BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកស្រី​ សៃ អុីង វេន (Tsai Ing-Wen) ប្រធានាធិបតីស្រ្តីដំបូងគេរបស់តៃវ៉ាន់ 

ថ្ងៃចន្ទ, 30 ខែឧសភា 2022 13:16  វេទិកាជោគជ័យ

លោកស្រី សៃ អុីង វេន ជាសាស្ត្រាចារ្យ ជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ តៃវ៉ាន់ និង ជាប្រធានាធិបតីស្រ្តីដែលមិនរៀបអាពាហ៍ពិពាហ៍។ ការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោកស្រីបានបង្កើតជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសតៃវ៉ាន់ ដែលមិនធ្លាប់មានអ្នកដឹកនាំជាមនុស្សស្រី។ សព្វថ្ងៃ លោកស្រីមានអាយុ ៦៦ឆ្នាំ ហើយលោកស្រីបានជាប់ឆ្នោតជាប្រធានគណបក្ស DPP ពីរដង និងជាប្រធានាធិបតីពីរដងរបស់តៃវ៉ាន់។ លោកស្រីជាបេក្ខភាពប្រធានាធិបតីដែលតាំងចិត្តប្តេជ្ញាការពារអធិបតេយ្យភាពរបស់តៃវ៉ាន់ និងប្រឆំាងយ៉ាងដាច់អហង្ការរាល់ការចូលឈ្លានពានរបស់ទីក្រុងប៉េកាំង។ ​ដូច្នេះ នៅក្នុងអត្ថបទ នៃ ជីវិតជោគជ័យថ្ងៃនេះ យើងនិងនិយាយអំពី ជីវប្រវត្តិ ជីវិតនយោបាយ និងភាពជោគជ័យរបស់លោកស្រី។ 

3907463

ជីវប្រវត្តិសង្ខេប 

លោកស្រី សៃ អុីង វេន បានកើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៦ នៅក្នុងទីក្រុង តៃបុិ ប្រទេសតៃវ៉ាន់។ លោកស្រីគឺជាកូនពៅនៅក្នុងចំណោមបងប្អូន ៩ នាក់ ហើយឪពុករបស់លោកស្រីជាជាងជួសជុលរថយន្ត។ ក្នុងនាមជាកូនពៅ លោកស្រីបានចំណាយពេលយ៉ាងច្រើន ដើម្បីមើលថែឪពុក។ គ្មាននរណាម្នាក់នៅក្នុងគ្រួសាររបស់លោកស្រីសង្ឃឹមថា​ លោកស្រីធំដឹងក្តីឡើងមានអនាគតល្អនោះទេ។ ឪពុករបស់លោកស្រីបានព្យាយាមជម្រុញលោកស្រីឲ្យទៅរៀន ហើយផ្តល់ដំបូន្មានដល់លោកស្រីឲ្យចូលរៀននៅមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យ ជាតិតៃវ៉ាន់ (National Taiwan University)។ នៅទីបំផុត លោកស្រីបានបញ្ចប់ការសិក្សា ហើយបានទទួលសញ្ញាបត្របរិញ្ញាបត្រនៅក្នុងឆ្នាំ១៩៧៨។ បន្ទាប់មក លោកស្រីបានបន្តថ្នាក់ អនុបណ្ឌិតខាងច្បាប់នៅឯសាកលវិទ្យាល័យ ខនណេល (Cornell University) នៅក្នុងទីក្រុង ញ៉ូយក ក្នុងឆ្នាំ១៩៨០​ ហើយនៅក្នុងឆ្នាំ១៩៨៤ លោកស្រីបានបញ្ចប់ថ្នាក់ បណ្ឌិតខាងច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងច្បាប់ប្រកួតប្រជែង (International Trade Law and Competition Law) នៅឯសាលា សេដ្ធកិច្ចនិងវិទ្យាសាស្រ្តនយោបាយទីក្រុងឡុងដ៍ (London School of Economics and Political Science)។ 

tsai-ing-wen

ការងារមុនពេលចូលប្រឡូកនៅក្នុងនយោបាយ 

ក្រោយពីការបញ្ចប់ការសិក្សា លោកស្រីបានវិលត្រឡប់ទៅប្រទេសតៃវ៉ាន់វិញ ហើយបានចាប់ផ្តើមអាជីពរបស់លោកស្រីជា ជំនួយការសាស្រ្តាចារ្យ និងបន្ទាប់មកជាសាស្រ្តាចារ្យក្នុងនាយកដ្ធានច្បាប់នៅសាកលវិទ្យាល័យជាតិ ចេងជី (National Chengchi University) ពីឆ្នាំ១៩៨៤ ដល់១៩៩០ និង នៅឯសាលាច្បាប់សាកលវិទ្យាល័យ សូ៊ចូវ (School of Law at Soochow University) ពីឆ្នាំ១៩៩១ ដល់១៩៩៣ និងបន្ទាប់មក ជាសាស្រ្តាចារ្យ នៅក្នុងនាយកដ្ធាន ពាណិជ្ជកម្មអន្តរជាតិ​ នៃសាកលវិទ្យាល័យជាតិ ចេង ជី ដដែលពីឆ្នាំ១៩៩៣ ដល់២០០០ ដែលសាកលវិទ្យាល័យទាំងពីរឋិតនៅក្នុងទីក្រុង តៃបុិ។ នៅក្នុងកំឡុងពេលនៃកិច្ចចរចារបស់តៃវ៉ាន់ ដើម្បីបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) លោកស្រី សៃ បានដើរតួនាទី ជាទីប្រឹក្សាច្បាប់ដ៏សំខាន់ម្នាក់ (Chief Legal Advisor) ពីឆ្នាំ១៩៩២ ដល់២០០០។ ពីឆ្នាំ១៩៩៤ ដល់១៩៩៨ លោកស្រី សៃ បានបម្រើជាទីប្រឹក្សាជាន់ខ្ពស់ឲ្យក្រុមប្រឹក្សាកិច្ចការដីគោក ហើយពីឆ្នាំ១៩៩៩ ដល់២០០០ លោកស្រី បានបម្រើជាទីប្រឹក្សាជាន់ខ្ពស់ ឲ្យក្រុមប្រឹក្សាសន្តិសុខជាតិ និងពីឆ្នាំ២០០០ ដល់២០០៤ លោកស្រីបម្រើជា ប្រធាន នៃក្រុមប្រឹក្សាកិច្ចការដីគោក ដែលបានបូជាការខិតខំប្រឹងប្រែងរបស់លោកស្រីទាំងប៉ុន្មានចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងរវាងតៃវ៉ាន់ និងចិនដីគោក។ 

thumbs_b_c_0fc9c46c300ec3b503af2d61e9ea5653

ការចាប់ផ្តើមចូលប្រឡូកក្នុងនយោបាយ និងការក្លាយជាប្រធានាធិបតី

ដោយសារមានមហិច្ឆតាខ្ពស់លោកស្រីបានឈានជើងចូលឆាកនយោបាយនៅដើមទសវត្សរ៍ទី៩០។ នៅក្នុងឆ្នាំ២០០៤ លោកស្រីបានក្លាយជា សមាជិកនៃ គណបក្ស DPP (Democratic Progressive Party) ហើយនៅក្នុងឆ្នាំ២០០៦ លោកស្រីត្រូវបានគេតែងតាំងជាអនុប្រធានប្រតិបត្តិ យួន (Yuan) ជាតំណែងមួយដែលគេពោលសំដៅជាទូទៅថាជាឧបនាយករដ្ធមន្រ្តី នៅក្រោមនាយករដ្ធមន្រ្តី ស៊ូ សេង ចាង (Su Tseng-chang)។ ​ក្នុងឆ្នាំ២០០៧ លោកស្រី សៃ រួមជាមួយនឹងគណៈរដ្ធមន្រ្តីផ្សេងទៀតបានលាលែងពីតំណែងនៅពេលដែលនាយករដ្ធមន្រ្តី ស៊ូ សេង ចាង (Su Tseng-Chang) បានចាកចេញពីតំណែងរបស់គាត់។​ ពីឆ្នាំ២០០៨ ដល់២០១០ លោកស្រី សៃ ត្រូវបានតែងតាំងជាប្រធាន DPP បន្ទាប់ពីលោកស្រីបានយកឈ្នះ គូ ក្វាង មីង (Koo Kwang-Ming) ក្នុងការបោះឆ្នោតធ្វើជាប្រធាន DPP។ ក្រោយពីការខិតខំដឹកនាំបក្សបានជោគជ័យ លោកស្រីបានក្លាយជាប្រធានម្តងទៀតពីឆ្នាំ២០១០ ដល់២០១២។ នៅក្នុងឆ្នាំដដែលនេះ លោកស្រីបានឈរឈ្មោះជា​អភិបាលក្រុង តៃបុិថ្មី (New Taipei) ប៉ុន្តែបានចាញ់ លោក អុីរីក ជូ (Eric Chu) មកពីគណបក្ស គួមីងតាង (KMT)។ ក្រោយពីកំណត់គោលដៅឲ្យបានខ្ពស់ជាងមុន លោកស្រីសៃបានឈ្នះការបោះឆ្នោតបឋមរបស់ ​DPP ដើម្បីបានក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សនេះ។ ​វាជាលើកទីមួយហើយដែលស្ត្រីបានក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សធំមួយនៅក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន។ គួរឲ្យសោកស្តាយ អ្នកស្រីបានចាញ់ការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១២។ មុនពេលក្លាយជាប្រធានាធិបតី លោកស្រី បានបង្ហាញអំពីគោលនយោបាយ គាំទ្រក្រុមជួបការលំបាកក្នុងសង្គម រួមមាន ជនក្រីក្រ ស្រី្ត និងកុមារ ជនជាតិដើមតៃវ៉ាន់ និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ការកាត់បន្ថយភាពក្រីក្រ ការពង្រីកការងារ និងលំនៅដ្ធានសាធារណៈបន្ថែម។ ក្នុងឆ្នាំ២០១៥ លោកស្រីបានចុះឈ្មោះជាផ្លូវការសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់បក្ស DPP ហើយនៅក្នុងឆ្នាំ២០១៦ លោកស្រីបានឈ្នះការបោះឆ្នោតប្រធានាធិបតី ជាមួយនឹងសម្លេង ៥៦% នៃការបោះឆ្នោតដោយបានផ្តួលគូប្រជែងរបស់នាង គឺលោក អុីរីក ជូ ដែលទទួលបានសម្លេងត្រឹមតែ ២៥.០៤%។ លោកស្រីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីតែវ៉ាន់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។ បន្ទាប់មកដោយសារតែការបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំរបស់លោកស្រីក្នុងការ ការពារេឯករាជ្យ និងអធិបតេយ្យភាពរបស់តៃវ៉ាន់ ហើយនិងគួបផ្សំជាមួយនឹងការផ្ទុះបាតុកម្មតវ៉ានៅហុងកុងផង លោកស្រីបានជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត នៅក្នុងខែមករា ឆ្នាំ២០២០។​

b1e49a82-ced5-4309-8b39-113b28b2bf77_f2ce0be7

Key Quotes របស់ លោកស្រី សៃ អុីង វេន 

  1. នៅចំពោះមុខនៃសេចក្តីស្រឡាញ់មនុស្សទាំងអស់មានភាពស្មើគ្នា។ សូមឲ្យអ្នកទាំងអស់គ្នាមានសិទ្ធិសេរីភាពក្នុងការទទួលបានសេចក្តីស្រឡាញ់របស់ពួកគេ ហើយបន្តស្វេងរកសុភមង្គលដោយខ្លួនពួកគេ។ ខ្ញុំគឺសៃ អុីង វេន ហើយខ្ញុំគាំទ្រ ភាពស្មើគ្នានៃការរៀបអាពាហ៍ពិពាហ៍។ 

  2. លទ្ធិប្រជាធិបតេយ្យ គឺមិនមែនជាការបោះឆ្នោតទេ​ ប៉ុន្តែវាគឺជាជីវិតប្រចាំថ្ងៃរបស់ពួកយើង៕ 

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃចន្ទ, 30 ខែឧសភា 2022 13:16  វេទិកាជោគជ័យ