Taipei-
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing Wen បានព្រមានពីផលវិបាកដែលជាមហន្តរាយ បើសិនជាកោះតៃវ៉ាន់ធ្លាក់ចូលទៅក្នុងកណ្តាប់ដៃចិន និងបានប្តេជ្ញាថា នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីការពារទប់ទល់ទៅនឹងការគំរាមកំហែងរបស់ចិន, អ្នកស្រីបាននិយាយនៅក្នុងអត្ថបទមួយកាលពីថ្ងៃអង្គារ៍ថ្ងៃទី ៥ តុលា។
តៃវ៉ាន់រស់នៅក្រោមការឈ្លាពាននិងគំរាមកំហែងជាប្រចាំពីប្រទេសចិន នៅក្រោមទស្សនៈថាដែនកោះដែលគ្រប់គ្រងខ្លួនឯងដោយតាមបែបប្រជាធិបតេយ្យនេះ ជាអធិប្បតេយ្យភាពដែនដីរបស់ចិន ដែលនឹងត្រូវយកមកវិញនៅថ្ងៃណាមួយ ដោយប្រើកំលាំងយោធាបើសិនជាមានការចាំបាច់។
លោកប្រធានាធិបតី Xi Jing Ping បានធ្វើការពិពណ៌នាចពោះការចាប់យកកោះតៃវ៉ាន់មកវិញថាជារឿងដែល មិនអាចជៀសរួច និងថាប៉េកាំងបានបង្កើនសម្ពាធ យោធា ការទូត និងសេដ្ឋកិច្ច ចាប់តាំងពី អ្នកស្រី Wen ជាប់ឆ្នោតនៅឆ្នាំ២០១៦ ដែលលោកស្រីបានមានទស្សនៈថា តៃវ៉ាន់មានឯករាជ្យរួចទៅហើយនិងមិនមែនជាផ្នែកមួយរបស់ចិនឡើយ។ យន្តហោះចម្បាំងចិនជិត ១៥០ គ្រឿង បាហោះចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស(ADIZ)តៃវ៉ាន់ចាប់តាំងពីថ្ងៃសុក្រ ក្នងពេលដែលចិនបានប្រារព្វថ្ងៃបុណ្យជាតិ ដោយបានបង្ហាញកងកំលាំងអាកាសយ៉ាងធំសម្បើម។
អ្នកស្រី wen បានព្រមានថា ការបរាជ័យណាមួយក្នុងការការពារតៃវ៉ាន់នឺងក្លាយទៅជាមហន្តរាយសំរាប់ដែនកោះនិងតំបន់ទាំងមូល ។” ពួកគេត្រូវតែចងចាំថា បើសិនជាតៃវ៉ាន់ធ្លាក់ចូលទៅក្នុងកណ្តាប់ដៃចិន ផលវិបាកវានឹងក្លាយទៅជាមហន្តរាយសំរាប់ស្ថិរភាពនិងសន្តិសុខតំបន់ និងប្រព័ន្ធប្រជាធិបតេយ្យនៃសម្ព័ន្ធមិត្ត “ “ វាក៏ជាការបញ្ជូនសញ្ញាផងដែរថា ការប្រកួតប្រជែងនៃគុណតម្លៃនៅក្នុងពិភពលោកសព្វថ្ងៃនេះ របបអត្តាធិបតេយ្យនឹងមានប្រៀបលើរបបប្រជាធិបតេយ្យ ។
“ តៃវ៉ាន់សង្ឃឹមថានឹងមានរួមគ្នាជាមួយចិននូវសន្តិភាព ប៉ុន្តែបើសិនជាប្រជាធិបតេយ្យហើយនឹងដំណើរជីវិតត្រូវបានរងនូវការគំរាមកំហែង តៃវ៉ាន់នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារខ្លួន” អ្នកស្រីបាននិយាយយ៉ាងដូច្នេះ។