Euronews-
សមាជិសភាមកពីរដ្ឋបាល់ទិកទាំង៣ បានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-Wen កាលពីថ្ងៃច័ន្ទដែលជាសញ្ញាមួយនៃកិច្ចសហប្រតិបត្តិការណ៍យូរអង្វែងរវាងប្រជាជាតិសហគមន៍អឺរ៉ុបនិងតៃវ៉ាន់។ នេះគឺជាទស្សនកិច្ចរួមគ្នាលោកទី១នៃសមាជិកសភាមកពីប្រទេស Latvia Lithuania និង Estonia "អ្នកស្រី Tsai បាននិយាយ"។ អ្នកស្រីបានទទួលស្វាគមន៍សមាជិកសភាទាំងនោះ ដែលបានចូលរួមវេទិការសភាបើកចំហរឆ្នាំ២០២១ដែលក្រសួងការបរទេសតៃវ៉ាន់ជាអ្នករៀបចំ។
ចិនបានអះអាងថាតៃវ៉ាន់គឺជាអធិបតេយ្យភាពជាតិរបស់ខ្លួននិងបានបដិសេធនូវការប៉ុនប៉ងរបស់កោះដែលគ្រប់គ្រងដោយខ្លួនឯងនូវការចូលរួមក្នុងវេទិការអន្តរជាតិនិងទំនាក់ទំនងការទូតជាមួយប្រទេសដ៏ទៃទៀតដែលផ្តល់នូវការទទួលស្គាល់ជាអន្តរជាតិ។ អ្នកស្រី Tsai បានកត់សំគាល់នូវតម្លៃនិងបទពិសោធន៍ដែលតៃវ៉ាន់មានរួមគ្នាជាមួយប្រទេសទាំង៣។ តៃវ៉ាន់និងប្រជាជាតិបាល់ទិកបានចែករំលែកនូវបទពិសោធន៍ស្រដៀងគ្នានៃការរំដោះខ្លួនចេញពីរបបអាណាធិបតេយ្យនិងបានប្រយុទ្ធដើម្បីសេរីភាព។ “សេរីភាពនិងប្រជាធិបតេយ្យដែលយើងមានសព្វថ្ងៃពិបាករកណាស់”អ្នកស្រី Tsai និយាយ “នេះគឺជារឿងមួយដែលយើងបានយល់ស៊ីជម្រៅ”។
Matas Maldeikis ប្រធាននៃគណប្រតិភូ Lithuania បាននិយាយថាលោកសង្ឃឹមថានឺងបានឃើញចំណងទាក់ទងដ៏រឹងមាំជាមួយតៃវ៉ាន់។ “យើងមកទីនេះដើម្បីបញ្ជាក់នូវចំណងសាមគ្គីភាពរបស់យើងជាមួយនឹងអ្នក” យើងសង្ឃឹមថាការិយាល័យតំណាងពាណិជ្ជកម្ម Lithuania នៅក្នុងតៃវ៉ាន់ដែលនឹងបើកក្នុងពេលឆាប់ៗនេះ នឹងជួយពង្រីកភាពជាដៃគូររវាងតៃវ៉ាន់និង Lithuania និងជាវិភាគទានចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងតៃវ៉ាន់និងប្លុកអឺរ៉ុប "លោកនិយាយ"។
នៅក្នុងដើមខែវិច្ឆិការនេះ តៃវ៉ាន់បានបើកការិយាល័យតំណាងនៅ Lithuania ក្រោមឈ្មោះ "ការិយាល័យតំណាងតៃវ៉ាន់" Lithuania ក៏មានផែនការនឹងបើកការិយាល័យតំណាងនៅតៃវ៉ាន់។ ក្នុងការឆ្លើយតប ចិនបានបន្ថយឋានៈនិងកំរិតទំនាក់ទំនងការទូតជាមួយនឹង Lithuania ឲ្យនៅក្រោមកំរិតឯកអគ្គរដ្ឋទូត ព្រមទាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនឲ្យត្រឡប់ទៅប្រទេសវិញផងដែរ។ ពេលថ្មីៗនេះចិនបានបណ្តេញឯកអគ្គរដ្ឋទូត Lithuania ចេញពីទីក្រុងប៉េកាំង។