BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Trump ព្រមាន World War 3, អ៊ុយក្រែនចោទប្រកាន់រុស្ស៊ីវាយប្រហារថ្ងៃបុណ្យ Easter,យោធាអ៊ុយក្រែននឹងប្រើអស់,ឯកសារសំងាត់អាមេរិច

ថ្ងៃអង្គារ, 11 ខែមេសា 2023 11:14  BeeTube News

11-04-23

1. Trump ព្រមាន “សង្គ្រាមលោកលើកទី៣” នៅថ្ងៃបុណ្យ Easter

យោងទៅតាមសារព័ត៌មាន New.com.au របស់ប្រទេសអូស្រ្តាលីចុះផ្សាយកាលពីថ្ងៃទី១០ ខែមេសា បានអោយដឹងថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចែករំលែកសារដ៏គួរឱ្យព្រួយបារម្ភមួយក្នុងពិធីបុណ្យ Easter នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបានសរសេរឡើងថា "WORLD WAR III" ។ លោក Trump បានប្រកាសនៅលើវេទិកា Truth Social ដែលជាក្រុមហ៊ុនដែលលោកបានបង្កើតក្នុងឆ្នាំ 2021 បន្ទាប់ពីលោកត្រូវបានហាមឃាត់ជាបណ្តោះអាសន្នពី Facebook និង Twitter ។ វា​មិន​ច្បាស់​ថា​លោក​ចង់​សំដៅ​ទៅ​លើ​អ្វី​ទេ ប៉ុន្តែ​វា​បាន​ជំរុញ​ឱ្យ​មាន​ការ​រំពឹង​ទុក​ជា​ច្រើន។ សង្រ្គាមពិភពលោកណាមួយក៏ដោយក៏តែងតែបង្កជាគ្រោះមហន្តរាយដោយសារតែមនុស្សយ៉ាងហោចណាស់ 70លាននាក់បានស្លាប់នៅក្នុងជម្លោះពិភពលោកចុងក្រោយនេះកាលពី 78 ឆ្នាំមុន។ កាលពីសន្ទរកថារបស់លោកនៅក្រោយការចោទប្រកាន់ លោក Trump ក៏បានព្រមានឡើងផងដែរថាសេដ្ឋកិច្ចអាមេរិកបច្ចុប្បន្ននេះកំពុងជាប់"គាំង" ហើយបញ្ហាអតិផរណាក៏កំពុងតែ"មិនអាចគ្រប់គ្រងបាន"ដូចគ្នា ។ លោកបាននិយាយឡើងថា« រុស្ស៊ីបានចូលរួមជាមួយចិន។ តើអ្នកអាចជឿបានទេ? ចំណែកអារ៉ាប៊ីសាអូឌីតក៏បានចូលរួមជាមួយអ៊ីរ៉ង់ផងដែរ។» អតីតប្រធានាធិបតី និងជាអ្នកតំណាងគណបក្សសាធារណរដ្ឋក៏បានសរសេរសារស៊កសៀតមួយនៅលើកម្មវិធី Truth Social នៅថ្ងៃទី១០ ខែមេសានេះផងដែរថា៖ “រីករាយបុណ្យអ៊ីស្ទើរដល់ទាំងអស់គ្នា— ដែលមានពួកគណបក្សសាធារណរដ្ឋមានត្រឹមតែឈ្មោះដ៏គួរឱ្យសង្វេក និងពួកប្រជាធិបតេយ្យឆ្វេងនិយម សង្គមនិយម ម៉ាក្សនិយម និងកុម្មុយនិស្ត និងអ្នកផ្សេងទៀតដែលប្រឆាំងនឹងសន្តិសុខព្រំដែនដ៏តឹងរ៉ឹង និងច្បាប់នៃការបោះឆ្នោត”។

c-23
a-61
2-9

2. ការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃបុណ្យ Easter ជះកំហឹងដល់អ្នកកាន់សាសនា?

យោងទៅតាមសារព័ត៌មា​​​ន Aljazeera ចុះផ្សាយកាលពីថ្ងៃទី១០ ខែមេសាបានអោយដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើការថ្កោលទោសដល់ការវាយប្រហាររបស់រុស្ស៊ីដែលបានធ្វើឡើងនៅក្នុងអំឡុងពេលនៃពិធីបុណ្យ Orthodox Church Palm Sunday រួមទាំងការវាយប្រហារដែលបានសម្លាប់បុរសម្នាក់អាយុ 50 ឆ្នាំ និងកូនស្រីរបស់លោកអាយុ 11 ឆ្នាំ។ សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបាននិយាយថាបុរសម្នាក់នោះ និងកូនស្រីរបស់លោកត្រូវបានសម្លាប់ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានវាយប្រហារមកលើអគារលំនៅដ្ឋានមួយនៅក្នុងភាគអាគ្នេយ៍នៃទីក្រុង Zaporizhzhia។ លោក Zelenskyy បានសរសើរអង្គភាពយោធាដែលការពារទីតាំងនៅភាគខាងកើត និងបានសម្តែងក្តីសង្ឃឹមថានៅក្នុងថ្ងៃពិធីបុណ្យ Palm Sunday នេះនឹងប្រព្រឹត្តទៅប្រកបដោយ"សន្តិភាព និងសេរីភាព" ពេញលេញសំរាប់ប្រជាជានទាំងអស់គ្នា។ ភាគច្រើននៃប្រជាជនអ៊ុយក្រែន43 លាននាក់គឺជាគ្រិស្តបរិស័ទ Orthodoxដែលគោរពតាមតាមប្រតិទិនជូលៀនដែលរចនាដោយអធិរាជរ៉ូម៉ាំងJulius Caesar មានន័យថាពួកគេប្រារព្ធពិធីបុណ្យ Easter មួយសប្តាហ៍ក្រោយជាងគ្រិស្តបរិស័ទភាគច្រើនផ្សេងទៀតនៅលោកខាងលិច។ សម្តេចប៉ាប Francis ដែលជាប្រធានព្រះវិហារកាតូលិកបានប្រើសុន្ទរកថានៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរប្រពៃណីរបស់លោកដើម្បីសុំឱ្យព្រះ"សម្រាលទុក្ខអ្នករបួសនិងអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់"និង"ជួយប្រជាជនអ៊ុយក្រែនជាទីស្រឡាញ់ក្នុងការធ្វើដំណើររបស់ពួកគេឆ្ពោះទៅរកសន្តិភាពនិងបំភ្លឺផ្លូវដល់ប្រជាជនរុស្ស៊ី” ។ យោធាអ៊ុយក្រែនបានរាយការណ៍ថាបានធ្វើការវាយបកការច្រើនជាង40 ដងទៅលើការវាយប្រហារដោយកងកម្លាំងរុស្ស៊ីក្នុងរយៈពេល24ម៉ោងកន្លងមកនេះ ជាពិសេសការប៉ុនប៉ងវាយប្រហារលើតំបន់​ទីក្រុង Bakhmut ភាគ​ខាង​កើត។
 

f-16
e-21
d-28

3. តើរុស្ស៊ីកំពុងតែប្រឌិតរឿងអ៊ុយក្រែនជិតអស់សព្វាវុធមែនទេ?

យោងទៅតាមសារព័ត៌មាន Daily Mail ចុះផ្សាយកាលពីថ្ងៃទី១០ ខែមេសា បានអោយដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនអាចនឹងត្រូវប្រើប្រាស់អស់នៅដើមខែក្រោយ នេះនៅក្នុងខណៈពេលប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាមួយនឹងកងកម្លាំងរុស្ស៊ី នេះបើយោងតាមការបែកធ្លាយឯកសារសំងាត់របស់មន្ទីរបញ្ចកោណ។ ឯកសារសំងាត់របស់មន្ទីរបញ្ចកោណជាច្រើនត្រូវបានលាតត្រដាងឡើងនៅលើប្រព័ន្ធអនឡាញកាលពីពេលថ្មីៗនេះ ជាមួយនឹងព័ត៌មានលម្អិតនៃប្រព័ន្ធការពារដែនអាកាស S-300 របស់អ៊ុយក្រែនដែលនឹងអាចអស់មីស៊ីល និងគ្រាប់រំសេវនៅត្រឹមថ្ងៃទី 2 ខែឧសភាខាងមុខនេះបើគណនាទៅតាមអត្រាប្រើប្រាស់បច្ចុប្បន្ន។ឯកសារទាំងនោះក៏បានរៀបរាប់អំពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនដែលការពារទាហានអ៊ុយក្រែននៅជួរមុខ អាចនឹងត្រូវបាន 'កាត់បន្ថយទាំងស្រុង' នៅត្រឹមថ្ងៃទី 23 ខែឧសភា។ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ឯកសារដែលបែកធ្លាយនេះមាន “ព័ត៌មានប្រឌិត”យ៉ាងច្រើន និងជាសញ្ញាសម្គាល់នៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ីប៉ុណ្ណោះ។

i-15
h-17
g-17

4. តើឯកសារសំងាត់អាមេរិចត្រូវបានបែកធ្លាយ រឺតាំងចិត្តបញ្ចេញ?

យោងទៅតាមសារព័ត៌មាន Aljazeera ចុះផ្សាយឡើងកាលពីថ្ងៃទី១០ ខែមេសាកន្លងទៅនេះបានអោយដឹងថាសហរដ្ឋអាមេរិកកំពុងព្យាយាមកំណត់អត្តសញ្ញាណប្រភពបែកធ្លាយនៃឯកសារសំងាត់ថ្នាក់ខ្ពស់បំផុតរបស់អាមេរិច ដែលមានបង្ហាញឱ្យឃើញនូវព័ត៌មានលម្អិតអំពីសម្ព័ន្ធមិត្តរបស់អាមេរិក រួមទាំងភាពចុះខ្សោយបស់អ៊ុយក្រែននៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។​ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ជូនជាផ្លូវការទៅកាន់នាយកដ្ឋានយុត្តិធម៌រួចមកហើយ ដោយស្នើរសុំឱ្យមានការស៊ើបអង្កេតពីការបែកធ្លាយឯកសារជាក់ស្តែងនេះ ដែលត្រូវបានចែករំលែកឡើងនៅលើបណ្តាញទំនាក់ទំនងសង្គម រួមទាំង Twitter ផងដែរ។ ឯកសារទាំងនេះគឺមានភាពស្រដៀងទៅនឹងព័ត៌មានប្រចាំថ្ងៃតែមិនត្រូវបានបង្ហាញឡើងជាសាធារណៈ ដែលបានផលិតឡើងដោយបុគ្គលិករួមយោធាអាមេរិក និងហាក់ដូចជាមានព័ត៌មានសម្ងាត់ទាក់ទងនឹងអ៊ុយក្រែន ចិន មជ្ឈិមបូព៌ា និងអាហ្វ្រិក។ ការបែកធ្លាយនេះហាក់ដូចជាបានបង្ហាញឡើងថាទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើចារកម្មលើសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន ដែលរួមមាន អ៊ុយក្រែន កូរ៉េខាងត្បូង និងអ៊ីស្រាអែល ដែលជាការលាតត្រដាងដ៏គួរឱ្យអាម៉ាស់មួយសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ។ ទោះជាយ៉ាងណាក៏ដោយ ឯកសារទាំងនោះហាក់ដូចជាមានកំហុសឆ្គងមួយចំនួន ដូចជាការប៉ាន់ប្រមាណជនរងគ្រោះនៅក្នុងសមរភូមិ ដោយកាត់បន្ថយការខាតបង់របស់ខាងរុស្ស៊ី។ យោងទៅតាមសារព័ត៌មាន Firstpostចុះផ្សាយនៅថ្ងៃទី១០ ខែមេសាបានអោយដឹងថាមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថាឯកសារភាគច្រើនដែលលេចចេញនៅលើអ៊ីនធឺណិតគឺពិតប្រាកដ ដោយមានតែមួយចំនួនប៉ុណ្ណោះដែលត្រូវបានកែប្រែ។ ទោះ​យ៉ាង​ណា​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​អ្នក​ណា​បាន​ធ្វើ​ឯកសារនេះ ​ឬ​មូលហេតុ​នៅ​ពី​ក្រោយ​វា​នោះ​ទេ។ កាសែត New York Times បានរាយការណ៍ថា មន្ត្រីភាគច្រើនជឿជាក់ថារឿងរ៉ាវនេះប្រហែលជាកើតចេញពីមន្ត្រីអាមេរិកម្នាក់បានដែលបានលួចបញ្ចេញព័ត៌មាននេះ។ ទោះបីជាយ៉ាងណាក៏ដោយការស៊ើបអង្កេតនៅតែត្រូវបានធ្វើឡើង ដើម្បីច្បាស់ថាតើវាពិតជាការបែកធ្លាយ ឬជាការ Hack។

l-17
k-16
j-15

5.  បន្ទុះមួយបង្កអោយអគារទីក្រុង Marseille បាក់បែក និងមានមនុស្សស្លាប់

យោងទៅតាមសារព័ត៌មាន Aljazeera ត្រូវបានសរសេរឡើងកាលពីថ្ងៃទី៩ ខែមេសាបានអោយដឹងថាមានបន្ទុះកើតឡើងមួយនៅក្នុងទីក្រុង Marseilleប្រទេសបារាំង និងបានធ្វើអោយអគារពីរត្រូវបានដួលរលំ។ មន្ត្រីក្នុងតំបន់បានអោយដឹងថាមានមនុស្សប្រាំបីនាក់ត្រូវបានសង្ស័យថាស្ថិតនៅក្រោមគំនរបាក់បែកនៃអគារទាំងពីរនោះ ដែលបានដួលរលំនៅក្នុងបន្ទុះមួយដែលនៅជិតកំពង់ផែក្នុងទីក្រុង Marseille ភាគខាងត្បូងប្រទេសបារាំង។ អ្នកស្រី Dominique Laurens ព្រះរាជអាជ្ញានៃទីក្រុង Marseilleបានប្រាប់សន្និសីទសារព័ត៌មានមួយថាការដួលរលំនេះបណ្តាលឱ្យមានអគ្គីភ័យកើតឡើង និងជំរុញអោយមានការប្រឹងប្រែងជួយសង្គ្រោះ និងការស៊ើបអង្កេត។ នាងបាននិយាយផងដែរថាមូលហេតុនៃការផ្ទុះនេះមិនទាន់បានដឹងនៅឡើយទេ។ នាងបាននិយាយថាប៉ូលីសមិនទាន់អាចបញ្ជាក់ពីការបាត់ខ្លួនរបស់ជនសង្ស័យទីប្រាំបួនដែលរស់នៅក្នុងអគារក្បែរនោះទេ។ ចំណែកមានមនុស្ស​៥​នាក់​បាន​រង​របួស​ស្រាល​ពី​ការ​ដួល​រលំ​នេះ ដែល​បានកើត​ឡើង​នៅមុន​ម៉ោង​១​ទៀប​ភ្លឺ។ រដ្ឋមន្ត្រីមហាផ្ទៃលោក Gerald Darmanin ដែលបានចុះទៅត្រួតពិនិត្យមើលទីកន្លែងនោះបាននិយាយថា មានអគារចំនួន 30ខ្នងនៅក្នុងតំបន់ត្រូវបានជម្លៀសចេញ។

o-14
n-15
m-15
 


ថ្ងៃអង្គារ, 11 ខែមេសា 2023 11:14  BeeTube News