London-
កាលពីថ្ងៃអង្គារ៍អ្នកស្រី Liz Truss បានបង្ហើបឲ្យដឹងនូវក្រុមជាន់ខ្ពស់ថ្មី ដែលលោកស្រីនឹងគ្រប់គ្រងជាផ្លូវការបន្តពី Boris Johnson ក្នុងឋានៈជានាយករដ្ឋមន្ត្រី ។ ដូចការរពឹងទុកលោកស្រីបានផ្តល់រង្វាន់ដល់សម្ព័ន្ធមិត្តលោកស្រីក្នុងអម្លុងពេលដែលលោកស្រីបានឈ្នះនៅក្នុងយុទ្ធនាការភាពជាអ្នកដឹកនាំក្នុងគណបក្សអភិរក្សបក្សនិយមដោយបានតែងតាំង Kwai Kwarteng ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិង James Cleverly ជារដ្ឋមន្ត្រីក្រសួងការបរទេស និង Stella Braveman ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កូនប្រុសរបស់ជនអន្តោរប្រវេសន្ត៍ Gahanaian ,Kwarteng គឺជាគឺជាជនជាតិស្បែកខ្មៅលើកដំបូងដែលនឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវិស័យអាទិភាពរបស់លោកគឺផ្តោតទៅលើការបង្វែរនូវភ័ពសំណាងរបស់សេដ្ឋកិច្ចអង់គ្លេសដែលត្រូវការធ្វើជាបន្ទាន់។
Cleverly គឺជាកងទ័ពបម្រុងដែលមានពណ៌សម្បុរចម្រុះដែលបានបម្រើការនៅក្រោម Truss នៅក្នុងការិយាល័យការបរទេសខណៈដែល Bravman ដែលឪពុកម្តាយមានដើមកំណើតជាជនជាតិឥណ្ឌាមកពី Kenya និង Mauritius ដែលជាមរតក៌មកពី Priti parted ។ មនុស្សម្នាក់ដែលជក់ Cigar ហើយស្មោះត្រង់ទៅនឹង Truss, Therese Coffey ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាឧបនាយករដ្ឋមន្ត្រី Downing Street បាននិយាយនៅក្នុងការប្រកាសជាបន្ទាន់មួយ។ Ben Wallace នៅតែជារដ្ឋមន្ត្រីក្រសួងការពារជាតិដដែល ជាមួយនឹងការប្តេជ្ញាចិត្តរបស់ Truss ថានឹងបន្តនូវការគាំទ្ររបស់ Johnson ចំពោះអ៊ុយក្រែនដោយឥតងាករេ។
នៅក្នុងការសន្ទនាជាលើកដំបូងរបស់លោកស្រីចំពោះមេដឹកនាំបរទេស លោកស្រីបានប្រាប់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថាអ៊ុយក្រែនអាចនឹងពឹងពាក់លើជំនួយរបស់អង់គ្លេសក្នុងរយៈពេលមួយដ៏យូរ អ្នកនាំពាក្យ Downing Street បាននិយាយ។ Truss ក៏បាននិយាយទៅកាន់លោកប្រធានាធិបតី Joe-Biden ដោយប្រាប់លោកថា លោកស្រីកំពុងរង់ចាំដើម្បីនឹងដោះស្រាយបញ្ហាក្នុងការប្រឈមរួមគ្នា ជាពិសេសបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបង្ករឡើងដោយសង្រ្គាមរបស់រុស្សីនៃលោកប្រធានាធិបតី Putin ។ ពួកគេក៏បានព្រមព្រៀងផងដែរទៅលើសេចក្តីត្រូវការដើម្បីការពារសន្តិភាពនៅក្នុងអៀឡង់ខាងជើង ជាកន្លែងដែលកិច្ចព្រមព្រៀងពាណិជកម្មបន្ទាប់ពីការដើរចេញរបស់អង់គ្លេសពីអឺរ៉ុប។
Truss ដែលជានាយករដ្ឋមន្ត្រីស្រីទី៣ និងជានាយករដ្ឋមន្ត្រីទី៤របស់គណបក្ស Tory ក្នុងរយៈពេល៦ឆ្នាំ បានសន្យាថា ថ្ងៃនឹងរះឡើងទោះបីជាវិបត្តិសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្នមានការថយចុះក៏ដោយ។ មានភ្លៀងធ្លាក់មកយ៉ាងខ្លាំងខណៈដែលក្រុមអ្នកគាំទ្របានប្រជ្រៀតគ្នាជ្រកដើម្បីរង់ចាំការមកដល់របស់អ្នកស្រីនៅ Downing Street ដើម្បីថ្លែងសុន្ទកថាក្នុងការប្រារព្វពិធីចូលកាន់តំណែង។ ប៉ុន្តែពពកបានរសាត់ទៅបាត់ ខណៈដែលក្បួនរថយន្តរបស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសដែលមានអាយុ៤៧ឆ្នាំបានចូលមកដល់លោកស្រីបានថ្លែងថា លោកស្រីនឹងប្តេជ្ញាថាប្រទេសនឹងបំបាត់នូវវិបត្តិសេដ្ឋកិច្ចនិងបញ្ចុះនូវតម្លៃឋាមពល។