនឹងសម្រួលការដឹកជញ្ជូន និងការនាំចេញឧស្ម័នទៅឱ្យពួកគេ និងភាគីទីបី។ រហូតមកដល់ពេលនេះជំហានជាក់ស្តែងតែមួយគត់ដែលសហជីពបានប្រកាសគឺផែនការបង្វែរទិសដៅបំពង់បង្ហូរឧស្ម័នមួយទៀតដែលតភ្ជាប់ប្រទេសតួកមេនីស្ថាន អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថានទៅប្រទេសរុស្ស៊ី ដូច្នេះក្រុមហ៊ុនGazprom(GAZP.MM)របស់រុស្ស៊ីអាចដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអ៊ូសបេគីស្ថានដែលបានចាប់ផ្តើមជួបប្រទះការខ្វះខាតថាមពល។ ក្រសួងការបរទេសរបស់ប្រទេសតូមិននីស្ថានបានឆ្លើយតបកាលពីថ្ងៃសៅរ៍ដោយនិយាយថាទោះបីជាការអត្ថាធិប្បាយរបស់រុស្ស៊ីមានភាពមិនច្បាស់លាស់ក៏ដោយក៏ទីក្រុង Ashgabat ចង់បញ្ជាក់ឱ្យច្បាស់ថាគឺនៅមិនទាន់បានពិភាក្សាអំពីការដាក់បន្ថែមនៃអ្នកផ្គត់ផ្គង់ថ្មីដែលមានសក្តានុពលនោះទេនៅក្នុងបំពង់បង្ហូរឧស្ម័នរបស់ចិន។
3. ក្រុមបំបែកខ្លួន Balochistan វាយប្រហារចិននៅប៉ាគីស្ថាន
យោងតាមសារព័ត៌មាន Reutersចុះផ្សាយថ្ងៃទី១៣ ខែសីហាបានអោយដឹងថា ក្រុមសកម្មប្រយុទ្ធបានវាយប្រហារក្បួនរថយន្តយោធាប៉ាគីស្ថាននៅជិតកំពង់ផែយុទ្ធសាស្ត្រភាគនិរតីនៃទីក្រុងGwadarកាលពីថ្ងៃអាទិត្យខណៈដែលខ្លួនកំពុងអមដំណើរគណៈប្រតិភូជនជាតិចិនទៅកាន់គម្រោងសាងសង់មួយនេះបើតាមយោធានិងស្ថានកុងស៊ុលចិននៅទីក្រុងការ៉ាជីបាននិយាយឡើង។ ប្រទេសចិនបានវិនិយោគយ៉ាងច្រើននៅក្នុងគម្រោងផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»របស់ខ្លួននៅក្នុងខេត្ត Balochistan ដែលសម្បូរទៅដោយសារធាតុរ៉ែរួមទាំងការអភិវឌ្ឍន៍កំពង់ផែទឹកGwadar ទោះបីជាមានការបះបោរឡើងនៃក្រុមផ្តាច់ខ្លួនជាច្រើនទសវត្សរ៍នៅក្នុងតំបន់នេះក៏ដោយ។ ទំនាក់ទំនងសាធារណៈរបស់យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ភេរវករបានប្រើអាវុធធុនតូច និងគ្រាប់បែកដៃក្នុងអំឡុងពេលសកម្មភាព" ដោយបន្ថែមថា សកម្មប្រយុទ្ធពីរនាក់ត្រូវបានសម្លាប់ហើយមិនមានការខូចខាតណាមួយដល់បុគ្គលិកយោធា ឬជនស៊ីវិលឡើយ។ ក្រុមបំបែកខ្លួននៃកងទ័ពរំដោះ Balochistan (BLA) បានអះអាងការវាយប្រហារនេះ។ ក្រុម BLA និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតនិយាយថាប៉ាគីស្ថានបានកេងប្រវ័ញ្ចធនធានធម្មជាតិរបស់ខេត្តនេះ ហើយបានទាក់ទាញប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងការគាំទ្រឡើង។ Gwadar មានទីតាំងនៅជិតច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់នៅក្នុងសមុទ្រអារ៉ាប់ ហើយកំពុងត្រូវបានអភិវឌ្ឍក្រោមការគ្រប់គ្រងរបស់ចិន។